ទឹកទន្លេនៅខេត្តកំពង់ឆ្នាំង ហក់ឡើងគួរកត់សម្គាល់ក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ

អត្ថបទដោយ៖
Kien Sereyvuth

កំពង់ឆ្នាំង៖ ស្ថានភាពទឹកទន្លេនៅខេត្តកំពង់ឆ្នាំង ត្រូវបានមើលឃើញនៅតែមានការកើនឡើងរាល់ថ្ងៃឡើង ភ្លៀងនៅតែបន្តធ្លាក់ជាប់ៗគ្នាបណ្តាលឲ្យលិចខ្នងកោះ និងភូមិអ្នកស្រុកមួយចំនួនបណ្តើរៗផងដែរ។ ប៉ុន្តែប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ឆ្នាំង លោក ដោក ប៊ុនថុន បានបញ្ជាក់ផងដែរថា ទោះបីជាឡើងខ្លាំងយ៉ាងណាក្តី បើប្រៀបធៀបនឹងឆ្នាំ២០១៨ ទឹកទន្លេនៅតែមានកម្ពស់ទាបជាងឆ្នាំមុន ដោយគ្រាន់តែលិចផ្នែកទំនាប និងខ្នងកោះខ្លះៗប៉ុណ្ណោះ។

លោក ដោក ប៊ុនថុន បានបញ្ជាក់នៅថ្ងៃទី៩កញ្ញានេះថា ទឹកទន្លេនៅស្ថានីយ៍ផ្សារក្រោម ទន្លេមានកម្ពស់ ៧,៤៤ម៉ែត្រ បើប្រៀបធៀបទៅឆ្នាំ២០១៨កន្លងទៅ នៅថ្ងៃដូចគ្នានេះដែរ ទឹកមានកម្ពស់១០,១០ម៉ែត្រ ឃើញថា នៅទាបជាងឆ្នាំទៅ។ លោកប្រធានមន្ទីរបានបញ្ជាក់ថា ទឹកជំនន់ នៅបឹងទន្លេសាប និងតាមដងទន្លេ ក្នុងខេត្តកំពង់ឆ្នាំងកើនឡើង អាស្រ័យដោយកត្តា៣ យ៉ាងផ្សេងគ្នាគឺ ទី១)ទទួលរបបទឹកពីទន្លេមេគង្គ ដែលហូរដល់ទន្លេ៤មុខ និងហូរត្រឡប់ចូលបឹងទន្លេសាបវិញ។ ទី២)របបទឹកភ្លៀង ដែលធ្លាក់នៅតាមខេត្តនានាជុំវិញបឹងទន្លេសាប និងទី៣)ជំនន់ទឹកភ្លៀងធ្លាក់មកពីប្រទេសថៃ កាត់តាមខេត្តឧត្តរមានជ័យ និងបន្ទាយមានជ័យជាដើម ដែលហូរចាក់មកកម្ពុជា និងបន្តហូរចូលទៅអាងទឹកទន្លេសាប។ លោកបញ្ជាក់ថា ឆ្នាំនេះ ខេត្តកំពង់ឆ្នាំងទទួលបានរបបទឹកភ្លៀងល្អគ្រប់គ្រាន់ ខុសពីបណ្តាខេត្តផ្សេងទៀត ដែលនៅជុំវិញបឹងទន្លេសាប។

សូមបញ្ជាក់ផងដែរថា កន្លងទៅអាជ្ញាធខេត្តកំពង់ឆ្នាំង ធ្លាប់បានប្រកាសនូវកាត្រៀមបង្ការទីទួលសុវត្ថិភាពនិងការងារជួយសង្គ្រោះប្រជាពលរដ្ឋនៅពេលមានហេតុការណ៍ណាមួយដែលបានកើតឡើងជាយថាហេតុ។ ក្នុងនោះ អាជ្ញាធខេត្តបានអំពាវនាវដ៏ទទូចដល់ប្រជាពលរដ្ឋធ្វើដំណើរនៅតាមដងទន្លេ សូមមានការប្រុងប្រយត្ន័ វិលចូលផ្ទះពីថ្ងៃៗជៀសវាងកើតមានគ្រោះថ្នាក់ណាមួយជាយថាហេតុ។ បន្ថែមលើនេះ ឪពុកម្តាយដែលជាអាណាព្យាបាល សូមយកចិត្តទុកដាកលើប្អូនៗកុមារតូចៗ កុំឲ្យចុះលេងទឹក និងកុំទុកកូនៗចោលឲ្យនៅតែឯង និងលេងឆ្ងាយពីឪពុកម្តាយ ដែលអាចបណ្តាលឲ្យលង់ទឹកស្លាប់៕ធ.ដ

ដោយៈ សុក្ខារិន

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner