ក្រុមរថយន្តប្រណាំងកម្ពុជា បានត្រួតពិនិត្យប្រព័ន្ធសុវត្តិភាព មុនការប្រណាំង Asia Cross Country Rally នៅរសៀលនេះ

ថៃ-ព្រឹត្តការណ៍ប្រណាំងរថយន្ត Asia Cross County Rally 2022 នឹងចាប់ផ្តើមប្រណាំង នៅរសៀលនេះ ដោយមានអត្តពលិកមកពី៩ប្រទេសចូលរួម។

លោក វង្ស គីមហួត បានបញ្ជាក់ថា ក្រុមរថយន្តប្រណាំងការ៉ា កម្ពុជា និងក្រុមសាយ៉ាម ប្រូតូថាយកម្ពុជា បានធ្វើការត្រួតពិនិត្យពីគណកម្មការបច្ចេកទេស Rally អន្តរជាតិរួចរាល់ហើយ មានមួក ស្រោមដៃ ស្បែកជើង បំពង់ពន្លត់អគ្គីភ័យ កង់សាគួរ ជាដើម នឹងបំពេញបន្ថែមប្រព័ន្ធសុវត្តិភាពតាមការនែនាំ ចំនុចខ្វះខាតមួយចំនួនទៀត ដើម្បីអោយស្របតាមលក្ខន្តិក:វិវត្តថ្មីៗរបស់អន្តរជាតិ ដើម្បីអោយការប្រណាំងនេះ ទទួលបាននូវសុវត្តិភាព និងជោគជ័យ។ លោក បន្តថា ក្រុមការងារជួសជុលបានបំពាក់នូវប្រព័ន្ធសុវត្តិភាពផ្សេងៗ តាមការនែនាំ មានដូចជា អេប៉ុងការពារ ភ្លើងបំភ្លឺ ស៊ីផ្លេរ ភ្លើងហ្វា ផ្លិតទឹក។

សូមបញ្ជាក់ថា ព្រឹត្តការណ៍ប្រណាំងរថយន្តកម្រិតអន្តរជាតិ Asia Cross Country Rally 2022 នឹងចាប់ផ្តើមប្រណាំង នៅប្រទេសថៃ មកបញ្ចប់នៅកម្ពុជា លើចំងាយផ្លូវសរុប១៧០០គីឡូម៉ែត្រ ចែកចេញជា៦ដំណាក់កាល មានកីឡាករមកពី៩ប្រទេស ក្នុងតំបន់អាស៊ីចូលរួម ដោយឡែកសម្រាប់កម្ពុជា មានរថយន្តប្រណាំង២គ្រឿង ម៉ូតូ២គ្រឿង៕ ចាន់ វិចិត្រ

ចាន់ វិចិត្រ
ចាន់ វិចិត្រ
បន្ថែមពីលើជំនាញផ្នែកកាត់ត ក៏អាចថត សរសេរអត្ថបទ បញ្ចូលសម្លេង និងជាពិធីករបានយ៉ាងស្ទាត់ជំនាញ។ បច្ចុប្បន្ន លោកក៏បានបង្កើតកម្មវិធីកីឡាថ្មី២បន្ថែម សម្រាប់ទូរទស្សន៍អប្សរា និងបណ្តាញផ្សព្វផ្សាយសង្គមផងដេរ។
ads banner
ads banner
ads banner