អនុប្រធានាធិបតីឥណ្ឌា បានអញ្ជើញមកដល់ កម្ពុជាហើយ ដើម្បីចូលរួមកិច្ចប្រជុំកំពូលអាស៊ាន
ភ្នំពេញ៖ ឯកឧត្តម SHRI JAGDEEP DHANKHAR អនុប្រធានាធិបតី និងជាប្រធាន សភាជាន់ខ្ពស់ នៃសាធារណរដ្ឋឥណ្ឌា បាន អញ្ជើញមកដល់ប្រទេសកម្ពុជាហើយ នៅវេលា ម៉ោង ៣:៥០ រសៀល ថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២២នេះ ដើម្បីចូលរួមកិច្ចប្រជុំកំពូល អាស៊ាន និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ ដែលកម្ពុជា ធ្វើជាម្ចាស់ផ្ទះ។
ដំណើរមកដល់របស់លោកអនុប្រធានាធិបតីឥណ្ឌា គឺបន្ទាប់ពីការអញ្ជើញមកហើយដែរ របស់ឯកឧត្តមប្រធានាធិបតីសាធារណរដ្ឋកូរ៉េ និងឯកឧត្តមអគ្គលេខាធិការអង្គការសហប្រជាជាតិ។
កិច្ចប្រជុំកំពូល ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ធ្វើ ឡើងចាប់ផ្តើមពីថ្ងៃទី១០ ដល់ទី១៣ ខែវិច្ឆិកា នៅរាជធានីភ្នំពេញ មានព្រឹត្តិការណ៍ដូចជា៖ កិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និងលើកទី៤១ កិច្ចប្រជុំកំពូលអាស៊ាន-ចិន លើកទី២៥ កិច្ចប្រជុំកំពូលអាស៊ាន-ជប៉ុន លើកទី២៥ កិច្ចប្រជុំកំពូលអាស៊ាន-សាធារណរដ្ឋកូរ៉េ លើកទី២៣ កិច្ចប្រជុំកំពូលអាស៊ានបូកបី លើកទី២៥ កិច្ចប្រជុំកំពូលរំលឹកខួប៣០ឆ្នាំ នៃទំនាក់ទំនងដៃគូសន្ទនាអាស៊ាន-ឥណ្ឌា កិច្ចប្រជុំកំពូលអាស៊ាន-សហរដ្ឋអាមេរិក លើកទី១០ កិច្ចប្រជុំកំពូលអាស៊ាន-អូស្ត្រាលី លើកទី២ កិច្ចប្រជុំកំពូលរំព្ញកខួបនៃទំនាក់ទំនង អាស៊ាន-កាណាដា កិច្ចប្រជុំកំពូលអាស៊ាន-អង្គការសហប្រជាជាតិ និងកិច្ចប្រជុំកំពូល អាស៊ីបូព៌ា លើកទី១៧ ៕
ដោយ៖វណ្ណលុក (រូបថត ហ្រ្វេសញូវ)



