គិតត្រឹមថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២២ ក្រសួងមហាផ្ទៃ ឈរកំពូលតារាងមេដាយនៃការប្រកួតកីឡាជាតិលើកទី៣ និងកីឡាជនពិការលើកទី១

អត្ថបទដោយ៖
ជាវ ចន្ធូ

ដោយគិតត្រឹមរសៀលថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២២ ក្លិបក្រសួងមហាផ្ទៃ ឈរនៅលើកំពូលតារាងមេដាយ ដោយឈ្នះមេដាយសរុប ៣៣គ្រឿង មាស ១៥ ប្រាក់១០ និងសំរឹទ្ធ ៧ គ្រឿង។ ក្លឹបក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ឈរនៅចំណាត់ថ្នាក់លេខ២ ឈ្នះមេដាយសរុប២២គ្រឿង មាស ៧ ប្រាក់ ៧ និងសំរឹទ្ធ៨ គ្រឿង ។ ខេត្តព្រៃវែងស្ថិតនៅលេខ៣ សរុបមេដាយ១៤គ្រឿង មាស៥ ប្រាក់៣ សំរឹទ្ធ៦ ។ ក្រសួងការពារជាតិឈរលេខ៤សរុបមេដាយ១១គ្រឿង មាស៥ ប្រាក់៣និងសំរិទ្ធ៣។ ខេត្តកណ្តាល ឈរនៅចំណាត់ថ្នាក់លេខ៥ មេដាយសរុប៩ មាស៣ ប្រាក់៣ និងសំរិទ្ធ៣។ ស្ទឹងត្រែង ឈរនៅចំណាត់លេខ៦ ដណ្តើមបានមេសរុប៨គ្រឿង ដាយមាស ៣ ប្រាក់២ និងសំរិទ្ធ៣។ រាធានីភ្នំពេញឈរនៅចំណាត់លេខ៧ មានមេដាយសរុប១០គ្រឿង មានមាស២ ប្រាក់២ និងសំរិទ្ធ៦។ ខេត្តបាត់ដំបងឈរនៅចំណាត់លេខ៨ មេដាយសរុប៧គ្រឿង មាស២ ប្រាក់២និងសំរិទ្ធ។ កំពង់ចាមឈរលេខ៩ មេដាយសរុប៦គ្រឿង មាស១ ប្រាក់២ និងសំរិទ្ធ៣។សៀមរាបឈរនៅចំណាត់លេខ១០ មេដាយសរុប៥គ្រឿង មាស១ ប្រាក់និង សំរិទ្ធ៣។ កោះកុងឈរនៅចំណាត់លេខ១១ មេដាយសរុប២គ្រឿង មាស១ ប្រាក់១។ កំពង់ឆ្នាំងឈរនៅចំណាត់លេខ១២ មេដាយសរុប ៥គ្រឿង មេដាយមាស១ និងសំរិទ្ធ៤។ កែបឈរនៅចំណាត់ថ្នាក់លេខ១៣ មេដាយសរុប ២គ្រឿង មេដាយមាស១ និងសំរិទ្ធ១។ តាកែវឈរនៅចំណាត់ថ្នាក់លេខ១៤ ទើបតែរកបានមេដាយមាស១គ្រឿងប៉ុណ្ណោះ ។ ចំណែក១៥ក្លិបផ្សេងទៀត ដែលចូលរួមដែរនោះ មិនទាន់អាចដណ្តើមបានមេដាយមាសនោះទេ ប៉ុន្តែមានខ្លះ ដណ្តើមបានមេដាយប្រាក់ និងខ្លះទៀត ទទួលបានមេដាយ សំរឹទ្ធប៉ុណ្ណោះ ។ស្វាយរៀងឈរនៅចំណាត់ថ្នាក់១៥ មេដាយសរុប៥គ្រឿង មេដាយប្រាក់២ និងសំរិទ្ធ៣។ត្បូងឃ្មុំឈរនៅចំណាត់លេខ១៦ មេដាយប្រាក់៣គ្រឿង។ ប៉ៃលិនឈរនៅចំណាត់លេខ១៧ សរុបមេដាយ ៥គ្រឿង មេដាយប្រាក់២ និងសំរិទ្ធ។កំពង់ស្ពឺឈរនៅចំណាត់ថ្នាក់លេខ១៨ សរុបមេដាយ៣គ្រឿង ប្រាក់២និងសំរិទ្ធ១។ពោធិ៍សាត់ឈរលេ១៩ មានមេដាយសរុប២គ្រឿងប្រាក់១ និងសំរិទ្ធ១។ កំពង់ធំឈរនៅចំណាត់លេខ២០ មានមេដាយសរុប២គ្រឿង មេដាយសំរិទ្ធ។ខណៈ៨ខេត្តផ្សេងទៀតមាន មណ្ឌលគិរី ក្រចេះ ឧត្តរមានជ័យ ព្រះវិហារ ព្រះសីហនុ កំពត រតនគិរី និងបន្ទាយមានជ័យ ពុំទាល់ទទួលបានមេដាយនៅឡើយ។ បើតាមគណកម្មការរៀបចំការប្រកួតបានអោយដឹងថា កីឡាជាតិលើកទី៣ រៀបចំឡើងនៅរាជធានីភ្នំពេញ, ខេត្តកំពត, ព្រះសីហនុ, កែប និងខេត្តសៀមរាប លើ ៣៨ប្រភេទកីឡា, ៣៥៦ វិញ្ញាសា, និងមានប្រតិភូកីឡាសរុប ៤,៣៣៦នាក់។ ដោយឡែកការប្រកួតកីឡាជនពិការជាតិលើកទី១ មានប្រតិភូកីឡាមកពីរាជធានី-ខេត្តចំនួន១៥ សរុប ២២២នាក់, មាន ០៧ប្រភេទកីឡា និង ៤៩វិញ្ញាសា រួមមាន អត្តពលកម្ម ហែលទឹក បាល់បោះជិះរទេះ បាល់ទះអង្គុយ វាយសី វាយកូនឃ្លីលើតុ និងបូស្យា។
សូមជម្រាប់ផងដែលថា ព្រឹត្តិការណ៍ប្រកួតកីឡាជាតិលើកទី៣ និងកីឡាជនពិការជាតិលើកទី១ ធ្វើឡើង ក្រោមពាក្យស្លោក «កីឡានាំមកនូវសន្តិភាពនិងការអភិវឌ្ឍ» មានរយៈពេលប្រមាណ ១២ថ្ងៃ គឺចាប់ពីថ្ងៃទី១៩ ដល់ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២២*គិតត្រឹមថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២២ ។ បើតាមគណកម្មការរៀបចំការប្រកួតបានអោយដឹងថា កីឡាជាតិលើកទី៣ រៀបចំឡើងនៅរាជធានីភ្នំពេញ, ខេត្តកំពត, ព្រះសីហនុ, កែប និងខេត្តសៀមរាប លើ ៣៨ប្រភេទកីឡា, ៣៥៦ វិញ្ញាសា, និងមានប្រតិភូកីឡាសរុប ៤,៣៣៦នាក់។ ដោយឡែកការប្រកួតកីឡាជនពិការជាតិលើកទី១ មានប្រតិភូកីឡាមកពីរាជធានី-ខេត្តចំនួន១៥ សរុប ២២២នាក់, មាន ០៧ប្រភេទកីឡា និង ៤៩វិញ្ញាសា រួមមាន អត្តពលកម្ម ហែលទឹក បាល់បោះជិះរទេះ បាល់ទះអង្គុយ វាយសី វាយកូនឃ្លីលើតុ និងបូស្យា៕អត្ថបទ៖ ជាវ ចន្ធូ

ជាវ ចន្ធូ
ជាវ ចន្ធូ
អ្នកយកព័ត៌មានកីឡា ពិធីករព័ត៌មានកីឡា រាយការព័ត៌មានកីឡា ថត សសេរអត្ថបទព័ត៌មាន កាត់ត អានព័ត៌មាន។ បទពិសោធន៍ការងារ៖ ធ្លាប់ធ្វើការងារផ្នែកវិស័យព័ត៌មានកីឡាជាង១០ឆ្នាំ ធ្វើការក្នុងស្ថានប័នធំៗជាច្រើនខាងផ្នែកទូរទស្សន៍ និងទទួលបានការបណ្តុះបណ្តាលវគ្គព័ត៌មានកីឡាខ្លីៗពីស្ថានប័នជំនាញជាច្រើនវគ្គផងដែរ។
ads banner
ads banner
ads banner