ក្រុមហ៊ុន NINESWINGរបស់ចិន បន្តជួយសម្ភារៈនិងជួយថវិកាលើគម្រោងអភិវឌ្ឍមួយចំនួនដល់សហព័ន្ធកីឡាវាយកូនបាល់

អត្ថបទដោយ៖
ជាវ ចន្ធូ

ភ្នំពេញ៖ បន្ទាប់ពីក្រុមជម្រើសជាតិកីឡាវាយកូនបាល់កម្ពុជាទទួលបានជោគជ័យក្នុងព្រឹត្តិការណ៍DAVISCUP នៅប្រទេសបារ៉ែនគ្រុបទី៤ ដោយដណ្តើមបានកៅអីឡើងទៅកាន់គ្រុបទី៣ នៅឆ្នាំ២០២៣ សហព័ន្ធកីឡាវាយកូនបាល់កម្ពុជា ត្រូវបានក្រុមហ៊ុន NINESWINGរបស់ចិនដែលវិនិយោគនៅកម្ពុជា បន្តជួយជាសម្ភារៈ និងជួយជាថវិកាលើគម្រោងអភិវឌ្ឍរយៈពេល៥ឆ្នាំ ដោយគិតពីឆ្នាំ២០២៣ដល់ឆ្នាំ២០២៧។
អនុស្សារណៈយោគគ្នានេះ បានធ្វើឡើង ក្រោមវត្តមាន លោក ទេព រិទ្ធីវិទ្ធ អគ្គលេខាធិការសហព័ន្ធកីឡាវាយកូនបាល់កម្ពុជា តំណាង លោក ឧកញ៉ា សៀ រិទ្ធី ប្រធានសហព័ន្ធកីឡាវាយកូនបាល់ និង លោក Kelvin cheng (ខាល វីងឆេង)ប្រធានទំនាក់ទំនងសាធារណៈនៃ NINESWING។
លោក ទេព រិទ្ធីវិទ្ធ មានប្រសាសន៍ អនុស្សារណៈយោគយល់គ្នា ក្នុងភាពជាដៃគូនេះ ក្រុមហ៊ុនNINESWING និងជួយដល់សហព័ន្ធកីឡាវាយកូនបាល់រយៈពេល៥ឆ្នាំបន្តទៀត ដោយផ្តោត លើការផ្តល់ជូនសំលៀកបំពាក់ និងសម្ភារៈផ្សេងៗដល់សហព័ន្ធនៅក្នុងព្រឹត្តិការណ៍រៀបចំប្រកួតនៅក្នុងស្រុកនិងចេញទៅប្រកួតនៅអន្តរជាតិ ។ ទន្ទឹមជាមួយគ្នានេះដែរ ក្រុមហ៊ុន ក៏និងជួយជាថវិកាខ្លះៗជួយលើគម្រោងអភិវឌ្ឍរបស់សហព័ន្ធកីឡាវាយកូនបាល់ ។ ជាក់ស្តែងដូចជា មជ្ឈមណ្ឌលបណ្តុះបណ្តាលកីឡាវាយកូនបាល់ដែលគ្រោងសាងនៅខេត្តកែប ក្នុងឆ្នាំ២០២៣ខាងមុខនេះ។ តាមរយៈការជួយថវិកាពីហ៊ុនNINESWINGលើគម្រោងមួយនេះ លោក សង្ឈឹមជឿជាក់ថា វិស័យកីឡាវាយកូនបាល់កម្ពុជាកាន់តែរីកចំរើន។
លោក Kelvin cheng បានលើកឡើងថា មូលហេតុចម្បងដែលក្រុមហ៊ុនរបស់លោក មកចូលរួមឧបត្ភម្ភគាំទ្រជាសម្ភារៈនិងថវិកាខ្លះសម្រាប់កម្មវិធីអភិវឌ្ឍរបស់សហព័ន្ធកីឡាវាយកូនបាល់រយៈពេល៥ឆ្នាំបន្តទៀតនេះ ដោយលោក បានយល់ឃើញថា ក្រុមហ៊ុនNINESWINGបានមកបោះទីតាំងវិនិយោគនៅក្នុងប្រទេសកម្ពុជា ។ដូច្នោះប្រទេសកម្ពុជាវាប្រៀបដូចជាប្រទេសរបស់លោកដែរ ។ ហេតុនេះហើយ ការជួយឧបត្ថម្ភគាំទ្រជាសម្ភារៈនិងថវិកាខ្លះៗទៅកាន់សហព័ន្ធកីឡាវាយកូនបាល់ គឺជាការចូលចំណែកក្នុងការអភិវឌ្ឍជួយឲ្យវិស័យកីឡាវាយកូនបាល់នៅកម្ពុជារីកចំរើន។
លោក សង្ឈឹមជឿជាក់ថា ការរួមចំណែកក្នុងការគាំទ្រឧបត្ភម្ភរបស់ក្រុមហ៊ុនNINESWING(ណាញ ស្វីង)រយៈ៥ឆ្នាំបន្តទៀតនេះ នឹងក្លាយជាចំណែកមួយជួយជម្រុញឲ្យកីឡាវាយកូនបាល់មានសក្តានុពលនៅក្នុងតំបន់។

សូមបញ្ជាក់ថា អនុសារណៈយោគយល់គ្នាបន្តជាដៃគូសហការរយៈពេល៥ឆ្នាំបន្តទៀត គិតចាប់ពីឆ្នាំ២០២៣ដល់២០២៧ ក្រុមហ៊ុនNINESWING នឹងផ្តល់ជូនជាសម្ភារៈកីឡាមានសំលៀកបំពាក់ និងសម្ភារៈពាក់ព័ន្ធមួយចំនួន និងថវិកាជួយសាងសងមជ្ឈមណ្ឌលកីឡាវាយកូនបាល់នៅខេត្តកែប ដែលគ្រោងចាប់ផ្តើមសាងនៅឆ្នាំ២០២៣ ៕ អត្ថបទ៖ ជាវ ចន្ធូ

ជាវ ចន្ធូ
ជាវ ចន្ធូ
អ្នកយកព័ត៌មានកីឡា ពិធីករព័ត៌មានកីឡា រាយការព័ត៌មានកីឡា ថត សសេរអត្ថបទព័ត៌មាន កាត់ត អានព័ត៌មាន។ បទពិសោធន៍ការងារ៖ ធ្លាប់ធ្វើការងារផ្នែកវិស័យព័ត៌មានកីឡាជាង១០ឆ្នាំ ធ្វើការក្នុងស្ថានប័នធំៗជាច្រើនខាងផ្នែកទូរទស្សន៍ និងទទួលបានការបណ្តុះបណ្តាលវគ្គព័ត៌មានកីឡាខ្លីៗពីស្ថានប័នជំនាញជាច្រើនវគ្គផងដែរ។
ads banner
ads banner
ads banner