លោក បៃដិន អនុម័តសេចក្តីប្រកាសគ្រាអាសន្នក្នុងរដ្ឋញូវយ៉ក បន្ទាប់ពីការធ្លាក់ព្រិលខ្លាំងជាប្រវត្តិសាស្ត្រ

វ៉ាស៊ីនតោន៖ សេតវិមាន ក្នុងថ្ងៃចន្ទទី២១ ខែវិច្ឆិកា បានថ្លែងថា ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន បានអនុម័តសេចក្តីប្រកាសគ្រាអាសន្នក្នុងរដ្ឋញូវយ៉ក បន្ទាប់ពីព្រិលធ្លាក់ខ្លាំងជាប្រវត្តិសាស្ត្រ។

បើតាមសេតវិមាន លោក បៃដិន ក៏បានបញ្ជាឱ្យផ្តល់ជំនួយសហព័ន្ធ ដើម្បីបំពេញបន្ថែមនូវកិច្ចខិតខំប្រឹងប្រែងឆ្លើយតបរបស់រដ្ឋ និងក្នុងតំបន់ សំដៅដោះស្រាយផលវិបាកបង្កឡើងពីព្យុះព្រិលរដូវរងាដ៏ធ្ងន់ធ្ងរ។ លើសពីនេះ រដ្ឋាភិបាលសហព័ន្ធបានបញ្ជូនមន្ត្រីសម្របសម្រួល សម្រាប់ប្រតិបត្តិការស្ដារសហព័ន្ធទៅកាន់តំបន់ដែលរងផលប៉ះពាល់ដោយព្យុះផងដែរ។

អភិបាលក្រុងញូវយ៉ក លោកស្រី Kathy Hochul បានសរសេរសារបង្ហោះនៅលើបណ្តាញសង្គមក្នុងថ្ងៃចន្ទសប្តាហ៍នេះថា យើងបានប្រឈមមុខនឹងព្យុះព្រិលដែលបំបែកកំណត់ត្រាកាលពីថ្ងៃចុងសប្តាហ៍មុននេះ។
ព្យុះព្រិលនេះបានបង្កើតកំណត់ត្រារបស់រដ្ឋញូវយ៉ក សម្រាប់ការធ្លាក់ព្រិលច្រើនបំផុតក្នុងរយៈពេល ២៤ម៉ោង ដោយផ្នែកខ្លះនៃតំបន់ Erie County ព្រិលធ្លាក់មានកម្ពស់ជាង ៦ហ្វីត ឬប្រមាណ ១៨០សង់ទីម៉ែត្រ។

បើតាមសេវាអាកាសធាតុជាតិរបស់សហរដ្ឋអាមេរិក នៅក្នុងឧទ្យាន Orchard ស្ថិតនៅក្នុងភូមិមួយនៃតំបន់ Erie County ព្រិលធ្លាក់មានកម្ពស់រហូតដល់ ២០៣សង់ទីម៉ែត្រ នៅចន្លោះថ្ងៃព្រហស្បតិ៍ ដល់រសៀលថ្ងៃអាទិត្យចុងសប្តាហ៍មុននេះ៕ ប្រភព៖ ស៊ីនហួរ ដោយ៖ ទីណា និងបុត្រា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner