ខ្លឹមសារសំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន នៅថ្ងៃទី២២ វិច្ឆិកា ២០២២
ជនរងគ្រោះដោយសារមីន និងអាវុធយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ បានថយចុះយ៉ាងខ្លាំងពីចំនួន ៤ ៣២០នាក់ ក្នុងឆ្នាំ១៩៩៦ មកនៅក្រោមចំនួន ១០០នាក់ ក្នុងមួយឆ្នាំជាមធ្យម រយៈពេល១០ឆ្នាំចុងក្រោយ
ក្នុងជំនួបជាមួយអគ្គលេខាធិការអង្គការសហប្រជាជាតិនាពេលកន្លងទៅ សម្តេចបានស្នើឱ្យដាក់ចេញគោលដៅបោសសំអាតមីន ក្នុងផែនការអភិវឌ្ឍសហវត្សរ៍។ ជំនួបរវាងសម្តេច និងអគ្គលេខាធិការអង្គការសហប្រជាជាតិ មិនមានជជែកលើបញ្ហាផ្ទៃក្នុងរបស់កម្ពុជា
ចាប់តាំងពីឆ្នាំ២០០៦ កម្ពុជាបានខិតខំចែករំលែកកងកម្លាំងបោសសម្អាតមីនរបស់ខ្លួន ចូលរួមចំណែកសម្រាលទុក្ខជូនដល់ប្រទេសផ្សេងៗ ដែលកំពុងប្រឈម និងរងគ្រោះថ្នាក់ដោយសារមីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះ
ស្នាដៃរបស់វីរយុទ្ធនារីកម្ពុជា នាឆ្នាំ២០២២ នេះ បានទទួលលំដាប់លេខរៀងទី២ ក្នុងបណ្តាសហគមន៍អាស៊ាន និងលំដាប់លេខ១២ ក្នុងចំណោម១២០ប្រទេសបរិច្ចាគកងកម្លាំង
ថ្មីៗនេះ សម្តេចបញ្ជូនមន្រ្តីជំនាញបច្ចេកទេសរបស់អង្គភាពស៊ីម៉ាក់ ៣រូប ដើម្បីជួយហ្វឹកហ្វឺនជំនាញសកម្មភាពមីននៃប្រទេសអ៊ុយក្រែន
កម្ពុជាបានឈានដល់ការប្រកាសខេត្ត រាជធានីចំនួន ៥ អស់មីន រួមមាន ខេត្តស្ទឹងត្រែង កែប ព្រៃវែង ភ្នំពេញ និងព្រះសីហនុ។ ខេត្តចំនួន៧ទៀត នឹងឈានទៅប្រកាសជាខេត្តអស់មីន រួមមាន ខេត្តត្បូងឃ្មុំ កំពង់ចាម កំពង់ឆ្នាំង តាកែវ កំពត ស្វាយរៀង កំពង់ស្ពឺ និងក្រចេះ
ក្នុងជំនួបជាមួយប្រទេសអញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធកន្លងទៅនេះ សម្តេចបានស្នើឱ្យមានការជួយបោសសំអាតមីននៅកម្ពុជា
ថវិកាសប្បុរសជនប្រមាណ ១០លានដុល្លារ ត្រូវបានប្រើប្រាស់បោសសំអាតមីន នៅសល់ប្រមាណ ៨លានដុល្លារទៀត
សម្តេចនឹងជជែកជាមួយរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច ដើម្បីប្រើប្រាស់ថវិកាជាតិ សម្រាប់ការបោសសំអាតមីននៅកម្ពុជា
ជំនួបជាមួយប្រធានាធិបតីអាមេរិក មិនមាននិយាយពីរឿង សេង ធារី នោះឡើយ ជជែកគ្នាតែអំពីលំហប្រជាធិបតេយ្យ
សង្គ្រាមនៅកម្ពុជាបានបិទបញ្ចប់ តែបញ្ហាមីនមិនទាន់បញ្ចប់នោះទេ
ណែនាំឱ្យបើកកិច្ចសហប្រតិបត្តិការជាមួយថៃ ដើម្បីបោសសំអាតមីនតាមព្រំដែនប្រទេសទាំងពីរ
ការបោសសំអាតមីន គឺជាកិច្ចព្រមព្រៀងអាជ្ញាធរបណ្តោះអាសន្ន SNC ជាមួយអ៊ុនតាក់ ក្រោមព្រះរាជាធិបតីភាពសម្តេច នរោត្តម សីហនុ
សង្គ្រាមត្រឹមតែ ១៨ឆ្នាំ តែគ្រាប់មីនប្រើពេល ៣០ឆ្នាំហើយ ដោះមិនទាន់អស់ទេ
ស្នើអ្នកអត្ថាធិប្បាយនានា មានសីលធម៌គោរពដល់ការជជែករបស់ថ្នាក់ដឹកនាំ
អាមេរិកជាប្រទេសឈានមុខគេ ក្នុងការប្រគល់វត្ថុបុរាណមកកម្ពុជាវិញ
លោក ចូ បៃដិន ចាប់អារម្មណ៍ចំពោះឈុតសម្លៀកបំពាក់របស់អប្សរា និងសួរសម្តេចពីប្រវត្តិប្រើប្រាស់សម្លៀកបំពាក់នេះ។ នៅក្នុងជំនួបជាមួយ លោក ចូ បៃដិន ក៏មានការជជែករឿងបញ្ជូនពលរដ្ឋខ្មែរ ដែលប្រព្រឹត្តទោសត្រឡប់មកកម្ពុជា
ទឹកដីអង្គរជាកន្លែងជំនួបប្រកបដោយភាពស្ថាបនារវាងរដ្ឋមន្ត្រីការពារជាតិចិន និងអាមេរិក
ឯកសារជាង១០០ ពាក់ព័ន្ធកិច្ចប្រជុំកំពូលអាស៊ាន មិនមានជាប់គាំងនោះទេ គឺចេញបានទាំងអស់