ក្រុមហ៊ុន 7NG បង្កើតព្រឹត្តិការណ៍តាំងពិព័រណ៍គោដំបូង នៅកម្ពុជា
ក្រុមហ៊ុន 7NG (Cambodia) Co,.ltd និងគម្រោង I-Capitalivestock របស់កម្មវិធី i-Group បានបង្កើតព្រឹត្តិការណ៍តាំងពិព័រណ៍គោដំបូងគេនៅកម្ពុជា លើកទី៣ នៅភូមិវិហារសួគ៌” ក្នុងតំបន់អភិវឌ្ឍន៍ 7NG_ឃុំវិហារសួគ៌ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ដើម្បីលើកកម្ពស់ពូជគោ ក្នុងស្រុក ក៏ដូចជាការចិញ្ចឹមសត្វ និងការបង្កបង្កើនផលកសិកម្ម ដែលមានតាំងពីបុរាណមក។
លោកឧកញ្ញ៉ា ស្រី ចន្ធូ បានមានប្រសាសថា តាមរយៈកិច្ចសហការរវាងសមាគមបង្កាត់ពូជគោប្រាម៉ាន់កម្ពុជា ក្រុមហ៊ុន 7NG (Cambodia) Co,.ltd និងគម្រោង I-Capitalivestock របស់កម្មវិធី i-Group បានកំពុងរៀបចំ បង្កើតឲ្យមានព្រឹត្តិការណ៍តាំងពិព័រណ៍គោ ការដេញថ្លៃគោ និងផ្សារសត្វកម្ពុជា លើកទី៣ នៅកម្ពុជាដំបូងគេ គឺធ្លាប់ត្រូវបានប្រព្រឹត្តឡើងពីរដងរួចមកហើយ នៅលើទឹកដីអរិយក្សត្រ កាលពីឆ្នាំ២០១០ និង២០១១កន្លងទៅ។
លោកឧញ្ញ៉ា បន្ថែមថា ការបង្កើតឲ្យមានព្រឹត្តិការណ៍តាំងពិព័រណ៍គោនេះ គឺចូលរួមចំណែកជាមួយក្រសួងកសិកម្ម និងរាជរដ្ឋាភិបាល គឺក្នុងគោលបំណងផ្តោតការយកចិត្តទុកដាក់យ៉ាងសំខាន់ៗដូចជា៖ ថែរក្សាការពារលើកកម្ពស់ពូជគោក្នុងស្រុក ក៏ដូចជាការចិញ្ចឹមសត្វ និងការបង្កបង្កើនផលកសិកម្ម ដែលមានតាំងពីបុរាណរៀងមក ឲ្យមានតម្លៃ បង្ហាញនូវពូជគោសាច់ និងគោទឹកដោះ ដែលនាំចូលពីបរទេសល្បីៗមានដូចជា ពូជគោ ក្នុងស្រុក Beefa master នៃការចិញ្ចឹមគោឲ្យទទួលបានជោគជ័យ។ ស្តា និងលើកកម្ពស់កម្រិតជីវភាពប្រជាកសិករដែលប្រកបរបរចិញ្ចឹមសត្វ ជាលក្ខណៈគ្រួសារឲ្យជីវភាពធូរធារ។ ជាពិសេសផ្តោតលើកសុខភាពប្រើប្រាស់កសិផលកសិកម្ម។
លោកឧកញ្ញ៉ា ស្រី ចន្ធូ បញ្ជាក់ទៀតថា ពិព័រណ៍នេះ បានរៀបចំឡើងក្នុងទិសដៅប្រមូលផ្តុំអ្នកស្រឡាញ់សត្វចិញ្ចឹម និងបន្លែ ផ្លែឈើសុវត្ថិភាពទាំងអស់ មកបង្ហាញ-ដេញថ្លៃ និងចែករំលែកបទពិសោធន៍បច្ចេកទេសផ្សេងៗ ក្នុងវិស័យកសិកម្មដើម្បីឲ្យជឿនលឿន ដូចប្រទេសជិតខាង។ រួមជាមួយគ្នានេះ ក៏មានការដាក់តាំងបង្ហាញនូវប្រភេទសត្វចិញ្ចឹមចម្រុះផ្សេងៗដូចជា៖ ប្រភេទសត្វស្លាប សត្វពាហនៈ(គោក្របី ជ្រូក មាន ទា) និងសត្វល្មន សត្វទឹក-ល- ដោយអមជាមួយនឹងការតាំងបង្ហាញនូវផលិតផលសុវត្ថិភាពកម្ពុជា ដំណាំ(បន្លែត្រីសាច់-ល-) និងសម្ភារកសិកម្មផ្សេងៗ សម្រាប់ភ្ញៀវជាតិ និងអន្តរជាតិទស្សនា និស្សិតប្រជាកសិករសិក្សាស្វែងយល់បន្ថែម។ ការដាក់បង្ហាញនេះនឹងផ្តល់ឱកាសឲ្យមានផ្សារសត្វចិញ្ចឹម និងកសិផលសុវត្ថិភាពកម្ពុជាផ្សេងៗ ដ៏ធំមួយនៅក្នុងប្រទេសកម្ពុជា ដែលមិនធ្លាប់មានពីមុខមក ។
សូមបញ្ជាក់ថា ព្រឹត្តិការណ៍តាំងពិព័រណ៍គោ ដំបូងគេ នៅកម្ពុជា លើកទី៣ឆ្នាំនេះ ទទួលបានការគាំទ្រពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងឧបត្ថម្ភធំដោយក្រុមហ៊ុន ៧អិនជី ខេមបូឌា (7NG Cambodia) ក្រុមហ៊ុន៧អិនជី ស្មាតឡេន អេន ហូម ឆាមពាន (7NG Smart Land & Home Champion) ក្រុមហ៊ុន៧អិនជី អេកូ អ៊ុនណូវេសិនផាក (7NG_Eco_Innovation Park) សមាគម_CCEC_ក្រុមហ៊ុន Moo Moo Farm និង សហការឧបត្ថម្ភដោយក្រុមហ៊ុនដៃគូរមួយចំនួនផ្សេងៗទៀត រួមទាំងអាជ្ញាធរផងដែរ៕ធ.ដ