មន្រ្តីការទូតនៅក្រុមប្រឹក្សាសន្តិសុខយល់ស្របថា ការបាញ់សាកល្បងមីស៊ីលរបស់កូរ៉េខាងជើងចុងក្រោយនេះ គឺជាការគំរាមកំហែងថ្មីមួយ

អ.ស.ប៖ អ្នកការទូតនៅក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិយល់ស្របថា ការបាញ់សាកល្បងមីស៊ីលផ្លោងអន្តរទ្វីបរបស់កូរ៉េខាងជើងចុងក្រោយបង្អស់នេះ បានបង្កការគំរាមកំហែងថ្មីមួយ ដោយពួកគេនិយាយថា មីស៊ីលនេះមានសមត្ថភាពបាញ់ដល់ប្រទេសអាមេរិកខាងជើងទាំងអស់។សមាជិកក្រុមប្រឹក្សាសន្តិសុខបានជួបជុំគ្នា សម្រាប់កិច្ចប្រជុំបន្ទាន់មួយក្នុងថ្ងៃចន្ទទី២១ ខែវិច្ឆិកានេះ ដើម្បីស្វែងរកវិធីសាស្រ្តឆ្លើយតបនឹងការធ្វើតេស្តមីស៊ីលរបស់កូរ៉េខាងជើងចុងក្រោយនេះ។

ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំអង្គការសហប្រជាជាតិ លោកស្រី Linda Thomas-Greenfield បាននិយាយថា អស់រយៈពេលជាយូរមកហើយ ក្រុមមន្ត្រីនៅភាគខាងជើងបានធ្វើសកម្មភាពដោយនិទណ្ឌភាព និងបានធ្វើការបាញ់ប្រហារដោយគ្មានការភ័យខ្លាច ចំពោះការឆ្លើយតប ឬការសងសឹកពីក្រុមប្រឹក្សាសន្តិសុខ។ ជាមួយគ្នានេះ លោកស្រីបានរិះគន់អ្នកការទូតមកពីប្រទេសចិន និងរុស្ស៊ីថា បានគាំទ្រដល់ប្រជាជនកូរ៉េខាងជើង។

លោកស្រីថា ការរារាំងដោយឥតលាក់លៀមរបស់ពួកគេ ធ្វើឱ្យពិភពលោកទាំងមូលមានហានិភ័យ។
ចំណែកឯកអគ្គរដ្ឋទូតចិនប្រចាំអង្គការសហប្រជាជាតិ លោក Zhang Jun បាននិយាយថា សហរដ្ឋអាមេរិកគួរតែប្រកាន់យកគំនិតផ្តួចផ្តើម, ការបង្ហាញភាពស្មោះត្រង់ និងការឆ្លើយតបជាវិជ្ជមាន ចំពោះក្តីកង្វល់ស្របច្បាប់របស់កូរ៉េខាងជើង។ លោកថា ប្រទេសនានាគួរតែបញ្ឈប់សមយុទ្ធយោធានៅជុំវិញឧបទ្វីបកូរ៉េ និងបន្ធូរបន្ថយទណ្ឌកម្មលើកូរ៉េខាងជើង៕ ប្រភព៖ NHK ដោយ៖ ទីណា និងបុត្រា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner