២៤ម៉ោងអាស៊ានមានអ្នកឆ្លងជាង ១ម៉ឺន ៥ពាន់នាក់(Video Inside)
ប្រទេសចំនួនតែ ៨ប៉ុណ្ណោះនៅក្នុងអាស៊ាន ដែលមានករណីឆ្លងថ្មីកូវីដ១៩ ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ ។ ប្រទេសទាំង៨ ដែលរកឃើញករណីឆ្លងថ្មីកូវីដ១៩ រួមមានប្រទេស ឥណ្ឌូនេស៊ី, ម៉ាឡេស៊ី, វៀតណាម, មីយ៉ាន់ម៉ា, សឹង្ហបុរី, ហ្វីលីពីន, ឡាវ និងប្រទេសកម្ពុជា ។ តួលេខឆ្លងសរុបនៃប្រទេសទាំង ៨ នៅថ្ងៃនេះមានចំនួន ១ម៉ឺន ៥ពាន់ ៩៦ករណី ។
ប្រទេស ឥណ្ឌូនេស៊ី គឺជាប្រទេសដែលមានតែតួលេខឆ្លងច្រើនជាងគេ ដែលមានចំនួន ៧ពាន់ ៨២២ ករណី ។ តួលេខឆ្លងតិចជាងគេ គឺប្រទេសកម្ពុជា ដែលមានចំនួន ៩ករណី ។ ប្រទេសព្រុយណេ និងប្រទេសថៃ ជាប្រទេសដែលគ្មានការឆ្លង និងស្លាប់ឡើយ ក្នុងរយៈពេល ២៤ម៉ោង ចុងក្រោយនេះ ។
តួលេខស្លាប់ដោយសារកូវីដ១៩ ក្នុងប្រទេសអាស៊ានរយៈពេល ២៤ម៉ោងចុងក្រោយនេះ មាន ចំនួន ៥៧នាក់ ក្នុងនោះប្រទេសឥណ្ឌូណេស៊ី មានមនុស្សស្លាប់ចំនួន ៣៨នាក់ ជាតួលេខ ស្លាប់ច្រើនជាងគេផងដែរ ។
គិតសរុបរួមនៃប្រទេសទាំង១០ អាស៊ាននាពេលនេះ ការឆ្លងសរុបមាន ៣៥លាន ១៥ម៉ឺន ៨ពាន់ ៤៨៧ករណី, និងការស្លាប់សរុបមានចំនួន ៣៦ម៉ឺន ១ពាន់ ៧៣៩នាក់ ។ បើគិតសរុបនៅលើសាកលលោកនោះវិញ ការឆ្លងវីរុសកូវីដ១៩ សរុប មានចំនួនជាង ៦៤២លានករណី, និងការស្លាប់មានជាង ៦លាន ៦២ម៉ឺន នាក់។