ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ប្រជុំត្រួតពិនិត្យអំពីវឌ្ឍនភាព និងបញ្ហាប្រឈម នៃការអនុវត្តការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈនៅតាមរាជធានីខេត្ត

ខេត្តព្រះសីហនុ៖ នៅថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២២ ឯកឧត្តម យ៉េត វីណែល អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានដឹកនាំកិច្ចប្រជុំអំពីវឌ្ឍនភាព និងបញ្ហាប្រឈម អំពីការអនុវត្តការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈនៅខេត្តព្រះសីហនុ។

ឯកឧត្តម យ៉េត វីណែល មានប្រសាសន៍ថា អនុលោមតាមសារាចរលេខ ០៩សរ របស់រាជរដ្ឋាភិបាល ស្តីពីវិធាន និងនីតិវិធីនៃការអនុវត្ត ការត្រួតពិនិត្យ ការតាមដាន និងការវាយតម្លៃលើការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ នៅតាមរាជធានី ខេត្ត និងស្តាប់បញ្ហាប្រឈមនានាដើម្បីពាំនាំជូនថ្នាក់ដឹកនាំក្រសួងពិនិត្យ។

ចំណុចសំខាន់ៗមួយចំនួន ត្រូវបានផ្តោតយកចិត្តទុកដាកនិហស្វែងយល់ពីបញ្ហាប្រឈមក្នុងការកែទម្រង់សាធារណៈជូនស្ថាប័នរាជធានី ខេត្ត រួមមាន ៖
១.ការប្រមូលចំណូលសារពើពន្ធ
២.ការគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋធ្វើប័ណ្ណកម្មសិទ្ធិនៅទូទាំងប្រទេស ធ្វើការរួមគ្នាជម្រុញធ្វើប័ណ្ណកម្មសិទ្ធ
៣.ការអនុវត្តប្រព័ន្ធបច្ចេកវិទ្យា គោលដៅការអនុវត្តថវិកាកាន់តែងាយស្រួល និងគ្រប់ជ្រុងជ្រោយ
៤.ធ្វើសមាហរណកម្មនៅថ្នាក់ក្រោមជាតិ
៥.ប្រគល់មុខងារជូនរដ្ឋបាលក្រុង ស្រុក មាន ៥៥មុខងារ ដែលមានប្រទាក់ក្រឡាការងារក្នុងការផ្ទេរមុខងារ និងហិរញ្ញវត្ថុមកកាន់រាជធានី ខេត្ត
៦.ការអនុវត្តសមត្ថភាពកែទម្រង់ហិរញ្ញវត្ថុសាធារណៈកាន់តែមានប្រសិទ្ធិភាព ពិសេសការអនុវត្តថវិកា។

ឯកឧត្តម គួច ចំរើន មានប្រសាសន៍ថាខេត្តព្រះសីហនុបានចូលរួមអនុវត្តគោលនយោបាយកំណែទម្រង់ ដែលជាបទពិសោធន៍ថ្មីៗដំណើរការគាំទ្រកំណែទម្រង់ហិរញ្ញវត្ថុសាធារណៈស្របពេលកម្ពុជាមានការអភិវឌ្ឍរីកចម្រើន និងជាការចែករំលែកចំណេះជំនាញ ដើម្បីគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ កាន់តែល្អប្រសើរ ៕ ខៀវ សាវ៉ុន

ads banner