ទំហំពាណិជ្ជកម្មរវាងអាស៊ាន-ចិន មានទំហំទឹក ប្រាក់ប្រមាណ ៦៦៩ពាន់លានដុល្លារ កាលពី ឆ្នាំ២០២១ កើនឡើងចំនួន ២៨ភាគរយ ខណៈ ដែលចិន គឺជាដៃគូពាណិជ្ជកម្មដ៏ធំទី១ របស់ អាស៊ាន

ភ្នំពេញ៖ នៅរសៀលថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២២ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និង ជាប្រធានអាស៊ាន រួមនឹងប្រមុខរដ្ឋ/រដ្ឋាភិបាល អាស៊ាន បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំ កំពូល អាស៊ាន-ចិន លើកទី២៥ ជាមួយឯកឧត្តម លី ខឺឈាង នាយករដ្ឋមន្រ្តី នៃសាធារណរដ្ឋប្រជា មានិតចិន នៅសណ្ឋាគារសុខាភ្នំពេញ ។

នៅក្នុងកិច្ចប្រជុំនេះ សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា ប្រទេសចិន គឺជាដៃគូពាណិជ្ជកម្មដ៏ធំ ទីមួយ របស់អាស៊ាន កាលពីឆ្នាំ២០២១ ទំហំ ពាណិជ្ជកម្មរវាងអាស៊ាន-ចិន មានចំនួនប្រមាណ ៦៦៩ពាន់លានដុល្លារ កើនឡើងចំនួន ២៨ ភាគរយ ។ សម្ដេចតេជោ នាយករដ្ឋមន្ត្រី បន្តថា ការអភិវឌ្ឍដោយចីរកាលរបស់ចិន បានចូលរួម វិភាគទានដ៏សំខាន់ ក្នុងការលើកកម្ពស់វិបុលភាព រួម ទាំងក្នុងតំបន់ និងទាំងសាកលលោកផងដែរ ។

សម្ដេចតេជោ ប្រធានអាស៊ានឆ្នាំ២០២២ បាន បន្តទៀតថា ដោយឈរលើគោលការណ៍គោរព គ្នាទៅវិញទៅមក នៃកិច្ចសហប្រតិបត្តិការឈ្នះ ឈ្នះ ការជួយគ្នា និងការរៀនសូត្រពីគ្នាទៅវិញ ទៅមក កិច្ចសហប្រតិបត្តិការអាស៊ាន-ចិន បាន រីកចម្រើនជាលំដាប់ ជាមួយនឹងលទ្ធផលបានជា ផ្លែផ្កា និងភាពជោគជ័យដ៏រឹងមាំ នៅក្នុងរយៈពេល ៣ទសវត្សកន្លងទៅ ។

សម្ដេចតេជោ ហ៊ុន សែន បានបន្ថែមថា អាស៊ាន សូមវាយតម្លៃខ្ពស់ នៃការប្ដេជ្ញាចិន និងការអនុវត្ត ភាពជាដៃយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយនេះ រួមទាំង ការផ្ដល់វ៉ាក់សាំងកូវីដ-១៩ ចំនួន១៥០លានដូស ដល់អាស៊ាន ។ ការអនុវត្តគំនិតផ្ដួចផ្ដើមខែល ការពារាសុខភាពអាស៊ាន-ចិន និងគំនិត ផ្ដួច ផ្ដើម ខ្សែក្រវាត់ និងផ្លូវ ។ ល ។

សម្ដេចតេជោ នាយករដ្ឋមន្ត្រី បានបង្ហាញការរំពឹង ទុកចំពោះកិច្ចសហប្រតិបត្តិការ ដែលបាននឹង កំពុង បើកទំព័រថ្មីមួយ នៃព្រឹត្តិការណ៍ជា ប្រវត្តិសាស្ត្រ ក្នុងការពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរបស់អាស៊ាន-ចិន ឲ្យកាន់តែមានសក្ដានុពល ប្រកបដោយថាមពលបន្ថែមទៀត ខណៈអាស៊ានកំពុងកសាងសហគមន៍របស់ខ្លួនឲ្យកាន់តែរឹងមាំ ។

សូមជម្រាបថា អាស៊ាន-ចិន ជាដៃគូពាណិជ្ជកម្មធំបំផុតក្នងចំណោមដៃគូផ្សេងទៀត ចាប់តាំងពីឆ្នាំ២០០៩។ ប្រទេសចិន នៅតែបន្តរក្សាជំហររបស់ខ្លួនជាដៃគូពាណិជ្ជកម្មធំបំផុតរបស់អាស៊ាន ចាប់តាំងពីឆ្នាំ២០០៩មកម្ល៉េះ ដោយក្នុងនោះទំហំពាណិជ្ជកម្មអាស៊ាន-ចិនបានកើនឡើងទ្វេដងចាប់តាំងពីឆ្នាំ២០១០ពីទំហំប្រមាណជា២៣៥,៥ ពាន់លានដុល្លារទៅដល់៥០៧,៩ពាន់លានដុល្លារនៅក្នុងឆ្នាំ២០១៩ ឬប្រហែលជា១៨ភាគរយនៃចំណែកសរុបរបស់ពាណិជ្ជកម្មទូទាំងតំបន់អាស៊ាន ៕ដោយ៖វណ្ណលុក

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner