វេទិកាបច្ចេកវិទ្យាហិរញ្ញវត្ថុកម្ពុជា ថ្ងៃទី ២ បានប្រព្រឹត្តិទៅយ៉ាងរលូន និងទទួលបានផ្លែផ្កាដូចការរំពឹងទុក ដោយបានផ្តោលើការធ្វើបទបង្ហាញចំនួន៧ និងកិច្ចពិភាក្សាចំនួន ៣ ប្រធានបទ

ភ្នំពេញ៖ “វេទិកាបច្ចេកវិទ្យាហិរញ្ញវត្ថុកម្ពុជា” ក្នុងពិព័រណ៍បច្ចេកវិទ្យាកម្ពុជា ២០២២ នៅថ្ងៃទី ២ ត្រូវនិងថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២២នេះ ធ្វើឡើងនៅមជ្ឈមណ្ឌលសន្និបាទ និងពិព័រណ៍កោះពេជ្រ រាជធានីភ្នំពេញ បានប្រព្រឹត្តិទៅយ៉ាងរលូន និងទទួលបានផ្លែផ្កាដូចការរំពឹងទុក ។ ថ្ងៃទី ២ នៃកម្មវិធីនេះមានបទបង្ហាញចំនួន ៧ រួមមាន៖ (១) បទបង្ហាញស្ដីពី “សេវាធនាគារ និងឌីជីថលរូបនីយកម្ម” (២) បទបង្ហាញស្ដីពី “ខេ អេច ឃ្យូ អរ (KHQR) និង បាគង (Bakong)” (៣) បទបង្ហាញស្ដីពី “Open Banking” (៤ )បទបង្ហាញស្ដីពី “Open Banking” (៥) បទបង្ហាញស្ដីពី “បច្ចេកវិទ្យាធានារ៉ាប់រង៖ ទិន្នន័យ និងធានារ៉ាប់រង” (៦) បទបង្ហាញស្ដីពី “សុខភាពជាទ្រព្យ៖ តួនាទីរបស់បច្ចេកវិទ្យាធានារ៉ាប់រង ក្នុងការផ្ដល់ផលិតផល និងសេវាសុខភាពងាយស្រួល និងមានតម្លៃសមរម្យជាងមុន និង (៧)បទបង្ហាញស្ដីពី “សន្ដិសុខសាយប័រក្នុងប្រទេសកំពុងអភិវឌ្ឍន៍។

ក្រៅពីបទបង្ហាញ, វេទិកាបច្ចេកវិទ្យាហិរញ្ញវត្ថុកម្ពុជាក្នុងថ្ងៃទី ២ នេះ ក៏មានកិច្ចពិភាក្សាលើប្រធានបទចំនួន ៣ ផ្សេងទៀត រួមមាន៖ (១) “សេវាធនាគារ និងឌីជីថលូបនីយកម្ម” (២) “ឱកាសនៃបច្ចេកវិទ្យាធានារ៉ាប់រងសម្រាប់ប្រជាជនសកល” និងទី(៣) “ការគំរាមកំហែងសាយប័រក្នុងទីផ្សារហិរញ្ញវត្ថុ“ ។

គួរបញ្ជាក់ថា ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តាមរយៈមជ្ឈមណ្ឌលបណ្តុះធុរកិច្ចថ្មី “តេជោ” នឹងដាក់ឱ្យដំណើរការថ្នាលឌីជីថលគន្លឹះ Cambodia Distributed Ledger ហៅកាត់ថា CamDL នៅថ្ងៃទី ១៣ ខែ វិច្ឆិកា ឆ្នាំ ២០២២ នៅក្នុង “វេទិកាបច្ចេកវិទ្យាហិរញ្ញវត្ថុ” នៃពិព័រណ៍បច្ចេកវិទ្យាកម្ពុជា ២០២២។ CamDL គឺជាបណ្តាញប្លុកឆេនចម្រុះ (Hybrid Permissioned Blockchain) ដែលបង្កើតឡើងដើម្បីផ្តល់ជូនសាធារណជន នូវថ្នាលមួយសម្រាប់តេស្ត សិក្សាស្វែងយល់ ដកពិសោធ ឬអភិវឌ្ឍកម្មវិធីក្នុងទម្រង់ Web 3.0 ឬឬកម្មវិធីដែលប្រតិបត្តិការដោយវិមជ្ឈការដែលគ្មានអន្តរការី(Decentralized Application – DApp) និងវិស័យហិរញ្ញវត្ថុវិមជ្ឈការ (Decentralized Finance – DeFi) ក្នុងគោលបំណងដោះស្រាយបញ្ហាប្រឈមប្រចាំថ្ងៃនៅក្នុងសហគមន៍ និងនៅក្នុងឧស្សាហកម្ម។ ការដាក់ឱ្យដំណើរការថ្នាល CamDL នេះ គឺជាជំហានថ្មីមួយនៃវិស័យបច្ចេកវិទ្យាហិរញ្ញវត្ថុនៅប្រទេសកម្ពុជា ក្នុងការទាញយកសក្តានុពលពីបច្ចេកវិទ្យាថ្មីៗដើម្បីជំរុញឱ្យមាននវានុវត្តន៍នៅក្នុងវិស័យបច្ចេកវិទ្យាហិរញ្ញវត្ថុ និងវិស័យហិរញ្ញវត្ថុជារួម៕ ដោយ ៖ ង៉ាន់ ទិត្យ

ង៉ាន់ ទិត្យ
ង៉ាន់ ទិត្យ
ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។
ads banner
ads banner
ads banner