សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យប្រធានក្រុមប្រឹក្សាសហភាពអឺរ៉ុប ចូលជួបសំដែងការគួរសម និងពិភាក្សាការងារ

ភ្នំពេញ៖ នៅរសៀលថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២២ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជាបានអនុញ្ញាតឲ្យលោក Charles Michel ប្រធានក្រុមប្រឹក្សាសហភាពអឺរ៉ុបចូលជួបសំដែងការគួរសមនិងពិភាក្សាការងារ។

ក្នុងជំនួបពិភាក្សាគ្នានោះលោក Charles Michel មានប្រសាសន៍ជំរាបជូនសម្តេចតេជោនាយករដ្ឋមន្រ្តីថា ក្រុមប្រឹក្សាអឺរ៉ុប និងអាស៊ាន មានកិច្ចសហប្រតិបត្តិការច្រើន ដែលអាចសហការគ្នា ក្នុងនោះ លោកនិងពិនិត្យលទ្ធភាពចូលរួមជួយដល់ការបង្រៀនអ៊ុយក្រែន លើការដោះមីន ។

ជាការឆ្លើយតប សម្ដេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណចំពោះលោក Charles Michel ដែលបានមកចូលរួមកិច្ចប្រជុំនិងការគាំទ្រជាមួយកិច្ចសហប្រតិ បត្តិការទាំងក្នុងក្របខណ្ឌអាស៊ាន និងទ្វេភាគី ជាមួយកម្ពុជា៕ ដោយ ៖ វណ្ណលុក

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner