សម្ដេចតេជោ ហ៊ុន សែន ក្រោយជាសះស្បើយពីជំងឺកូវីដ១៩ បានអនុញ្ញាតិអោយ ប្រធានសភាវៀតណាមចូលជួបសំដែងការគួរសមនិងពិភាក្សាការងារ

សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាក្រោយសម្រាកព្យាបាលជំងឺកូវីត១៩នៅភូមិគ្រឹះរបស់ខ្លួនពីថ្ងៃទី ១៤ ដល់ថ្ងៃទី១៩ ខែ វិច្ឆិកាឆ្នាំ 2022កន្លងទៅ នាពេលនេះ ក្រុមគ្រូពេទ្យនៃមន្ទីរពេទ្យកាល់ម៉ែត្រដែលជាគ្រូពេទ្យផ្ទាល់ខ្លួនមើលថែទាំនិងព្យាបាលសម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសជាផ្លូវការថា សម្ដេចបានជាសះស្បើយពីជំងឺកូវីដ19 ហើយ ក្នុងនោះតាមលក្ខខណ្ឌសុខាភិបាលគឺសម្ដេចអាចអញ្ជើញបំពេញការងារជាសាធារណៈដូចប្រក្រតីឡើងវិញដោយមិនតម្រូវឲ្យធ្វើចត្តាលីស័កនោះទេ។ បើតាមលោកវេជ្ជបណ្ឌិត ហ៊ុន ចំរេីន ពេលនេះសុខភាពរបស់សម្ដេចតេជោ ហ៊ុន សែន មានភាពល្អប្រក្រតីធម្មតា។

លោកវិជ្ជបណ្ឌិតខាងលើបានបញ្ជាក់ឲ្យដឹងបន្ថែមថាសម្ដេច បានឆ្លងជំងឺ covid 19 ប្រភេទអូមីក្រុង កម្រិតស្រាលហើយបច្ចុប្បន្នគ្រូពេទ្យបានធ្វើធ្វើតេសដោយម៉ាស៊ីន PCR គឺលទ្ធផលអវិជ្ជមាន។

ក្រោយបញ្ជាក់ជាផ្លូវការពីក្រុមគ្រូពេទ្យពីភាពអវិជ្ជមាននៃជំងឺកូវីដ19 នៅថ្ងៃអាទិត្យចុងសប្តាហ៍នេះសម្ដេចនាយករដ្ឋមន្ត្រីកម្ពុជាក៏បានអនុញ្ញាតឲ្យប្រធានសភានៃសាធារណរដ្ឋសង្គមនិយមវៀតណាមចូលជួបសម្ដែងការគួរសមនិងពិភាក្សាការងារនៅវិមានសន្តិភាពក្នុងរាជធានីភ្នំពេញ។

ឯកឧត្តម អ៊ាង សុផល្លែត ជំនួយការផ្ទាល់សម្ដេចតេជោហ៊ុនសែនបានប្រាប់អ្នកសារព័ត៌មាននៅក្រោយចំនួបថា លោក វឿង ឌីញ ហ្វេ ( Vuong Dinh Hue)ប្រធានរដ្ឋសភានៃសាធារណរដ្ឋសង្គមនិយមវៀតណាម បានបង្ហាញពីការពេញចិត្តចំពោះការរីកចម្រើននៃទំនាក់ទំនងទ្វេភាគីកម្ពុជាវៀតណាមជាពិសេសក្នុងខួបលើកទី 55 នាពេលបច្ចុប្បន្ន។ តាមរយៈទំនាក់ទំនងល្អជាប្រពៃណីរបៀបប្រទេសទាំងពីរបានអនុញ្ញាតឲ្យ ប្រទេសទាំងពីរបានផ្លាស់ប្ដូរទស្សនកិច្ចគ្នាទៅវិញទៅមកតាំងពីកម្រិតប្រជាជនរហូតដល់ថ្នាក់ដឹកនាំកំពូល។

ប្រធានសភាសាធារណរដ្ឋសង្គមនិយមវៀតណាមក៏ថ្លែងអបអរសាទរចំពោះរាជរដ្ឋាភិបាលនិងប្រជាជនកម្ពុជាក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន ដែលទទួលបានជោគជ័យក្នុងការគ្រប់គ្រងជំងឺកូវីដ19 ឈានទៅដល់ការបើកប្រទេសនិងបើកសេដ្ឋកិច្ចស្ទេីគ្រប់វិស័យឡើងវិញដែលជាផ្នែកមួយសំខាន់ជំរុញឲ្យមានកំណើនសេដ្ឋកិច្ចនិងការអភិវឌ្ឍន៍។ មួយនេះថ្នាក់ដឹកនាំភាគីវៀតណាមក៏បានថ្លែងនូវការកោតសរសើរផងដែរសម្រាប់ការដឹកនាំប្រកបដោយភាពជោគជ័យនៃកិច្ចប្រជុំកំពូលអាស៊ាននិងកិច្ចប្រជុំពាក់ព័ន្ធដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះកាលពីពេលថ្មីៗកន្លងទៅនេះ។

ប្រធានសភាវៀតណាមក៏បានបង្ហាញនូវការពេញចិត្តផងដែរសម្រាប់កិច្ចសហប្រតិបត្តិការពិសេសលើវិស័យពាណិជ្ជកម្មរវាងប្រទេសទាំងពីរដែលបានរួមចំណែកធ្វើឲ្យទំហំពាណិជ្ជកម្ម កម្ពុជា វៀតណាម សម្រេចបានប្រមាណ 10 ពាន់លានដុល្លារសហរដ្ឋអាមេរិកក្នុងឆ្នាំ 2022នេះ។

ការឆ្លើយតបសម្ដេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណចំពោះប្រធានសភាពវៀតណាមដែលបានវាយតម្លៃពីទំនាក់ទំនងវិជ្ជមានរវាងប្រទេសទាំងពីរក៍ដូចជា លទ្ធផលផ្លែផ្កាដែលកម្ពុជាសម្រេចបានពីការដឹកនាំកិច្ចប្រជុំកំពូលអាស៊ាននិងកិច្ចប្រជុំពាក់ព័ន្ធ។

សម្ដេច ហ៊ុន សែន ក៏បានឯកភាពជាមួយ លោក វឿង ឌីញ ហ្វេ ក្នុងការបន្តជំរុញកិច្ចសហប្រតិបត្តិការទ្វីភាគីរវាងកម្ពុជានិងវៀតណាមឲ្យកាន់តែស៊ីជម្រៅថែមទៀត ។ សម្ដេចតេជោបានចាត់ទុកថាដៃគូ សេដ្ឋកិច្ចល្អ នឹងនាំទៅ រកភាពរីកចម្រើនរួមក្នុងភាពជាដៃគូទាំងផ្នែកនយោបាយ និងផ្នែកពាក់ព័ន្ធដទៃទៀតផងដែរ។

ឈឹម សុផល
ឈឹម សុផល
ពីឆ្នាំ៩១-៩៦ គឺជាអ្នកយកព័ត៌មាន ទូរទស្សន៍ជាតិកម្ពុជា។ ពីឆ្នាំ៩៦ដល់បច្ចុប្បន្ន បម្រើការងារព័ត៌មាននៅទូរទស្សន៍អប្សរា។ ក្រោមការអនុវត្តប្រឡូកក្នុងវិស័យព័ត៌មាន រយៈពេលជាច្រើនឆ្នាំ នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner