រដ្ឋបាលប្រធានាធិបតី ចូ បៃដិន នឹងស្នើទឹកប្រាក់ក្នុងទំហំប្រមាណ ៥០លានដុល្លារ សម្រាប់ផ្ដល់ដល់តំបន់អាស៊ាន នៅ ឆ្នាំក្រោយ

ភ្នំពេញ៖ រដ្ឋបាលប្រធានាធិបតីសហរដ្ឋអាមេរិក ចូ បៃដិន នឹងស្នើទឹកប្រាក់ក្នុងទំហំប្រមាណ ៥០លានដុល្លារ សម្រាប់ផ្ដល់ដល់តំបន់អាស៊ាន នៅ ឆ្នាំក្រោយ ។ នេះជាការបញ្ជាក់របស់ ឯកឧត្ដម ចូ បៃដិន ប្រធានាធិបតីសហរដ្ឋអាម៉េរិក នៅក្នុងកិច្ចប្រជុំកំពូលអាស៊ាន-អាមេរិក លើកទី១០ ជាមួយនៅរសៀលថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២២ នៅរាជធានីភ្នំពេញ ដោយមានការចូលរួមពីប្រមុខរដ្ឋ/រដ្ឋាភិបាលអាស៊ាន ។

ឯកឧត្ដមប្រធានាធិបតីអាម៉េរិក ក៏បានថ្លែងអំណរគុណកម្ពុជា ដែលបានធ្វើជាប្រធានសម្របសម្រួល នៃកិច្ចប្រជុំកំពូលអាស៊ាន-អាម៉េរិក នៅពេលនេះ។

ឯកឧត្ដម ចូ បៃដិន បានបញ្ជាក់ថា «ខ្ញុំកំពុងរង់ចាំធ្វើការ ដើម្បីសហការជាមួយអាស៊ាន ដើម្បីដោះស្រាយបញ្ហាក្នុងតំបន់ ដែលមានដូចជា វិបត្តិនៅមីយ៉ាន់ម៉ា និងបញ្ហាសមុទ្រចិនខាងត្បូងជាដើម»។

ជាមួយនេះ ប្រធានាធិបតីអាម៉េរិករូបនេះ ក៏បានថ្លែងដែរថា កិច្ចប្រជុំកំពូលអាស៊ាន-អាម៉េរិក នៅពេលនេះ ជាការបើកសករាជថ្មី នូវភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងអាស៊ាន និងអាម៉េរិក។

ឯកឧត្ដម ចូ បៃដិន បានបញ្ជាក់ថា នៅឆ្នាំ២០២៣ រដ្ឋបាលឯកឧត្ដម ប្រធានាធិបតី នឹងស្នើទឹកប្រាក់ក្នុងទំហំប្រមាណ ៥០លានដុល្លារ (ហាសិបលានដុល្លារ) សម្រាប់ផ្ដល់ដល់តំបន់អាស៊ាន ៕ដោយ: វណ្ណលុក

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner