ថ្ងៃទី២១ខែវិច្ឆិកា៖រកឃើញយានយន្តល្មើសចំនួន ១៧៨គ្រឿង
ភ្នំពេញ ៖ សមត្ថកិច្ចជំនាញចរាចរណ៍ កាលពី ថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២២ ម្សិលមិញនេះ នៅទូទាំងប្រទេសកម្ពុជា បានដៅគោលដៅសរុប ចំនួន ៨១គោលដៅ ដើម្បីធ្វើការត្រួតពិនិត្យការ អនុវត្ត ច្បាប់ចរាចរណ៍ផ្លូវគោក។
ក្នុងនោះ មានយានយន្តចូលគោលដៅចំនួន ២,០៤៥គ្រឿង ម៉ូតូ ១,៥២៤គ្រឿង រកឃើញ យានយន្តល្មើស សរុបចំនួន ១៧៨គ្រឿង មានម៉ូតូចំនួន ១៣៥គ្រឿង ត្រូវបានផាកពិន័យតាមអនុក្រឹត្យលេខ ៣៩.អនក្រ.បក នៅទូទាំងប្រទេស។ នេះបើយោងតាមរបាយការណ៍ពីនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ ស្តីពីការរឹតបន្ដឹងច្បាប់ ស្ដីពីចរាចរណ៍ផ្លូវគោក បានឱ្យដឹងនៅថ្ងៃទី២២ ខែវិច្ឆិកា នេះ។
របាយការណ៍ ដដែល បាន វាយតម្លៃ រយៈពេល ២០ថ្ងៃ នៃ ខែវិច្ឆិកា នេះ ឃើញ ថា ការ អនុវត្ត តាម អនុក្រឹត្យ ការ ផាកពិន័យ យានយន្ត ល្មើស បាន ដំណើរការ ទៅ យ៉ាង ល្អ ប្រសើរ ទទួល បានការ គាំទ្រ ពិសេស អ្នក ប្រើប្រាស់ ផ្លូវ ទាំងអស់ បាន ចូលរួម គោរព ច្បាប់ ចរាចរណ៍ យ៉ាង ល្អ ប្រសើរ ៕ ដោយ៖ ឆៃហួត និងប៊ុនធី