សាលាអន្តរជាតិ Shrewsbury រាជធានីភ្នំពេញ បើកបវេសនកាលថ្មី ជាមួយនឹងការអប់រំតាមបែបស្តង់ដារអន្តរជាតិ
អត្ថបទដោយ៖
គ្រី សម្បត្តិ
ភ្នំពេញ ៖ សាលាអន្តរជាតិ Shrewsbury រាជធានីភ្នំពេញ បើកបវេសនកាលថ្មី ផ្តល់ការបង្រៀនដល់កុមារកម្ពុជា ជាមួយនឹងការអប់រំតាមបែបស្តង់ដាររបស់ចក្រភពអង់គ្លេស ។ នេះជាការបញ្ជាក់ របស់ឯកអគ្គរាជទូតអង់គ្លេសប្រចាំនៅកម្ពុជា ឯកឧត្តម Dominic Williams MBE ។
កម្មវិធីអប់រំកុមារតូចឥឡូវនេះបានបើកនៅសាលាអន្តរជាតិ Shrewsbury Phnom Penh ទីតាំង Flatiron ក្នុងទីក្រុងភ្នំពេញស៊ីធីសេនធ័រ (សម្រាប់កុមារអាយុពី 2 ទៅ 5 ឆ្នាំ)។ សាខាធំរបស់សាលាគ្រោងនឹងបើកនៅខែកញ្ញា ឆ្នាំ 2024 នៅខណ្ឌជ្រោយចង្វារខាងជើងនៃទីក្រុង។ សាខាធំនៃសាលានឹងរួមបញ្ចូលសិស្សបឋមសិក្សា និងមធ្យមសិក្សា ព្រមទាំងសម្ភារៈការរៀនបែបស្នាក់នៅសាលាផងដែរ ។
សាលាអន្តរជាតិ Shrewsbury នឹងផ្តល់ជូនសម្រាប់អាហារូបករណ៍តម្លៃសរុប $500,000 ផ្តល់ឱកាសដល់កូនសិស្សដែលមានទេពកោសល្យសម្រាប់ការអប់រំល្អបំផុតនៅកម្ពុជា ៕ ដោយ / គ្រី សម្បត្តិ
គ្រី សម្បត្តិ
ជាអ្នកយកព័ត៌មាននៅស្ថានីយ៍វិទ្យុ និងទូរទស្សន៍អប្សរា។ ដោយសារទេពកោសល្យ និងភាពប៉ិនប្រសប់ ក្នុងការសរសេរអត្ថបទ ថត និងកាត់តព័ត៌មាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។