អាជ្ញាធរអាមេរិកចាប់មន្ត្រីក្រសួងកសិកម្មខ្មែរ២រូប ពីបទសង្ស័យរត់ពន្ធសត្វស្វាក្តាម (Video Inside)
អត្ថបទដោយ៖
Apsara Net
អាជ្ញាធរអាមេរិកបានចាប់ខ្លួនមន្ត្រីក្រសួងកសិកម្មខ្មែរ២រូប និងមនុស្ស៦នាក់ផ្សេងទៀត ដោយចោទថាបានរត់ពន្ធនាំយកស្វាព្រៃកន្ទុយវែង ឬសត្វស្វាក្តាម ចូលក្នុងទឹកដីអាមេរិក។
សេចក្តីរាយការណ៍សារព័ត៌មានបញ្ជាក់ថា បើសិនជាមានការរកឃើញថាមានកំហុស មន្ត្រីក្រសួងកសិកម្មខ្មែរនឹងត្រូវប្រឈមនឹងការជាប់ពន្ធនាគារ៥ឆ្នាំយោងតាមច្បាប់អាមេរិក។
ក្រសួងកសិកម្មកម្ពុជាបានចេញសេចក្តីថ្លែងការណ៍បញ្ជាក់ថាមន្ត្រីក្រសួងកសិកម្មខ្មែរទាំង២នាក់នោះ មានបេសកកម្មការងារចូលរួមក្នុងកិច្ចប្រជុំអនុសញ្ញាសាយតេស (CITES) នៅក្នុងប្រទេស ប៉ាណាម៉ា។ អប្សរាណិតរាយការណ៍