បញ្ជូនជនសង្ស័យ១៧នាក់ទៅតុលាការផ្ដន្ទាទោស ពាក់ព័ន្ធបទល្មើស៣ករណីផ្សេងគ្នា
អត្ថបទដោយ៖
Kien Sereyvuth
ភ្នំពេញ៖ កម្លាំងនគរបាលនៃអធិការដ្ឋាន នគរបាលខណ្ឌសែនសុខ បញ្ជូនជនសង្ស័យ១៧នាក់ ដែលពាក់ព័ន្ធនឹងបទល្មើស៣ករណីផ្សេងគ្នា ទៅតុលាការ នៅព្រឹកថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០១៩នេះ ដើម្បីផ្ដន្ទាទោសតាមផ្លូវច្បាប់។ ក្នុងបទល្មើសរួមមាន៖ ករណីទី១)លួចមានស្ថានទម្ងន់ទោស ករណីទី២)ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន និងករណីទី៣)ប្រើប្រាស់ដោយខុសច្បាប់ នូវសារធាតុញៀន។
មន្ត្រីនគរបាលជំនាញផ្នែកព្រហ្មទណ្ឌខណ្ឌសែនសុខបានឲ្យដឹងថា ជនសង្ស័យទាំង១៧នាក់ខាងលើនេះ សមត្ថកិច្ចនគរបាលខណ្ឌសែនសុខ បង្ក្រាបបានក្នុងមូលដ្ឋានកន្លងមក ហើយត្រូវបានបញ្ចាប់នីតិវិធី សាកសួរផងដែរ។ ពួកគេបានសារភាពថា ពិតជាជាប់ពាក់ព័ន្ធករណីខាងលើនេះ ពិតប្រាកដមែន ទើបសមត្ថកិច្ចបានប្រមូលវត្ថុតាង និងកសាងសំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមច្បាប់នៅថ្ងៃនេះ៕ធ.ដ