កម្មវិធីបញ្ជៀបចំណេះដឹងស្ដីពីបរិស្ថានដល់សិស្សានុសិស្សនៃវិទ្យាល័យ ហ៊ុន សែន មណ្ឌលគិរី

មណ្ឌលគិរី៖នៅថ្ងៃនេះវិស័យឯកជននិងក្រសួងបរិស្ថានរួម ជាមួយ អាជ្ញាធរដែនដីខេត្តមណ្ឌលគីរីបានរៀបចំកម្មវិធីបញ្ជ្រៀបចំណេះដឹងស្ដីពីបរិស្ថានដល់សិស្សានុសិស្សនៃវិទ្យាល័យ ហ៊ុន សែន មណ្ឌលគិរី ក្រោមអធិបតីភាពលោក ចាន់ រតនា អភិបាលរងនៃ គណៈអភិបាលខេត្តមណ្ឌលគិរី លោក គង់ សៀកលី អគ្គនាយក រងនៃអគ្គនាយកដ្ឋានចំណេះដឹងនិង ព័ត៌មានបរិស្ថាន និងលោក ជំទាវអ្នកឧកញ៉ា ជឹង សុគន្ធាវី អគ្គនាយកក្រុមហ៊ុន វ័នហ្រ្វេតធើនីធី ឯ.ក (វីតាល់) ព្រមទាំងថ្នាក់ដឹកនាំវិទ្យាល័យ ហ៊ុន សែន មណ្ឌលគិរី និងថ្នាក់ដឹកនាំនិងមន្រ្តីរាជការក្រសួងបរិស្ថាននិង មន្ទីរបរិស្ថានខេត្ត និងសិស្សានុសិស្សប្រមាណ ១០០នាក់។

មានមតិស្វាគមន៍នាឱកាសនោះលោក ចាន់ រតនា អភិបាលរង នៃគណៈអភិបាលខេត្តមណ្ឌលគិរីបានសម្ដែងនូវក្ដី សោមនស្ស រីករាយនិងពិតជាមានមោទនភាពដែលក្រសួងបរិស្ថានបានជ្រើសរើសខេត្តមណ្ឌលគិរីជាទីកន្លែងសម្រាប់ប្រារព្ធទិវាអនាម័យបរិស្ថានជាតិ២៣វិច្ឆិកាដ៏មានសារៈប្រយោជន៍នេះ។លោកបញ្ជាក់ថា ក្នុងថ្ងៃនេះក្រសួងបរិស្ថានក៏បានបង្កើតជាកម្មវិធីអប់រំផ្សព្វផ្សាយស្តីពីបរិស្ថានបន្ថែមជាមួយនឹងលោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស ដែលជាការពញ្ញាក់ស្មារតីក្នុងការត្រៀមខ្លួន និងការចូលរួម អនុវត្ត នូវអនាម័យបរិស្ថាន ការគ្រប់គ្រងធនធានជីវៈចម្រុះឱ្យកាន់តែ ប្រសើរ ឡើង។

លោកជំទាវអ្នកឧកញ៉ា ជឹង សុគន្ធាវី អគ្គនាយកក្រុមហ៊ុន វ័នហ្រ្វេតធើនីធី ឯ.ក (វីតាល់)បានវាយតម្លៃខ្ពស់ដែលក្រសួង បរិស្ថានបានរៀបចំឱ្យមានកម្មវិធីផ្សព្វផ្សាយចំណេះដឹងស្ដីពីបរិស្ថាន ជូនប្អូនៗជាសិស្សានុសិស្សអមដោយសំណួរ- ចម្លើយ ស្ដីពី ចំណេះ ដឹងបរិស្ថានដើម្បីទទួលបានរង្វាន់ ការដាំដើមឈើ និងសកម្មភាពបរិស្ថានផ្សេងទៀតដើម្បីជាការ បំផុស ស្មារតី និងជំរុញដល់ការផ្លាស់ប្ដូរឥរិយាបទផ្តើមចេញពីយើងម្នាក់ៗឱ្យចេះស្រឡាញ់ថែរក្សានិងក្លាយជាចរន្តចលករ ដែលជំរុញឱ្យមានការ ចាប់ផ្តើម ធ្វើសកម្មភាពមេត្រីភាពបរិស្ថាន ដើម្បីសោភ័ណភាព សាលាយើង សហគមន៍យើង និងមាតុភូមិយើងស្អាត និងបៃតង។ គួរបញ្ជាក់ថា ការងារជាអាទិភាពរបស់វីតាល់ ក្រៅពីផ្តល់ជូននូវ ទឹកពិសា ដែលមានគុណភាពខ្ពស់ សុវត្ថិភាព និងអនាម័យ ការចូល រួមសកម្មភាពសង្គម វីតាល់បានចូលរួមចំណែក ការងារ សង្គម មានមូលដ្ឋានផ្តោតលើវិស័យជាអាទិភាព រួមមាន៖ ការអប់រំ, បរិស្ថាន, សុខភាពនិងកីឡា, វប្បធម៌, និងសង្គម តាមរយៈ មូលនិធិ ២៥៛ វីតាល់។

ចំណែកលោក គង់ សៀកលី អគ្គនាយករងនៃអគ្គនាយកដ្ឋាន ចំណេះដឹងនិងព័ត៌មានបរិស្ថាន បានលើកឡើងថា ក្នុង ក្របខ័ណ្ឌ នៃការរៀបចំទិវាអនាម័យ២៣វិច្ឆិកា ក្រសួងបរិស្ថានតែងរៀបចំនូវ កម្មវិធី បរិស្ថានលើកកម្ពស់ចំណេះដឹង បរិស្ថាន ជូនដល់ប្អូនៗ សិស្សានុសិស្ស តាមរយៈសកម្មភាព និងផ្សព្វផ្សាយ ការអនុវត្ត គោលការណ៍ ៣អ៊ែរ (3Rs)គឺ៖ កាត់បន្ថយការប្រើប្រាស់ (Reduce) ប្រើប្រាស់ឡើងវិញ(Reuse) និងកែច្នៃឡើង វិញ(Recycle)ក្នុងការកាត់បន្ថយ សំណល់ និងធ្វើការទុកដាក់ និងបែងចែកសំណល់ឱ្យបានត្រឹមត្រូវក្នុងធុងសំរាម៕ដោយ៖AMS

ឈឹម សុផល
ឈឹម សុផល
ពីឆ្នាំ៩១-៩៦ គឺជាអ្នកយកព័ត៌មាន ទូរទស្សន៍ជាតិកម្ពុជា។ ពីឆ្នាំ៩៦ដល់បច្ចុប្បន្ន បម្រើការងារព័ត៌មាននៅទូរទស្សន៍អប្សរា។ ក្រោមការអនុវត្តប្រឡូកក្នុងវិស័យព័ត៌មាន រយៈពេលជាច្រើនឆ្នាំ នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner