គ្រាប់ខូចគុណភាពចំនួន២៥០តោន នឹងត្រូវធ្វើការកម្ទេចចោលចាប់ពីថ្ងៃទី១០កញ្ញា ដល់ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៩

អត្ថបទដោយ៖
Kien Sereyvuth

មជ្ឈមណ្ឌលជាតិគ្រប់គ្រងកងកម្លាំងរក្សាសន្តិភាព បោសសម្អាតមីន និងកាកសំណល់សង្គ្រាម សូមជម្រាបជូនដល់សាធារណជនជាតិ និងអន្តរជាតិ មេត្តាជ្រាបជាព័ត៌មានដូចតទៅ៖

១)មជ្ឈមណ្ឌលជាតិ នឹងរៀបចំធ្វើការកម្ទេចគ្រាប់ខូចគុណភាពចំនួន២៥០តោន ដែលនឹងប្រព្រឹត្តទៅ ចាប់ពីថ្ងៃអង្គារ៍ ១២កើត ខែភទ្របទ ដល់ថ្ងៃព្រហស្បត៍ ៤កើត ខែកត្តិក ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី១០ ខែកញ្ញា ដល់ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៩ នៅសាលាហ្វឹកហ្វឺនកងកម្លាំងរក្សាសន្តិភាពពហុជាតិ ស្ថិតនៅ ឃុំមហាសាំង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។

២)អាស្រ័យដូចបានជម្រាបជូនដំណឹងខាងលើនេះ សូមសាធារណជនជាតិ អន្តរជាតិ អាជ្ញាធរដែនដី ក៏ដូចជាប្រជាជនទាំងអស់ ដែលកំពុងរស់នៅជុំវិញតំបន់ក្បែរទីតាំងខាងលើនេះ សូមកុំមានការភ្ញាកផ្អើល៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner