សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាល ជាមួយ មន្រ្តីគណបក្សក្នុងរាជធានីភ្នំពេញ នៅព្រឹកថ្ងៃនេះ
អត្ថបទដោយ៖
ស៊ូ វណ្ណលុក
ភ្នំពេញ៖សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋ មន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា នៅព្រឹកថ្ងៃទី២៦ ខែវិច្ឆិកាឆ្នាំ២០២២ បានអញ្ជើញជួប សំណេះសំណាលជាមួយមន្រ្តីគណបក្ស ក្នុងរាជធានីភ្នំពេញជាង ៣ពាន់នាក់នៅវិមាន៧មករា។
ជំនួបសំណេះសំណាលនេះ ធ្វើឡើងដើម្បីស្តាប់នូវ របាយការណ៍នានា ដែលគណបក្សក្នុងរាជធានីភ្នំពេញ បានអនុវត្តន៍នាពេលកន្លងទៅ និងដាក់ផែនការតម្រង់ទិស ឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រឆ្នាំ២០២៣ផងដែរ៕ដោយ៖វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។