ហោរាសាស្រ្តប្រចាំថ្ងៃអង្គារ៍ ១៤រោច ខែកត្តិក ឆ្នាំខាល​ ចត្វាស័ក ព.ស​២៥៦៦ ត្រូវនឹងថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២២

ឆ្នាំជូត

សម្រាប់លោកអ្នកដែលកើតឆ្នាំជូត នាមសត្វកណ្តុរ ធាតុទឹក ពង្សទេវតាប្រុស។ រាសីលោកអ្នកថ្ងៃនេះល្អជាមធ្យម។ កិច្ចការងារ និងអាជីវកម្មរបស់អ្នកមានដំណើរការល្អគួរឲ្យកត់សម្គាល់។ អ្នកមានលទ្ធភាពពេញលេញក្នុងការប្រជុំពិភាក្សាការងារតូចធំ ហើយក៏អាចធ្វើឲ្យមនុស្សនៅក្បែរមានចិត្តអាណិតស្រលាញ់ណាស់ដែរ។ ដោយឡែក សូមព្យាយាមកុំធ្វើការដែលស្មុគ្រស្មាញ និងប្រថុយប្រថាន អ្វីៗសូមផ្អែកទៅលើពត៌មានលំអិតកដែលអ្នកទទួលបាន។ ក្រៅពីនេះ​ សូមកុំប្រយ័ត្នក្នុងការចាយវាយលុយកាក់ ហើយបើជៀសបានគឺសូមកុំពាក់ព័ទ្ធនឹងបំណុល។ ផ្ទុយពីនេះ លោកអ្នកនឹងទទួលបានសុខសុភមង្គលក្នុងទំនាក់ទំនងផ្ទាល់ ខ្លួនល្អណាស់។

ឆ្នាំឆ្លូវ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំឆ្លូវ នាមសត្វគោ ធាតុដី ពង្សមនុស្សប្រុស។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ ថ្ងៃនេះអ្នកគួរជៀសវាងស្ថានភាពមុខពីរ អ្នកគួរជ្រើសរើសការងារជាអាទិភាព កុំធ្វើការច្រើនក្នុងពេលតែមួយ និងត្រូវឈរលើគោលការណ៍របស់ខ្លួន។ អ្នកអាចនឹងខ្វះខាតពេលវេលាក្នុងការអនុវត្តន៍កិច្ចការបន្តិច ដូច្នេះសូមកុំចំណាយពេលវេលាផ្តេសផ្តាស ពិសេសកុំឈប់សម្រាកយូរពេក។ ក្តៅពីនេះ អ្នកប្រហែលជាកំពុងនៅឆ្ងាយពីការទំនាក់ទំនង ដូច្នេះសូមបង្កើនទំនាក់ទំនងនានាឡើងវិញ។ ក្រៅពីនេះ លោកអ្នកអាចរៀបចំពិធីមង្គលនានា ដូចជាឡើងគេហដ្ឋាន ឬរៀបមង្គលការជាដើម។

ឆ្នាំខាល

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំខាល នាមសត្វខ្លា ធាតុឈើ ពង្សយក្សស្រី។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះល្អជាមធ្យម។ ថ្ងៃនេះកិច្ចការងាររបស់អ្នកទាមទារឲ្យមានការវាយតម្លៃដោយភាពវាងវៃ និងរហ័សរហួន។ ជាទូទៅអ្នកអាចធ្វើកិច្ចការដែលខ្លួនប៉ងប្រាថ្នាបាន ប៉ុន្តែស្ថានភាពនៅជុំវិញអ្នកក៏មានការរង្គោះរង្គើច្រើនផងដែរ​ ដូច្នេះវាទាមទារការខិតខំប្រឹងប្រែង តស៊ូ និងចំណាយកំលាំងច្រើនជាងធម្មតា។ ក្នុងនោះ លោកអ្នកមិនគួរស្តាប់មតិផ្សេងៗច្រើនពេកនោះទេ ប្រយ័ត្នត្រូវខកបំណងព្រោះការជឿជាក់។ ក្នុងនោះដែរ គំនិតយោបល់ខ្លះ ត្រូវរងចាំឳកាសក្នុងការនិយាយ ឬបកស្រាយ ពីព្រោះស្ថានភាពក្នុងថ្ងៃនេះអាចមានស្ថានភាពមិនច្បាស់លាស់ សភាពល្អក៏អាចនឹងប្រែប្រួលទៅជាអវិជ្ជមានបាន។

ឆ្នាំថោះ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំថោះ នាមសត្វទន្សាយ ធាតុឈើ ពង្សមនុស្សស្រី។ រាសីអស់លោកអ្នកថ្ងៃនេះឡើងខ្ពស់ត្រដែត។ រាល់អាជីពនានាទទួលបានការគាំទ្រ និងលើកទឹកចិត្តពីមនុស្សនៅជុំវិញខ្លួន។ ថ្ងៃនេះក៏ជាពេលវេលាល្អបំផុតក្នុងការធ្វើទំនាក់ទំនង ដូច្នេះសូមជ្រើសរើសការងារទាំងឡាយ ឬគម្រោងដែលអ្នកបានគ្រោងទុកយកមកបង្ហាញ ឬអនុវត្តន៍។ក្នុងនោះ​រាល់ការងារដែលទាក់ទងនឹងគំនិតច្នៃប្រឌិត ឬការងារសិល្បៈគឺស្ថិតនៅលើគន្លងផ្លូវដែលកាន់តែប្រសើរ។ ស្របពេលនេះដែរ សូមគិតគូររៀបចំគម្រោងផែនការបន្ថែមសម្រាប់ក្នុងរយៈពេលយូរ ពីព្រោះអ្នកមិនទាន់អាចធានាបាននូវស្ថានភាពទ្វេរមុខបានទាំងស្រុងទេ។ ក្រៅពីនេះ សូមលោកអ្នករក្សាភាពស្មោះត្រង់ក្នុងទំនាក់ទំនង។

ឆ្នាំរោង

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរោង នាមសត្វនាគ ធាតុមាស ពង្សទេវតាប្រុស។ ​ រាសីអស់លោកអ្នកក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ លាភាសំណាងកើតឡើងច្រើនក្នុងថ្ងៃនេះ ពិសេសទាក់ទងផ្នែកសម្ភារៈ។ លោកអ្នកកំពុងទទួលបានការកោតសរសើរពីសំណាក់មនុស្សរួមការងារជាមួយគ្នា ដូច្នេះរាល់ភារកិច្ចទាំងឡាយអាចអនុវត្តន៍បានដោយគ្មានផលជំទាស់នោះទេ។ ក្នុងនោះ ប្រសិនបើលោកអ្នកចង់ផ្លាស់ប្តូរការងារ បណ្តាក់ទុន ឬដឹកនាំក្រុមការងារនឹងទទួលផលកាន់តែល្អប្រសើរ។ ក្នុងនោះដែរ សូមរក្សាទឹកចិត្តឲ្យបានល្អ កុំយករឿងដែលកន្លងហួសមកធ្វើជាបញ្ហា។ ក្រៅពីនេះ​ សូមលោកអ្នកព្យាយាមចាកចេញពីបញ្ហា របស់អ្នកដទៃ ពីព្រោះវានឹងនាំជាកង្វល់ធំនៅក្នុងថ្ងៃនេះ។

ឆ្នាំម្សាញ់

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំម្សាញ់ នាមសត្វពស់ ធាតុភ្លើង ពង្សមនុស្សប្រុស។ ​​  រាសីរបស់អ្នកក្នុងថ្ងៃនេះស្រុតចុះ។ ថ្ងៃនេះមិនមែនជាពេលវេលាល្អបំផុតក្នុងការដោះស្រាយបញ្ហាដែលទាក់ទងនឹងលុយកាក់នោះទេ។ ហើយការខ្ចីបុល មិនមែនជាផែនការអនុវត្តល្អទេ​ពីព្រោះភាពខាតបង់កំពុងកើតឡើង។ ក្រៅពីនេះ សូមព្យាយាមបដិសេធការងារខ្លះដែលមិនចាំបាច់ ឬមិនមែនស្ថិតក្នុងតួនាទីរបស់អ្នក ពីព្រោះវាកំពុងនាំភាពតានតឹងក្នុងកំរិតអតិបរមា។ បើទោះជាស្ថានការណ៍ថ្ងៃនេះ ហាក់មិនសមប្រកបក្តី លោកអ្នកមានលទ្ធភាពយល់ដឹង និងអាចគ្រប់គ្រងវាបានល្អ។ ក្រៅពីនេះ សូមពិនិត្យតាមដានសុខភាព ឬរកពេលវេលា សម្រាកខ្លះទើបកាន់តែប្រសើរនៅកក្នុងថ្ងៃនេះ។

ឆ្នាំមមី

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំមមី នាមសត្វសេះ ធាតុភ្លើង ពង្សទេវតាសី្រ។ រាសីលោកអ្នកក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។​ រាសីថ្ងៃនេះនឹងផ្តល់ឲ្យលោកអ្នកនូវភាពរីករាយ ព្រមទាំងការសម្រេចបាននូវរាល់ការងារ​ រួមទាំងការងារដាក់ចេញនាពេលកន្លងមកទៀតផង។ លោកអ្នកក៏មានលទ្ធភាពទទួលបានលាភសក្ការ ទ្រព្យសម្បត្តិ និងលទ្ធភាពអភិវឌ្ឍន៍ការងារដែរ ប៉ុន្តែអំណោយផលនេះទាក់ទងដោយផ្ទាល់ទៅលើការពិនិត្យវាយតម្លៃរបស់អ្នក។ ដោយឡែក សូមផ្សារភ្ជាប់ការងារទៅតាមគម្រោងផែនការជានិច្ច។ ប្រសិនបើអ្នក នឹងចូលរួមក្នុងការពិភាក្សា ឬការសម្រេចចិត្ត សូមកុំសម្តែងមតិរិះគន់។ រក្សាភាពស្ងៀមស្ងាត់ បំផុត ពីព្រោះជោគជ័យនៅក្នុងថ្ងៃនេះមិនទាន់ដល់ពេលអបអរនៅឡើយ។

ឆ្នាំមមែ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំមមែ នាមសត្វពពែ ធាតុមាស ពង្សទេវតាសី្រ។  រាសីលោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ ការងារ និងរបររកស៊ីជួញដូរកំពុងដំណើរការនៅលើគន្លងផ្លូវល្អប្រសើរ។ លោកអ្នកអាចរក្សាអាជីពឲ្យនៅដដែល ឬផ្លាស់ប្តូរទៅតាមក្តីប្រាថា្ន ពីព្រោះជម្រើសមួយណាក៏គង់នឹងល្អប្រសើរដែរក្នុងថ្ងៃនេះ។ ក្នុងនោះសូមលោកអ្នកយកចិត្តទុកដាក់ក្នុងការបង្ហាញលទ្ធផលការងារដែលត្រឹមត្រូវ ហើយក៏មិនអាចមើលងាយស្ថានការណ៍ដែរ។ ភាពមន្ទិលសង្ស័យ និងមតិរិះគន់មិនអាចកំចាត់បង់បាន ប៉ុន្តែសូមប្រកាន់ជំហរ ជាមួយភាពត្រឹមត្រូវ ហើយក៏តបត។ ក្រៅពីនេះ លោកអ្នកគួរប្រុងប្រយ័ត្នក្រែងមានរបួស ស្នាមខ្លះៗជាយថាហេតុ។

ឆ្នាំវក

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំវក នាមសត្វស្វា ធាតុដែក ពង្សយក្សប្រុស។ រាសីរបស់លោកអ្នកក្នុងថ្ងៃនេះស្រុតចុះ។ នៅថ្ងៃនេះសូមព្យាយាមការពារខ្លួនពីការរំខាន និងទំនាក់ទំនងដែលមិនចាំបាច់។ ប្រសិនបើអ្នកការពារ ឬអាចជៀសពីការជួបជុំ ដោយរួមទាំងការពិភាក្សា ការសម្រេចចិត្ត និងការចូលរួមក្នុងបញ្ហារបស់អ្នកដទៃបាន គឺអ្នកនឹងមានសុវត្ថិភាពជាង។ ចំពោះហិរញ្ញវត្ថុវិញ គឺអ្នកមិនមានលទ្ធភាពគ្រប់គ្រាន់ប្រាក់សន្សំទេ ហើយការបាត់បង់បងខូចខាតគឺអាចកើតឡើងងាយ។ យកល្អកុំទាន់អនុវត្តការងារធំដុំសិន ហើយយកចិត្តទុកដាក់អភិវឌ្ឍន៍កិច្ចការបច្ចុប្បន្ន។ ក្រៅពីនេះ ធ្វើយ៉ាងណាកុំប្រថុយនោក្នុងពេលនេះ ពីព្រោះអ្នកនឹងអាចពិបាកស្តារស្ថានការណ៍បានខ្លាំងណាស់។

ឆ្នាំរកា

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរកា នាមសត្វមាន់ចែ ធាតុដែក ពង្សយក្សប្រុស។  ​  រាសីលោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ កិច្ចការងារនានាលោកអ្នកកំពុងដំណើរការទៅដោយភាពចម្រើន។ ថ្ងៃនេះភាគច្រើនអ្នកអាចជៀសវាងស្ថានភាពវឹកវរ ដែលជាប់ទាក់ទងនឹងការងារ ដោយសារលោកអ្នកមានមនុស្សជាច្រើននៅចាំជួយយកអាសារ។ ប៉ុន្តែក៏ហាមប្រាមមិនឲ្យផ្តេកផ្តួលទៅលើអ្នកដទៃដែរ សូមកំណត់លទ្ធភាពជោគជ័យដោយខ្លួនឯងទើបជាការល្អប្រសើរបំផុត។ ថ្ងៃនេះ អ្នកប្រហែលជាមិនសូវត្រូវគ្នានឹងមនុស្សផ្ទុយភេទ ដែលកំពុងនៅក្បែរគ្នានោះទេ ដូច្នេះសូមមានការគោរព និងអត់ធ្មត់បន្ថែម។

ឆ្នាំច

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំច នាមសត្វឆ្កែ ធាតុដី ពង្សយក្សស្រី។ រាសីរបស់លោកនៅក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ កិច្ចការងារនានាទទួលបានភាពរីកចម្រើន ក្នុងនោះលោកអ្នកអាចនឹងទទួលបានការសរសើរ និងជឿជាក់ពីមនុស្សគ្រប់លំដាប់ថ្នាក់។ ប្រសិនបើលោកអ្នកមានបំណងធ្វើអ្វីមួយ សូមសម្រេចចិត្តធ្វើចុះ ពីព្រោះផលលំបាកមិនមានទេ។ ក្នុងនោះដែរ នៅរវាងពេលរសៀលលោកអ្នកអាចទទួលបានដំណឹងដែលរងចាំ ហតុដូច្នេះសូមរក្សាភាពសំដី និងគួរឆ្លើយតបឲ្យបានសមស្រប។ ចំពោះការលក់ចេញ ទិញចូលអចលនទ្រព្យឃើញថាទទួលបានផលយ៉ាងល្អប្រសើរ។ អ្នកក៏អាចធ្វើការផ្លាស់ប្តូរទីកន្លែងការងារ ឬរបត់ការងារដែលអ្នកប៉ងប្រាថ្នាយ៉ាងបរិបូណ៍ផងដែរនៅក្នុងថ្ងៃនេះ។

ឆ្នាំកុរ​

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំកុរ  នាមសត្វជ្រូក ធាតុទឹក ពង្សមនុស្សស្រី។ រាសីលោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ ហោរាសាស្រ្តអាជីពរបស់អ្នកណែនាំឲ្យមានការវាយតម្លៃនានាជាមួយនឹងភាពឆ្លាតវៃ ហើយជៀសវាងកិច្ចការងារ ឬគម្រោងណាដែលទាក់ទងនឹងសំណួរចម្លើយ ឬទាមទារការសម្រេចចិត្ត។ លោកអ្នកអាចងាយរងកំហុសដោយអចេតនា ដូច្នេះការនិយាយតិចជាជម្រើសល្អ។ ទន្ទឹមនឹងនេះ ស្ថានភាពខ្លះនៅក្នុងការិយាល័យនៅ ពេលនេះក៏អាចរុញច្រានអ្នកអោយស្ថិតនៅក្នុងស្ថានភាពមិនល្អផងដែរ ដូច្នេះសូមចាក ចេញពីបញ្ហារបស់អ្នកដទៃ កុំនិយាយដើមចុង ឬកុំបញ្ចេញមតិរិះគន់។ ចំណាយពេលវេលា ដោយប្រសិទ្ធភាព ហើយយកចិត្តទុកដាក់នឹងការងារដែលមានគំនិតច្នៃប្រឌិត។

ចំណាំៈ

ឆ្នាំទាំង៤ ថោះ រោង មមី ច រាសីឡើងខ្ពស់ត្រដែត។ លាភសំណាងថ្ងៃនេះមានទាំងសម្ភារៈ និងទ្រព្យធន។ អ្នកអាចធ្វើការពិភាក្សា ចរចា និងដោះស្រាយក្តីក្តាំនានាផងដែរ។  

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner