លោក សួន សេរីរដ្ឋា៖ ជនក្បត់ជាតិ៣ជំនាន់ សម រង្ស៊ី គឺជាអ្នកនយោបាយចង្រៃបំផុត

ភ្នំពេញ៖ អ្នកតាមដានព្រឹត្តិការណ៍នយោបាយនៅកម្ពុជា បានហៅជនក្បត់ជាតិ ៣ជំនាន់ សម រង្ស៊ី រត់ចោលស្រុក គឺជាអ្នកនយោបាយចង្រៃបំផុត ដែលចូលចិត្តនិយាយប្រឌិតរឿងឆ្កឹះឆ្កៀល ប្រឌិតរឿងមិនពិត បែកបាក់សាមគ្គីជាតិ បែកបាក់ភាតរភាពរបស់ជាតិ ដែលកំពុងតែរីកចម្រើនលូតលាស់ គឺមានន័យថា អ្នកនយោបាយនោះ គឺជាអ្នកនយោបាយចង្រៃបំផុត។ ជំពូកអ្នកនយោបាយចង្រៃបំផុតដែលថោកទាប និយាយប្រើភាសាបាតផ្សារយូកូមបែបនេះ គឺយើងអត់ចង់ឱ្យមានជំពូកអ្នកនយោបាយបែបនេះនៅក្នុងសង្វៀននយោបាយកម្ពុជា ដើម្បីប្រកួតប្រជែងធ្វើជាអ្នកដឹកនាំរបស់ប្រជាពលរដ្ឋកម្ពុជាទេ។

លោក សួន សេរីរដ្ឋា ប្រធានក្រុមប្រឹក្សាភិបាលវេទិកាសន្តិភាពកម្ពុជា និងជាអ្នកតាមដានព្រឹត្តិការណ៍នយោបាយ បានថ្លែងប្រាប់ AMS នៅថ្ងៃទី១៩ ខែវិច្ឆិកាថា គេនិយាយថា សំដីសជាតិ មាយាទសពូជ ដូច្នេះអ្វីដែលជាប្រតិកម្មដ៏ថោកទាបបំផុតរបស់ជនក្បត់ជាតិ ៣ជំនាន់ សម រង្ស៊ី នេះ គឺបានសបញ្ជាក់អំពីពូជដ៏ថោកទាប និងក្បត់ជាតិ ដែលមានតាំងពីជំនាន់ជីតា ជំនាន់ឪពុក រហូតមកដល់ជំនាន់ខ្លួន ដែលសម្តេចតេជោ ហ៊ុន សែន ហៅថា ពូជក្បត់ជាតិ៣ជំនាន់។ ការធ្វើនយោបាយតាមលក្ខណៈដែលប្រឌិតរឿងគ្រប់បែបយ៉ាង ដើម្បីឱ្យខ្លួនឯងមានការចាប់អារម្មណ៍ពីអ្នកដទៃ ពីសាធារណៈជន និងដើម្បីឱ្យបណ្តាញផ្សព្វផ្សាយសារព័ត៌មានដែលគាំទ្រនៅគំនិតភូតភរបោកប្រាស់របស់ខ្លួនយកទៅផ្សព្វផ្សាយ ដើម្បីជាចេតនាយកទៅចាក់រុកឱ្យប្រជាពលរដ្ឋខ្មែរស្អប់អ្នកដឹកនាំកម្ពុជាបច្ចុប្បន្ន ជាពិសេសសំដៅទៅលើក្រុមគ្រួសាររបស់សម្តេចតេជោ ហ៊ុន សែន និងឯកឧត្តម ហ៊ុន ម៉ាណែត ក៏ដូចជាឯកឧត្តម ហ៊ុន ម៉ានី គឺជាចរិកនយោបាយថោកទាបបំផុត ដែលប្រជាពលរដ្ឋកម្ពុជាទាំងមូលអត់ចង់បានជំពូកអ្នកនយោបាយដែលមានមាយាទសារជាតិបែបនេះទេ។ មើលទៅឃើញហើយ ពាក្យពេជ្ររបស់បញ្ញវន្ត អ្នកថ្លៃថ្នូរ អ្ននករៀនសូត្រ អ្នកនយោបាយខ្ពង់ខ្ពស់គេអត់ប្រើសំដីបែបថោកទាប “សំដីសជាតិ មាយាទសពូជ” ដូចបុគ្គលសម រង្ស៊ីនេះ ដែលបានប្រើប្រាស់បណ្តាញសង្គមដើម្បីប្រឌិតរឿងវ៉ៃប្រហារមកលើឯកឧត្តម ហ៊ុន ម៉ាណែត និងសម្តេចតេជោ ហ៊ុន សែន ព្រមទាំងក្រុមគ្រួសារទេ។

លោកបានបន្តថា វប្បធម៌នៅប៉ែកអឺរ៉ុប គេមានពាក្យសុភាសិតមួយឃ្លា “បុគ្គលណាដែលចូលចិត្តនិយាយប្រឌិតរឿងឆ្កឹះឆ្កៀលឲ្យក្រុមគ្រួសារគេបែកបាក់គ្នា បុគ្គលនោះគឺជាបុគ្គលដែលចង្រៃបំផុត” ហើយអាចនិយាយបានថា នៅក្នុងសង្វៀននយោបាយបើអ្នកនយោបាយណាចូលចិត្តប្រឌិតរឿងមិនពិត មកនិយាយឆ្កឹះឆ្កៀលឱ្យបែកបាក់សាមគ្គីជាតិ បែកបាក់ភាតរភាពរបស់ជាតិដែលកំពុងតែរីកចម្រើនលូតលាស់ គឺមានន័យថា អ្នកនយោបាយនោះ គឺជាអ្នកនយោបាយចង្រៃបំផុត។ ជំពូកអ្នកនយោបាយចង្រៃបំផុតដែលថោកទាប និយាយប្រើភាសាបាតផ្សារយូកូមបែបននេះ គឺយើងអត់ចង់ឱ្យមានជំពូកអ្នកនយោបាយបែបនេះននៅក្នុងសង្វៀននយោបាយកម្ពុជាដើម្បីប្រកួតប្រជែងធ្វើជាអ្នកដឹកនាំរបស់ប្រជាពលរដ្ឋកម្ពុជាទេ។ យើងឃើញហើយការដែលសរសេរដែលចេញពីខួរក្បាលរបស់ខ្លួនសុទ្ធតែនិយាយថា នេះមិនមែនជារឿងបុគ្គលទេ គឺជារឿងជាតិ ក៏ប៉ុន្តែសំណេរជាក់ស្តែងការវ៉ៃប្រហារជាក់ស្តែងអត់មានយកបញ្ហាជាតិណាមួយ ឬក៏ជាប្រយោជន៍ជាតិណាមួយយកមកសរសេរទេ យកមកលើកបង្ហាញទេ គឺលើកយកតែបញ្ហាបុគ្គល គឺបុគ្គលនៅក្នុងគ្រួសាររបស់សម្តេចតេជោ ហ៊ុន សែន តែម្តង។ អស់ពីវ៉ៃប្រហារថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា ញុះញង់ឱ្យថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា បែកបាក់គ្នាមិនបានសម្រេច ក៏ញុះញង់បំបែកទំនាក់ទំនងឪពុកកក្មេក និងកូនប្រសារ គឺឯកឧត្តម ឌី វិជ្ជា ជាមួយនឹងសម្តេចតេជោ ហ៊ុន សែន។ ក្រោយមកទៀតចាក់បំបែកញុះញង់ឯកឧត្តម ហ៊ុន ម៉ាណែត និងសម្តេចតេជោ ហ៊ុន សែន រវាងឪពុកនិងកូន។ ក្រោយមកទៀតចាក់បំបែកឯកឧត្តម ហ៊ុន ម៉ាណែត និងឯកឧត្តម ហ៊ុន ម៉ានី ជាបងនិងប្អូន។ យើងឃើញថា ចរិតចង្រៃជួរជាតិមាយាទសពូជរបស់បុគ្គលដែលជាសន្តាននៃជនក្បត់ជាតិ ៣ជំនាន់នេះ គឺមានចរិកថោកទាប ដែលបុគ្គលនេះ គឺដូចជាកំពុងតែឆ្កួតវល់នៅក្នុងសង្វៀននយោបាយដែលខ្លួនចាញ់ ហើយសម្លាប់បិទផ្លូវខ្លួនឯង លែងមានឱកាសវិលមកស្រុកកំណើត សូម្បីតែស្លាប់ប្រហែលជាចោលឆ្អឹងនៅក្រៅស្រុក ដូចជាឪពុកនិងជីតាដែលមិនដឹងថាស្លាប់នៅកន្លែងណារកឆ្អឹងមកធ្វើបុណ្យក៏មិនឃើញផង។

អ្នកតាមដានព្រឹត្តិការណ៍នយោបាយរូបនេះបានបញ្ជាក់ថា “យើងមើលឃើញការពិតពីមួយថ្ងៃទៅមួយថ្ងៃ ប្រជាពលរដ្ឋខ្មែររិតតែអាណិតរិតតែគាំទ្រសម្តេចតេជោ ហ៊ុន សែន ដែលលោកខិតខំប្រឹងប្រែងគ្រប់ពេលវេលាទាំងអស់ដើម្បីជួយប្រជាពលរដ្ឋកម្ពុជា ទោះបីជាអាយុច្រើនហើយក៏ដោយសម្តេចនៅតែប្តេជ្ញាចិត្តការពារនៅសុខមាលភាពរបស់ប្រជាពលរដ្ឋ ហើយនៅតែធ្វើកិច្ចការដើម្បីកសាងកេរ្តិ៍ឈ្មោះកិត្យានុភាពរបស់ប្រទេសកម្ពុជា និងឱ្យកិត្តិយសរបស់ប្រជាពលរដ្ឋកម្ពុជាគឺល្បីរន្ទឺនៅយុគសម័យតេជោសន្តិភាពដែលសម្តេចដឹកនាំ។ មួយវិញទៀត ឯកឧត្តម ហ៊ុន ម៉ាណែត ក្នុងឋានៈជាបេក្ខជនបន្តវេនរបស់គណបក្សប្រជាជនកម្ពុជា ជាបេក្ខជននាយករដ្ឋមន្ត្រីបម្រុងរបស់គណបក្សប្រជាជនកម្ពុជា គឺពីមួយថ្ងៃទៅមួយថ្ងៃទទួលបានការគាំទ្រភ្លូកទឹកភ្លូកដីពីប្រជាពលរដ្ឋទាំងចាស់ទាំក្មេង ទាំងយុវជនគ្រប់ស្រទាប់ទាំងអស់ដែលរស់នៅក្នុងនិងក្រៅប្រទេស គឺថាវាធ្វើឱ្យបុគ្គលសម រង្ស៊ី ដែលជាជនក្បត់ជាតិ៣ជំនាន់ កំពុងតែច្រណែនឈ្នានីសហើយរកអ្វីមកប្រកួតប្រជែងពុំបាន ខ្លួនគ្មានប្រជាប្រិយភាព ខ្លួនគ្មានសមត្ថភាពក្នុងការលើកយកនៅយុទ្ធសាស្ត្រនយោបាយដើម្បីទាញបានការគាំទ្រពីប្រជាពលរដ្ឋនិងយុវជន បែរជាលើកផ្សព្វផ្សាយនៅរឿងមិនព្រិតគ្រប់បែបយ៉ាង ចោទប្រកាន់បំបែកបំបាក់គ្រួសាររបស់ថ្នាក់ដឹកនាំកម្ពុជា”៕
ដោយ៖ពលជ័យ

ads banner