ក្រុមហ៊ុនជីប ម៉ុង លែន ប្រកាសបើកលក់វីឡាអភិជនថ្មី «ឃីង ម៉េនន័រ» ជាផ្លូវការនៅថ្ងៃ២៥ ខែវិច្ឆិកានេះ

ភ្នំពេញ ៖ ក្រុមហ៊ុនជីប ម៉ុង លែន ប្រកាសបើកលក់ វីឡាអភិជនថ្មី «ឃីង ម៉េនន័រ» ជាប្រភេទវិចិត្រកម្មដ៏ប្រណីតចុងក្រោយ និងធំជាងគេ បែបភូមិគ្រឹះដ៏ស្តុកស្តម្ភ ជាផ្លូវការនៅថ្ងៃ២៥ ខែវិច្ឆិកា ឆ្នាំ២០២២ ខាងមុខនេះ ។

ថ្លែងក្នុងសន្និសីទព័ត៌មាននារសៀលថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២២ ពីការប្រកាសបើកលក់ជាផ្លូវការវីឡាដ៏ប្រណីតចុងក្រោយគេបង្អស់គឺ «វីឡា ឃីង ម៉េនន័រ» លោកឧកញ៉ា លាង ហួង (ហេនរី) អគ្គនាយក ក្រុមហ៊ុន ជីប ម៉ុង លែន បានឱ្យដឹងថា «វីឡា ឃីង ម៉េនន័រ» ជាប្រភេទវិចិត្រកម្មដ៏ប្រណីតចុងក្រោយ និងធំជាងគេ បែបភូមិគ្រឹះដ៏ស្តុកស្តម្ភ ក្រុមហ៊ុន ជីប ម៉ុង លែន សាងសង់ឡើង ដោយបង្កប់នូវអត្ថន័យនៃ មោទនភាព ភាពថ្លៃថ្នូរ និងសុខដុមរមនា។

រាល់ផ្នែកស្ថាបត្យកម្ម ត្រូវបានរចនាឡើងយ៉ាងផ្ចិតផ្ចង់ មានកំពស់ ៣ ជាន់និងមានបំពាក់ដោយជណ្តើរក្បាច់ទំនើប ផ្ដល់ជូនប្រណីតភាពស្រស់ស្អាតគ្រប់សម័យកាល និងភាពគង់វង្សយូរអង្វែង បំពេញឲ្យការរស់នៅពោរពេញដោយភាពស្ញប់ស្ញែង ដែលជាកេរដំណែលតជំនាន់ គ្រប់គ្នាប្រាថ្នាចង់បាន។

លោក បន្ថែមថា «វីឡា ឃីង ម៉េនន័រ» គឺជាវីឡាទោលដែលមានចំនួនកំណត់ និងមាននៅគម្រោង ២ ធំៗ គឺ គម្រោងហ្គ្រេនភ្នំពេញស៊ីធី និង គម្រោងលែនម៉ាក 60M ដែលសុទ្ធតែជាគម្រោងធំលំដាប់ប្រណីតៗ របស់ ជីប ម៉ុង លែន ដែលផ្ដល់នូវបទពិសោធន៍រស់នៅដ៏ល្អឥតខ្ចោះ ជាមួយនឹងហេដ្ឋារចនាសម្ព័ន្ធដ៏សម្បូរបែប បរិយាកាសស្រស់បំព្រងផ្តល់ផាសុកភាព និងផ្ដល់ភាពងាយស្រួលដល់អ្នករស់នៅ។

គួរបញ្ជាក់ថា «វីឡា ឃីង ម៉េនន័រ» មានបន្ទប់គេងចំនួន ៨ និងបន្ទប់ពហុមុខងារពិសេសៗ ដូចជា បន្ទប់កម្សាន្ត & ភាពយន្ត បន្ទប់បណ្ណាល័យ បន្ទប់ហាត់ប្រាណ បន្ទប់ធុរកិច្ច បន្ទប់សក្ការ និងបន្ទប់ពិសារតែដែលផ្តល់បរិយាកាសថ្មី។ មោទនភាពរាល់ពេលបោះជំហានចូលទៅក្នុងទីដ៏វិសេសវិសាល ដែលនឹងទទួលស្វាគមន៍ដោយ សាលទទួលភ្ញៀវ មានតុបាយធំវែង ស័ក្តិសមគ្រប់ពិធីការ និងធុរកិច្ចសំខាន់ៗ ៕ ដោយ / គ្រី សម្បត្តិ + ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner