ហោរាសាស្រ្តប្រចាំថ្ងៃពុធ ១៥រោច ខែកត្តិក ឆ្នាំខាល​ ចត្វាស័ក ព.ស​២៥៦៦ ត្រូវនឹងថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២២

ឆ្នាំជូត

សម្រាប់លោកអ្នកដែលកើតឆ្នាំជូត នាមសត្វកណ្តុរ ធាតុទឹក ពង្សទេវតាប្រុស។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះស្រុតចុះ។ សូមលោកអ្នកប្រុងប្រយ័ត្នចំពោះសកម្មភាពទាំងឡាយណាដែលអ្នកត្រូវសម្រេចចិត្តតែឯង។ ប្រសិនបើអាចធ្វើបាន ត្រូវស្វែងរកអ្នកពិភាក្សាឲ្យបានជាក់លាក់ ពីព្រោះកំហុសអាចនឹងកើតមានដោយងាយណាស់ក្នុងថ្ងៃនេះ។ ចំពោះអារម្មណ៍របស់អ្នកត្រូវតែគ្រប់គ្រងឲ្យបានល្អ មិនដូច្នេះទេជម្លោះរវាងមិត្តរួមការងារ និងថ្នាក់លើអាចកើតឡើងបាន។ ប៉ុន្តែទោះបីអ្នកអាចមានស្ថានភាពយ៉ាងនេះក្តី គឺអ្នកអាចមានលទ្ធភាពវាយតម្លៃស្ថានភាពបានត្រឹមត្រូវ និងទាញការសន្និដ្ឋានយ៉ាងសមស្របដើម្បីសម្រួលដល់កិច្ចការដែលអ្នកកំពុងតែអនុវត្ត។

ឆ្នាំឆ្លូវ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំឆ្លូវ នាមសត្វគោ ធាតុដី ពង្សមនុស្សប្រុស។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ ថ្ងៃនេះលោកអ្នកអាចទទួលបានសំពាធការងារខ្លះៗ​ ដែលអាចរំខានដល់ការងារ ព្រមទាំងសេចក្តីផ្លូវចិត្ត។ ក្រៅពីនេះការជឿទុកចិត្ត និងភាពស្មោះត្រង់រវាងអ្នកនឹងដៃគូការងារ ហាក់ស្ថិតក្នុងចំណុចកណ្តាលរវាងវិជ្ជមាន និងអវិជ្ជមាន។ អ្នកគួរចាប់អារម្មណ៍ចំពោះគ្រប់ស្ថានការណ៍ទាំងអស់ ហើយមិនត្រូវជឿទុកចិត្តគេដោយងាយនោះទេ។ ភាពស្មោះត្រង់របស់អ្នក ក៏នឹងអាចក្លាយទៅជាចំណុចខ្សោយក្នុងការគ្រប់គ្រងអាជីពផងដែរ។ ដោយឡែក សូមលោកអ្នករកពេលវេលាសម្រាកខ្លះដើម្បីមាន តុល្យភាពសុខភាព។

ឆ្នាំខាល

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំខាល នាមសត្វខ្លា ធាតុឈើ ពង្សយក្សស្រី។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ នៅថ្ងៃនេះលោកអ្នកអាចនឹងមានលទ្ធភាពគ្រប់គ្រាន់ដើម្បីដោះស្រាយរាល់​បញ្ហាដែលបានកើតឡើង ជាពិសេសភាពយល់ច្រលំពីមិត្តរួមការងារ និងអ្នកគ្រប់គ្រង។ ដោយឡែក សូមទុកការងារខ្លះដើម្បីបំពេញនៅថ្ងៃក្រោយ ពីព្រោះអ្នកអាចនឹងពិបាកក្នុងការសម្រេចការងារច្រើនក្នុងពេលតែមួយ។ អ្នកគួរផ្តោតលើការងារទាំងឡាយណាដែលមានគំនិតច្នែប្រឌិត។ ការសម្រេចចិត្តលឿនពេក អាចនឹងជះឥទ្ធិពលអាក្រក់ដល់កេរ្តិ៍ឈ្មោះអាជីវកម្មរបស់អ្នក។ ប្រការដែលអ្នកត្រូវចងចាំបំផុត គឺកុំមានជម្លោះជាដាច់ខាត​។

ឆ្នាំថោះ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំថោះ នាមសត្វទន្សាយ ធាតុឈើ ពង្សមនុស្សស្រី។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ មុខរបរនានា ព្រមទាំងកិច្ចការដែលអ្នកកំពុងធ្វើសកម្មភាពនឹងហុចផលជាទីគាប់ចិត្ត។ លោកអ្នកក៏អាចទទួលបានដំណឹងរីករាយក្នុងពេលល្ងាចផងដែរ។ សូមរក្សាចិត្តគំនិត និងរស់នៅដោយភាពស្ងប់ស្ងៀម ហើយត្រូវចំណាយពេលវេលាឲ្យបានត្រឹមត្រូវ។ ថ្ងៃនេះលោកអ្នកប្រហែលជាមានការលំបាកក្នុងការប្រាស្រ័យទាក់ទងជាមួយមនុស្សក្នុងរង្វង់ការងារខ្លះៗ ប៉ុន្តែមិនគួរព្រួយបារម្ភអ្វីទេ អ្នកគួរផ្តោតទៅលើកាតព្វកិច្ចរបស់ខ្លួន។ លើសពីនេះ សូមកុំពាក់ព័ន្ធពិសេសលើបញ្ហាហិរញ្ញវត្ថុរបស់អ្នកដទៃ។

ឆ្នាំរោង

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរោង នាមសត្វនាគ ធាតុមាស ពង្សទេវតាប្រុស។ ​ រាសីអស់លោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ កិច្ចការងាររបស់អ្នកមានដំណើរការទៅយ៉ាងរលូន ប៉ុន្តែថ្ងៃនេះមិនសមស្របសម្រាប់ការពិភាក្សាអំពីអាជីពក្នុងពេលអនាគតទេ។ ចំពោះការពិភាក្សាទាំងឡាយណាដែលមិនតម្រូវឲ្យបានការសម្រេចចិត្តជាបន្ទាន់ គឺអាចធ្វើទៅបានដោយមិនជំទាស់នោះទេ ដោយឡែកសូមប្រយ័ត្នក្នុងការសម្រេចចិត្តលឿន ប្រយ័ត្នខាតបង់។ ក្រៅពីនេះ គឺហាមដាច់ខាតការរស់នៅក្នុងស្ថានភាពអវិជ្ជមាន។ អ្នកគូរបន្ថយសកម្មភាពបំពេញការងារខ្លះផងដែរ ដើម្បីកុំឲ្យមានភាពហត់នឿយខ្លាំងពេក។  ក្រៅពីនេះ លោកអ្នក មានលទ្ធភាពយល់ដឹង និងដោះស្រាយបញ្ហាបានល្អ។

ឆ្នាំម្សាញ់

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំម្សាញ់ នាមសត្វពស់ ធាតុភ្លើង ពង្សមនុស្សប្រុស។ ​​  រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះខ្ពស់ត្រដែត។ ថ្ងៃនេះរាល់ការងារ និងមុខរបរអាជីវកម្មរបស់អ្នកទទួលបានការគាំទ្រ និងផលចំណេញជាច្រើន។ រាល់បញ្ហានានាក៏អាចនឹងដោះស្រាយបានដោយសន្តិវិធីផងដែរ។ ក្រៅពីនេះលោកអ្នកលោកអ្នកនឹងទទួលបានយកចិត្តទុកដាក់ និងជួយរំលែកការងារពីមិត្តភក្តិក្នុងរង្វង់ការងារ។ អ្វីដែលអ្នកប្រុងប្រយ័ត្នបំផុត គឺអារម្មណ៍ឆេវឆាវ ពីព្រោះវាអាចនឹងធ្វើឲ្យបាត់បង់លាភធំ ឬអាចបង្ករទៅជារឿងអាស្រូវរយៈពេលយូរ និងពិបាកជួសជុលណាស់។ ផ្ទុយទៅវិញសូមព្យាយាមធ្វើកិច្ចការពឹងទៅលើបទពិសោធន៍ និងវិជ្ជាជីវៈរបស់ខ្លួន។

ឆ្នាំមមី

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំមមី នាមសត្វសេះ ធាតុភ្លើង ពង្សទេវតាសី្រ។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះស្រុតចុះ។ ការងារ និងអាជីវកម្មរបស់អ្នកហាក់មិនទាន់អាចសម្រេចផលបានល្អប្រសើរតាមការរំពឹងទុកឡើយ។ ប្រហែលជាអ្នកគួរតែចំណាយពេលវិភាគស្ថានភាពឲ្យបានច្រើន ហើយត្រូវមានការប្រុងប្រយ័ត្ននៅពេលធ្វើការងារជាមួយមិត្តរួមការងារ ឬថា្នក់លើ។ ថ្ងៃនេះក្រោមឥទ្ធិពលនៃអារម្មណ៍ គឺអ្នកអាចធ្វើឲ្យមានកំហុសដែលពិបាកដោះស្រាយបាន ដូច្នេះព្យាយាមធ្វើកិច្ចការទាំងឡាយ ឬសម្រេចចិត្តយោងទៅលើពត៌មានជាក់លាក់តែប៉ុណ្ណោះ។ ក្រៅពីនេះសូមបន្តធ្វើកិច្ចការដែលមានក្នុងដៃសិន ពីព្រោះការផ្លាស់ប្តូរ និងការបណ្តាក់ទុនមិនអាចទទួលបានផលល្អប្រសើរនោះទេ។ បន្ថែមជាងនេះ សូមធ្វើយ៉ាង ណាកុំមានការសង្ស័យដោយគ្មានមូលដ្ឋាន។

ឆ្នាំមមែ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំមមែ នាមសត្វពពែ ធាតុមាស ពង្សទេវតាសី្រ។  រាសីអស់លោកអ្នកក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ ថ្ងៃនេះលោកអ្នកទទួលបានភាពភ្លឺស្វាងខាងគំនិតស្មារតី ដូច្នេះលោកអ្នកអាចធ្វើឲ្យការងារសម្រេចផលបានយ៉ាងល្អប្រសើរខ្លាំងណាស់។ ប៉ុន្តែក៏ត្រូវធ្វើអ្វីៗស្របទៅតាមគោលការណ៍ និងគម្រោងដែលបានរៀបចំទុកជានិច្ច។ សូមលោកអ្នកប្រយ័ត្នចំពោះការសម្រេចចិត្ត កុំធ្វើអ្វីលឿនឲ្យសោះ ហើយប្រសិនជាអ្នកពិបាកក្នុងការសម្រេចចិត្តត្រូវរកពឹងពាក់ និងការពិភាក្សាជាមួយមនុស្សដែលទុកចិត្ត។ ដោយ ឡែក លោកអ្នកអាចធ្វើកិច្ចសហប្រតិបត្តិការណ៍បានល្អជាមួយដៃគូ និងមិត្តរួមការងារ។

ឆ្នាំវក

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំវក នាមសត្វស្វា ធាតុដែក ពង្សយក្សប្រុស។ រាសីលោកអ្នកថ្ងៃនេះល្អជាមធ្យម។​ កិច្ចការងាររបស់អ្នកដំណើរការទៅដោយល្អប្រសើរ ប៉ុន្តែចំពោះកិច្ចការងារថ្មី និងធំដុំគឺមិនទាន់អាចទទួលបានផលតាមការប៉ងប្រាថ្នាឡើយ។ កុំព្យាយាមសំដែង ឬបញ្ចេញការងាររបស់អ្នកឲ្យអ្នកដទៃឃើញឡើយ ពីព្រោះថ្ងៃនេះលោកអ្នកនឹងមិនទទួលបានការយោគយកល់ ឬកោតសរសើរលើកិច្ចការងារឡើយ ដូច្នេះគួររក្សាស្ថានភាពឲ្យនៅធម្មតា ហើយស្ងប់ស្ងៀម។ ក្រៅពីនេះ លោកអ្នកអាចនឹងប្រឈមមុខនឹងឧបាយកលរបស់គូប្រជែង ដូច្នេះសូមមានការប្រុងប្រយ័ត្ន ប៉ុន្តែក៏មិនត្រូវមានការសង្ស័យ ដោយមិនសមហេតុផលនោះដែរ។

ឆ្នាំរកា

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរកា នាមសត្វមាន់ចែ ធាតុដែក ពង្សយក្សប្រុស។  ​  រាសីអស់លោកអ្នកថ្ងៃនេះឡើងខ្ពស់ត្រដែត។  កិច្ចការងារទាំងឡាយរបស់អ្នកទទួលបានភាពវិជ្ជមានទាំងអស់ ដូច្នេះមិនគួរមានការព្រួយបារម្ភនោះទេ។ លោកអ្នកអាចនឹងទទួលបានការផ្លាស់ប្តូរខ្លះក្នុងរបៀបរបបប្រតិបត្តិការការងារ ប៉ុន្តែវាជារឿងធម្មតានោះទេមិនចាំបាច់ត្រូវមកតានតឹង ឬខ្វល់ខ្វាយឡើយ។ ថ្ងៃនេះប្រហែលអ្នកអាចមានការធ្វើដំណើរទាក់ទងនឹងអាជីវកម្មដែលមិនរំពឹងទុក ឬការផ្លាស់ប្តូរទីតាំងថ្មី។ ក្រៅពីនេះ លោកអ្នកនឹងទទួលបាននូវគំនិតមុតស្រួច និងភាពច្នៃប្រឌិតខ្ពស់។ ក្នុងនោះដែរ អ្នកក៏មិនចាំបាច់ត្រូវខំប្រឹងរកផ្លូវដោះស្រាយចំពោះបញ្ហាតូចតាចនោះដែរ ពីព្រោះស្ថានភាពនោះនឹងកែប្រែទៅដោយ ឯកឯង។

ឆ្នាំច

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំច នាមសត្វឆ្កែ ធាតុដី ពង្សយក្សស្រី។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ មុខរបររកស៊ី និងកិច្ចការងារនានាមានដំណើរការទៅដោយរលូន និងទទួលបានការគាំទ្រខ្លាំងពីមជ្ឈដ្ឋានជុំវិញ។ ថ្ងៃនេះប្រសិនបើអ្នកមានលទ្ធភាពបណ្តាក់ទុន ឬដាក់ចេញការងារថ្មី នោះឳកាសនៃភាពជោគជ័យយូរអង្វែងមានកំរិតខ្ពស់។ អ្នកគួរសម្រេចចិត្ត ដោយខ្លួនឯង និងពឹងលើបទពិសោធន៍។ ហាមដាច់ខាតកុំពាក់ព័ន្ធនឹងគំនិតរិះគន់ទាំងឡាយឡើយ ពីព្រោះបំណងល្អរបស់អ្នកក៏នឹងអាចក្លាយជាភាពអវិជ្ជមានរំខានដល់ភាពរីកចម្រើននៃការងាររបស់អ្នកទៅវិញ។ ប្រការសំខាន់ក្នុងពេលនេះ ចូរប្រយ័ត្នគ្រោះ ដោយសារពាក្យសំដី។

ឆ្នាំកុរ​

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំកុរ  នាមសត្វជ្រូក ធាតុទឹក ពង្សមនុស្សស្រី។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ កិច្ចការងាររបស់អ្នកមានដំណើរការទៅជាប្រក្រតី។ លោកអ្នកអាចបណ្តាក់ទុន ឬផ្លាស់ប្តូរការងារតាមក្តីប៉ងប្រាថ្នាបានក្នុងពេលនេះ។ រាសីថ្ងៃនេះ ហាមលោកអ្នកមិនឲ្យខ្ជះខ្ជាយពេលវេលាក្នុងការនិយាយស្តីរឿងគ្មានប្រយោជន៍ក្នុងរងង្វង់ការងារឡើយ ទីមួយដោយសារលោកអ្នកមិនសូវមានភាពវេលា ម្យ៉ាងទៀតគឺដើម្បីបញ្ជៀសបញ្ហាក្នុងទំនាក់ទំនង។ អ្នកគួរចាប់ផ្តើមរាល់ការងារទាំងអស់នៅពេលព្រឹក ប៉ុន្តែក៏ត្រូវចេះចែករំលែកកំលាំងឲ្យសមស្របផងដែរ។ លើសពីនេះ សូមលោកអ្នកឈរលើគោល ការណ៍ត្រឹមត្រូវ ពីព្រោះភាពស្មោះត្រង់ និងជួយធ្វើអោយអ្នកទទួលបានលទ្ធផលល្អ និងរឹង មាំយូរអង្វែង។

ចំណាំៈ

ឆ្នាំទាំង៤ ខាល ម្សាញ់ មមែ រកា រាសីឡើងខ្ពស់ត្រដែត។ លាភសំណាងកំពុងកើនឡើង លោកអ្នកអាចធ្វើអ្វីដែលប៉ងប្រាថ្នា។ ក្នុងនោះរាល់ការសហការនឹងបានជោគជ័យ។

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner