កិច្ចប្រជុំ ពិភាក្សារ បង្ហាញពីចំណាប់អារម្មណ៌ចំពោះការវិនិយោគលេីវិស័យជលផលនៅកម្ពុជា
ភ្នំពេញ៖ នៅទីស្ដីការក្រសួង ឯកឧត្ដម ឌិត ទីណា រដ្ឋមន្ត្រី ក្រសួង កសិកម្ម រុក្ខាប្រមាញ់និងនេសាទបានទទួលជួបពិភាក្សាការងារជាមួយតំណាងសភាពាណិជ្ជកម្មកាណាដា ដែលបានបង្ហាញពីចំណាប់អារម្មណ៍ចំពោះការវិនិយោគលើវិស័យជលផលនៅកម្ពុជា។
ក្នុងជំនួបនេះផងដែរបានផ្លាស់ប្ដូរយោបល់គ្នាអំពីលទ្ធភាពនៃការនាំចេញបង្កងទឹកសាបដ៏ល្បីល្បាញរបស់ខ្មែរទៅកាន់ទីផ្សារអន្ដរជាតិ និងការបណ្ដុះផ្កាថ្មសម្រាប់បម្រើជាផលិតផលទេសចរណ៍។
ឯកឧត្ដម រដ្ឋមន្ត្រី សូមស្វាគមន៍និងលើកទឹកចិត្តចំពោះការវិនិយោគលើវិស័យជលផលនៅកម្ពុជា ហើយទន្ទឹងរង់ចាំសហការជាមួយវិនិយោគិនបរទេសទាំងឡាយជានិច្ច ដើម្បីធ្វើយ៉ាងណាជំរុញផលិតកម្ម និងផលិតភាពនៃផលិតផលជលផលនៅស្រុកខ្មែរ ដើរទៅមុខប្រកបដោយភាពច្នៃប្រឌិត និងមានផលចំណេញខ្ពស់៕សេឌី
ជា សេឌី
មិនត្រឹមតែមានជំនាញផ្នែកកាត់តដ៏ប៉ិនប្រសប់ ថែមទាំងជាអ្នកនិពន្ធអត្ថបទទូទៅ និងបញ្ចូលសម្លេងបានយ៉ាងល្អទៀតផង។ ជំនាញទាំងនេះ នឹងផ្តល់ជូនអ្នកអាន និងអ្នកទស្សនានូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។