ហោរាសាស្រ្តប្រចាំថ្ងៃអាទិត្យ ៥រោច ខែកត្តិក ឆ្នាំខាល ចត្វាស័ក ព.ស២៥៦៦ត្រូវនឹងថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២២
ឆ្នាំជូត
សម្រាប់លោកអ្នកដែលកើតឆ្នាំជូត នាមសត្វកណ្តុរ ធាតុទឹក ពង្សទេវតាប្រុស។ រាសីអស់លោកអ្នកថ្ងៃនេះស្រុតចុះ។ ស្ថានភាពរបស់អ្នកក្នុងពេលេនេះហាក់មានការលំបាកច្រើន ជាងសព្វមួយដង។ ក្នុងនោះផ្លូវអារម្មណ៍ក៏ហាក់មានភាពច្របូកច្របល់ផងដែរ ដែលបង្កឲ្យ មានផលប៉ះពាល់ទៅដល់ទំនាក់ទំនងជាពិសេស។ ទន្ទឹមនឹងនេះ សូមមានការប្រុងប្រយ័ត្ន ចំពោះការគិត និងការបញ្ចេញមតិរបស់ខ្លួនអ្នក ទោះបីជាយ៉ាងណាក៏ដោយមិនគួរមានការ ជឿជាក់ទៅលើគំនិតរបស់ខ្លួនថាត្រឹមត្រូវពេកនោះទេ។ ផ្ទុយទៅវិញ បើទោះបីជាស្ថានភាព នៅពេលនេះមានការលំបាកក្នុងការទទួលបានលទ្ធភាពដែលអ្នកប៉ងប្រាថា្នក្តី សូមកុំធ្វើឲ្យ ខ្លួនអ្នកមានភាពអវិជ្ជមាន ធ្វើយ៉ាងណាបង្កើតភាពរីករាយ និងសុខុមាលភាពដល់ខ្លួនឯង។
ឆ្នាំឆ្លូវ
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំឆ្លូវ នាមសត្វគោ ធាតុដី ពង្សមនុស្សប្រុស។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះល្អមធ្យម។ ស្ថានភាពការងារ និងរបររកស៊ីទាំងឡាយរបស់អ្នក កំពុងជួបស្ថានភាពល្អប្រសើរ។ បើទោះជាពេលខ្លះអ្នកអាចជួបភាពអវិជ្ជមានក្តី ក៏កុំមានការ ព្រួយបារម្ភ ចូរមានភាពរីករាយ ពីព្រោះអ្វីៗនឹងអាចដោះស្រាយបានដោយងាយស្រួល។ ក្នុង ពេលស្របគ្នានេះ ចូរមានអារម្មណ៍ត្រជាក់ ទប់អារម្មណ៍ និងធ្វើការវិនិច្ឆ័យពត៌មានដែល អ្នកទទួលបានដោយម៉ត់ចត់បំផុត។ ក្នុងពេលនេះ គួរចំណាយពេលវេលាធ្វើការងារ ឬ បង្កើតទំហំការងារឲ្យបានច្បាស់លាស់ និងល្អិតល្អន់ ធ្វើយ៉ាងណាត្រូវមានគម្រោង និងកាល បរិច្ឆេទឲ្យបានត្រឹមត្រូវ។ ដោយឡែក ចំពោះសេចក្តីស្នេហា គឺមានភាពល្អូកល្អឺណាស់ ក៏ប៉ុន្តែ គួរមានកាលវិភាគសម្រាប់គ្នាឲ្យបានត្រឹមត្រូវ។
ឆ្នាំខាល
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំខាល នាមសត្វខ្លា ធាតុឈើ ពង្សយក្សស្រី។ រាសីលោកអ្នកក្នុងថ្ងៃនេះស្រុតចុះ។ ក្នុងពេលវេលានេះទាមទារឲ្យលោកអ្នកមានការអត់ធ្មត់ និង មានសេចក្តីសណ្តោសច្រើន សម្រាប់ខ្លួនឯងផង និងសម្រាប់មនុស្សដែលនៅជុំវិញខ្លួនផង។ ទន្ទឹមនឹងនេះ សូមព្យាយាមគិតអំពីការចំណាយឲ្យបានល្អ ពីព្រោះនៅរវាងថ្ងៃនេះស្ថេរភាព ហិរញ្ញវត្ថុអាចរងផលប៉ះពាល់ខ្លះដែលនាំឲ្យអ្នកមានការលំបាកច្រើនផងដែរ។ បើទោះបីជា ស្ថានភាពថ្ងៃនេះមិនមែនជាអ្វីដែលអ្នករំពឹងក្តី សូមមានភាពក្លាហាន ពុះពារនឹងការលំបាក ហើយរៀបចំគម្រោងផែនការទប់ទល់។ ចូរមានភាពច្បាស់លាសនឹងការងារដែលអ្នកកំពុង ធ្វើ ហើយមានទំនួលខុសត្រូវជានិច្ច។ លើសពីនេះ ហោរាសាស្រ្តលើកទឹកចិត្តអោយអ្នកមាន គំនិតផ្តួចផ្តើម ប៉ុន្តែកុំទាន់បង្កើត។
ឆ្នាំថោះ
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំថោះ នាមសត្វទន្សាយ ធាតុឈើ ពង្សមនុស្សស្រី។ រាសីអស់លោកអ្នកថ្ងៃនេះឡើងខ្ពស់ត្រដែត។ ថ្ងៃនេះផ្តល់ជូនលោកអ្នកនូវភាពរីករាយ និង អារម្មណ៍ដែលមានសេរីភាព។ ទន្ទឹមនឹងផលល្អប្រសើរនេះ សូមបោះបង់ចោលជាដាច់ខាត នូវអារម្មណ៍រំខានពីខាងក្នុង និងខាងក្រៅ។ ចូរធ្វើតាមបំណងប្រាថ្នារបស់ខ្លួន ហើយមិនចាំ បាច់បារម្ភមុខក្រោយនោះទេ ពីព្រោះគ្មានហេតុផលតូចធំណាមួយនឹងអាចបង្អាក់លទ្ធភាព របស់អ្នកបានទេ។ ក្រៅពីនេះ ប្រហែលជាអ្នកគួររកពេលវេលាសម្រាប់ក្រុមគ្រួសារ ពិសេស យកចិត្តទុកដាក់ចំពោះឪពុកម្តាយ ហើយក្នុងនោះ ពួកគាត់ក៏អាចផ្តល់ការពិភាក្សាដ៏ល្អ សម្រាប់ការងារអ្នកផងដែរ ដូច្នេះសូមកុំបោះបង់ឳកាសនេះ។ ក្រៅពីនេះ សូមប្រយ័ត្នរបួស ស្នាមក្នុងដំណើរយប់។
ឆ្នាំរោង
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរោង នាមសត្វនាគ ធាតុមាស ពង្សទេវតាប្រុស។ រាសីអស់លោកអ្នកថ្ងៃនេះឡើងខ្ពស់ត្រដែត។ លោកអ្នកមានថាមពលខ្លាំងក្លា សម្រាប់ ដំណើរការជីវិតផ្ទាល់ខ្លួន ពិសេសជាមួយនឹងអាជីព។ អ្នកអាចបង្កើតរបរ ឬកិច្ចការថ្មី ឬសូម្បី តែការផ្លាស់ប្តូររបត់ការងារ និងទីកន្លែងបំពេញការងារក៏សឹងល្អប្រសើរ។ ក្នុងនោះ រាល់ បំណងប្រាថ្នា និងផែនការចាស់ក៏អាចយកមកអនុវត្តក្នុងពេលនេះផងដែរ។ ផ្ទុយពីនេះ អ្នក អាចរងផលប៉ះពាល់តូចតាចជាមួយទំនាក់ទំនងរវាងមនុស្សដែលធ្វើការជាមួយគ្នា ហេតុនេះ សូមមានហេតុផល និងអនុគ្រោះក្នុងកំរិតអតិបរមា។ ក្នុងនោះ សូមកុំព្យាយាមផ្លាស់ប្តូរដៃគូ របស់អ្នក។ ក្រៅពីនេះ សូមកុំពាក់ព័ន្ធជាមួយមនុស្សដែលមិនច្បាស់លាស់ ឬមានគំនិត លាក់ពុត។
ឆ្នាំម្សាញ់
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំម្សាញ់ នាមសត្វពស់ ធាតុភ្លើង ពង្សមនុស្សប្រុស។ រាសីអស់លោកអ្នកល្អជាមធ្យម។ លោកអ្នកមានលទ្ធភាពអនុវត្តការងារទៅតាមគម្រោង ផែនការ និងទទួលបានទិន្នផលគួរឲ្យកត់សម្គាល់។ ប៉ុន្តែអ្នកក៏អាចជួបភាពរឹងស្ទះខ្លះនៅ តាមផ្លូវផងដែរ។ ចូរមានភាពអត់ធន់ ហើយខិតខំបំពេញការងារឲ្យបានខ្លាំងក្លា។ ចំពោះ មនុស្សនៅក្បែរខ្លួនគឺសុទ្ធតែអាចជឿជាក់បាន ដូច្នេះអ្នកអាចស្នើសុំជំនួយសម្រាប់កិច្ចការងារ ដែលខ្លះដែលអ្នកមិនអាចធ្វើបាន។ ក្នុងនោះ ប្រសិនបើអ្នកស្ថិតនៅក្នុងស្ថានភាពហរិញ្ញវត្ថុ សូមកុំបារម្ភ ពីព្រោះអ្នកនឹងអាចស្តារស្ថានភាពនេះដោយគ្រាន់តែយកចិត្តទុកដាក់បន្ថែម បន្តិចប៉ុណ្ណោះ។ ផ្ទុយទៅវិញ សម្រាប់ទំនាក់ទំនងផ្ទាល់ខ្លួន ប្រហែលជាទាមទារការប្រឹង ប្រែងរបស់អ្នកដើម្បីធ្វើឲ្យអ្វីៗកាន់តែប្រសើរ។
ឆ្នាំមមី
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំមមី នាមសត្វសេះ ធាតុភ្លើង ពង្សទេវតាសី្រ។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ លោកអ្នកមានលទ្ធភាពគ្រប់គ្រាន់ដើម្បីធ្វើឲ្យ សេចក្តីប៉ងប្រាថ្នា កិច្ចការងារ និងអាជីវកម្មដំណើរការទៅដោយរលូន និងជោគជ័យ។ ក្នុង នោះ ប្រសិនបើអ្នកកំពុងរងចាំការផ្លាស់ប្តូរ ថ្ងៃនេះគឺជាពេលវេលាត្រឹមត្រូវបំផុត។ ក្នុងនោះ អ្នកអាចជួបអារម្មណ៍ញាប់ញ័រខ្លះ ប៉ុន្តែវានឹងមិនបណ្តាលឲ្យប៉ះពាល់ដល់ការសម្រេចចិត្ត ណាមួយនោះទេ។ ប្រការចាំបាច់ក្នុងពេលនេះ គឺហាមដាច់ខាតមិនឲ្យភ្ជាប់ការងារបច្ចុប្បន្ន ជាមួយនឹងការបរាជ័យក្នុងអតីតកាលនោះទេ។ គឺលោកអ្នកនឹងអាចដឹងពីបំណងរបស់ខ្លួន ប្រសិនបើអ្នកចេះបែងចែកបញ្ហា ឬមូលហេតុនៃភាពបរាជ័យ។ ក្រៅពីនេះ សូមគិតគូរពីការ រៀនសូត្របន្ថែម។
ឆ្នាំមមែ
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំមមែ នាមសត្វពពែ ធាតុមាស ពង្សទេវតាសី្រ។ រាសីអស់លោកអ្នកថ្ងៃនេះស្រុតចុះ។ កិច្ចការងារ និងអាជីពដទៃទៀតកំពុងមានទំនាក់ទំនងយ៉ាង ខ្លាំងក្លាជាមួយនឹងអារម្មណ៍របស់អ្នក។ អ្នកគួរបែងចែកការងារ និងបញ្ហា។ មានមូលហេតុ ច្រើនដែលមិនចាំបាច់ ហើយដំណោះស្រាយខ្លះក៏មិនសូវជាប្រសើរនោះដែរ។ ចូរព្យាយាម កំណត់ផែនការអនុវត្តឲ្យស្ថិតក្នុងកំរិតដែលងាយទប់ស្កាត់ និងយ៉ាងធ្វើសកម្មភាព។ កុំទាន់ ចំណាយច្រើន ក្រែងមានការខាតបង់ ឬពិបាកប្រមូលផ្តុំមកវិញ។ ផ្ទុយពីនេះ អ្នកក៏ប្រហែល ជាត្រូវទទួលខុសត្រូវខ្លាំងជាមួយនឹងក្រុមគ្រួសារ ឳកាសគឺថាអ្នកនឹងអាចក្លាយទៅជាអ្នកនាំ មុខសម្រាប់រាល់បញ្ហាគ្រួសារផង។ ផ្ទុយទៅវិញ សូមចងចាំថា ការស្នើសុំជំនួយនឹងអាច សម្រួលដល់ការលំបាក ព្រមទាំងរក្សាមិនឲ្យអ្នកមានផលប៉ះពាល់ក្នុងពេលនេះ។
ឆ្នាំវក
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំវក នាមសត្វស្វា ធាតុដែក ពង្សយក្សប្រុស។ រាសីអស់លោកអ្នកថ្ងៃនេះល្អជាមធ្យម។ កិច្ចការ និងអាជីវកម្មទាំងឡាយអាចនឹងទទួលបានភាព ចម្រុងចម្រើនគួរអោយកត់សម្គាល់។ លោកអ្នកជាអាជីវករនឹងទទួលបានអតិថិជនល្អ និងដៃ គូដែលគួរអោយទុកចិត្ត។ ក្នុងរយៈថ្ងៃនេះ អ្នកក៏អាចចំណាយលុយកាក់បានដោយគ្មាន បញ្ហាផងដែរ។ ស្របនឹងកាលទេសនេះ ចូរអ្នកមានទំនុកចិត្តចំពោះខ្លួនឯង ហើយត្រូវរំពឹង ការដកស្រង់បទពិសោធន៍ពីប្រភពផ្សេងៗឲ្យបានច្រើន។ ធ្វើយ៉ាងណាមិនគួរបោះបង់ការ រៀនសូត្រនោះទេ។ ក្នុងនោះ សូមបោះបង់ភាពក្រអឺតក្រទមអោយបានទាំងស្រុង ហើយ មានភាពអនុគ្រោះជានិច្ចក្នុងទំនាក់ទំនង។ ក្រៅពីនេះ សូមកុំជឿចំពោះការផ្តល់ជូនពីខាង ក្រៅ។
ឆ្នាំរកា
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរកា នាមសត្វមាន់ចែ ធាតុដែក ពង្សយក្សប្រុស។ រាសីលោកអ្នកថ្ងៃនេះល្អជាមធ្យម។ សូមព្យាយាមបង្កើតភាពរីករាយនៅជុំវិញខ្លួន ដើម្បី ឲ្យអ្នកមានលទ្ធភាពធ្វើទំនាក់ទំនងកាន់តែប្រសើរ។ ក្នុងនោះ ប្រសិនបើអ្នកមានបំណងផ្លាស់ ប្តូរការងារ ឬទីកន្លែងការងារគឺអាចធ្វើបាន។ ក្រៅពីនេះ សូមជៀសវាងការច្រណែន ឈ្នានីស ឬការមើលបំណាំមនុស្សនៅក្នុងក្រុមការងាររបស់ខ្លួនពីព្រោះអ្នកអាចបាត់បង់ទំនុកចិត្តពី មនុស្សនៅក្បែរខ្លួន។ ទន្ទឹមនឹងនេះ បរិស្ថានជុំវិញខ្លួនអ្នកក៏មិនមានភាពងាយស្រួលប៉ុន្មាន នោះដែរ ដូច្នេះមិនគួរជឿទុកចិត្តនូវអ្វីដែលអ្នកបានឃើញ និងបានលឺនោះទេ។ លើសពីនេះ សូមជៀសវាងស្ថានភាពមិនច្បាស់ និងកុំជឿសម្តីផ្អែមល្អែម និងពាក្យចែចង់ទាំងឡាយ។
ឆ្នាំច
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំច នាមសត្វឆ្កែ ធាតុដី ពង្សយក្សស្រី។ រាសីអស់លោកអ្នកថ្ងៃនេះស្រុតចុះ។ ហោរាសាស្រ្តព្រមានដល់ផលលំបាកដែលនឹងកើតឡើង ហើយពិបាក ក្នុងការដោះស្រាយ និងសម្របសម្រួល។ ក្នុងនោះ ប្រហែលជាអ្នកត្រូវកំណត់ពាក្យសំដី និង កាយវិការជាពិសេស។ កុំនិយាយស្តីច្រើន ហើយក៏មិនគួរផ្តល់យោបល់នោះទេ ប្រសិនបើអ្នក មិនអាចទទួលបានផលច្រើនពីការនិយាយស្តីទាំងនោះ។ ចំពោះការងារសំខាន់គួរគិតគូរ រក្សាទុក ឬផ្អាករហូតទៅដល់ថ្ងៃក្រោយ។ បញ្ហាគឺថា អ្នកពិបាកនឹងទប់ទល់អារម្មណ៍ខ្លួនឯង ចំពោះការសង្ស័យដែលមិនមានមូលដ្ឋាន និងបំណងប្រាថ្នាដែលគ្មានគោលដៅច្បាស់ំ លាស់។ ក្រៅពីនេះ សូមព្យាយាមធ្វើយ៉ាងណា មានភាពយុត្តិធម៌បំផុតជាមួយមនុស្សនៅ ក្បែរខ្លួន។
ឆ្នាំកុរ
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំកុរ នាមសត្វជ្រូក ធាតុទឹក ពង្សមនុស្សស្រី។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ ការលំបាកដែលនឹងអាចកើតឡើងនៅក្នុង ថ្ងៃនេះមិនអាចធ្វើឲ្យអ្នកជួបនូវផលលំបាក ឬបង្អាក់ដំណើរជោគជ័យរបស់អ្នកបានទេ។ លោកអ្នកមានកំលាំងកាយចិត្តរឹងមាំ ដើម្បីតបតនឹងស្ថានភាពដែលអាចនឹងកើតឡើង ហើយសូម្បីតែការដោះស្រាយនានាក៏នឹងអាចធ្វើទៅបានដោយរលូន និងជោគជ័យ។ ជាទូទៅ ការអភិវឌ្ឍន៍របស់អ្នកនៅក្នុងថ្ងៃនេះនឹងអាចធ្វើទៅបានដោយឥតឈប់ឈរ។ ក្នុងនោះ ចូរពឹងពាក់អាស្រ័យជាពិសេសទៅលើបទពិសោធន៍ និងចំណេញជំនាញរបស់អ្នក ពីព្រោះអ្នកអាចគ្រប់គ្រងហេតុការល្អអាក្រក់ក្នុងអាជីពឲ្យស្ថិតនៅក្នុងដៃបាន។ ហេតុនេះ ភាពជោគជ័យធំដុំក្នុងថ្ងៃនេះជារបស់អ្នក។
ចំណាំៈឆ្នាំទាំង៤ ថោះ រោង មមី កុរ រាសីឡើងខ្ពស់ត្រដែត។ ថ្ងៃនេះគ្មានការលំបាកមកបង្អាក់អាជីព និងភាពជោគជ័យរបស់អ្នកទេ។ ផលលាភជាភោគទ្រព្យ និងឳកាសបង្កើនភាពចម្រើនរុង រឿងនឹងកើតឡើងចំពោះអាជីពអ្នក។