លោក ចូ បៃដិន ៖ វាមិនទំនងទេដែលថាមីស៊ីល ធ្លាក់ ចំ ទឹកដីប៉ូឡូញត្រូវបានបាញ់ចេញពីរុស្ស៊ី តែ សន្យាជួយស៊ើបអង្កេត

វ៉ាស៊ីនតោន៖ ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន ក្នុងថ្ងៃពុធទី១៦ ខែវិច្ឆិកានេះ បានថ្លែងថា វាមិនទំនងទេ ដែលមីស៊ីលបានសម្លាប់មនុស្ស ពីរនាក់ នៅក្នុងប្រទេសប៉ូឡូញ ដែលជា សម្ព័ន្ធមិត្ត របស់អង្គការណាតូ ត្រូវបានបាញ់ចេញពី ប្រទេស រុស្ស៊ី ប៉ុន្តែលោកបានសន្យាគាំទ្រចំពោះការ ស៊ើប អង្កេតរបស់ប៉ូឡូញ ទៅលើអ្វីដែលខ្លួនហៅថា ជាមីស៊ីលដែលផលិតដោយរុស្ស៊ី។

លោក បៃដិន បានថ្លែងអះអាងបែបនេះបន្ទាប់ ពីចូល រួមកិច្ចប្រជុំបន្ទាន់ជាមួយក្រុមមេដឹកនាំ G7 និងអង្គការណាតូ នៅប្រទេសឥណ្ឌូណេស៊ី ក្នុងថ្ងៃពុធសប្តាហ៍នេះ ដើម្បីធ្វើការពិគ្រោះ យោបល់គ្នា បន្ទាប់ពីប៉ូឡូញដែលជា សម្ព័ន្ធមិត្ត ណាតូ បាននិយាយថា មីស៊ីលផលិតដោយ រុស្ស៊ីមួយគ្រាប់ បានសម្លាប់មនុស្សពីរនាក់ នៅភាគខាងកើតប្រទេសរបស់ខ្លួន ជិត ព្រំដែនអ៊ុយក្រែន។

ពាក់ព័ន្ធនឹងបញ្ហានេះដែរ លោក បៃដិន បានទូរស័ព្ទ ទៅប្រធានាធិបតីប៉ូឡូញ លោក អាន់ហ្សិច ឌូដា ដើម្បីសម្តែងការរំលែកទុក្ខ យ៉ាងជ្រាលជ្រៅ ចំពោះការបាត់បង់អាយុជីវិត ជនស៊ីវិល។ តាមរយៈបណ្តាញ សង្គមធ្វីតធ័រ លោក បៃដិន បានសន្យាពីការគាំទ្រយ៉ាងពេញទំហឹង និងផ្តល់ជំនួយរបស់សហរដ្ឋអាមេរិក ចំពោះ ការស៊ើបអង្កេតរបស់ប៉ូឡូញ ហើយថែមទាំងបាន បញ្ជាក់ឡើងវិញ នូវការប្តេជ្ញាចិត្តរបស់សហរដ្ឋ អាមេរិក ចំពោះអង្គការណាតូផងដែរ៕
ប្រភព៖ AP ប្រែសម្រួល៖ ទីណា និងបុត្រា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner