សម្តេចតេជោ ហ៊ុន សែន ផ្ញើសារលិខិតចំពោះជោគជ័យនៃកិច្ចប្រជុំថ្នាក់ដឹកនាំភាគី ស្ថាប័នប្រឆាំងអំពើពុករលួយអាស៊ាន (អាស៊ាន-ផេក ASEAN-PAC) លើកទី ១៨ រាជធានីភ្នំពេញ

អត្ថបទដោយ៖
CPA

ភ្នំពេញ ៖ ក្នុងសារលិខិត សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្តី នៃព្រះរាជាណាចកកម្ពុជា បានបញ្ជាក់ថា កម្ពុជា ទទួលជាប្រធានប្តូរវេននៃកិច្ចប្រជុំថ្នាក់ដឹកនាំភាគី ស្ថាប័នប្រឆាំងអំពើពុករលួយអាស៊ាន (អាស៊ាន-ផេក ASEAN-PAC) លើកទី ១៨ ពីខែវិច្ឆិកា ឆ្នាំ២០២២នេះ រហូតដល់ខែ វិច្ឆិកា ឆ្នាំ២០២៣ ។

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បន្តថា កិច្ចប្រជុំថ្នាក់ដឹកនាំភាគីប្រឆាំងអំពើពុករលួយអាស៊ានទាំង ១០ប្រទេស ពិតជានាំមកនូវសារៈសំខាន់ និងថាមពលបន្ថែមទៀតដល់អាស៊ាន ក្នុងការរួមគ្នាប្រយុទ្ធប្រឆាំងអំពើពុករលួយ ការពង្រឹងសមត្ថភាពស្ថាប័នរបស់ខ្លួន និងការសហការគ្នារវាងស្ថាប័នប្រឆាំងអំពើពុករលួយ និងស្ថាប័ននានា ក្នុងប្រទេសនិងរវាងស្ថាប័នប្រឆាំងអំពើពុករលួយនៃប្រទេសនីមួយៗក្នុងក្របខណ្ឌប្រទេសនិងក្នុងក្របខណ្ឌអាស៊ាន ។

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ក៏បានបញ្ជាក់ជាថ្មី នូវការគាំទ្រ និងការ លើកទឹកចិត្តដល់ស្ថាប័នប្រឆាំងអំពើពុករលួយកម្ពុជា ក្នុងការបន្តពង្រឹងពង្រីកសមត្ថភាព និងផ្តល់កិច្ចសហប្រតិបត្តិ ការយ៉ាងល្អ ទាំងក្នុងប្រទេស ទាំងក្នុងតំបន់ មានន័យថា បំពេញភារកិច្ចជាតិ និងភារកិច្ចរបស់តំបន់ កាតព្វកិច្ចអន្តរ ជាតិ ដែលព្រះរាជាណាចក្រកម្ពុជាបានផ្តល់សច្ចាប័ន រួមមានអនុសញ្ញាអង្គការសហប្រជាជាតិប្រឆាំងអំពើពុករលួយ (អ៊ុនកាក់-UNCAC) ក្រុមការងារហិរញ្ញវត្ថុប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម (FATF) អនុស្សរណៈ នៃការយោគយល់គ្នាអាស៊ាន-ផេក និងអនុស្សរណៈនៃការយោគយល់គ្នាផ្សេងៗដែលពាក់ព័ន្ធ ។

ខាងក្រោមនេះសូមជូន សារលិខិតទាំងស្រុង របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្តី នៃព្រះរាជាណាចកកម្ពុជា ចំពោះជោគជ័យនៃកិច្ចប្រជុំថ្នាក់ដឹកនាំភាគី ស្ថាប័នប្រឆាំងអំពើពុករលួយអាស៊ាន (អាស៊ាន-ផេក ASEAN-PAC) លើកទី ១៨ រាជធានីភ្នំពេញ ៕ ដោយ / គ្រី សម្បត្តិ

ads banner