យ៉ាងយូរ ២០២៣ទេ ស្ថានីយបញ្ចូលថាមពលយានយន្តអគ្គិសនី ២០០ កន្លែង នឹងត្រូវពង្រាយទូទាំងកម្ពុជា
ភ្នំពេញ៖ ក្រុមហ៊ុន BYD Auto Industry បង្ហាញផែនការរៀបចំការបណ្តាក់ទុកវិនិយោគលើវិស័យយានយន្តអគ្គិសនី ក្នុងការដំឡើងស្ថានីយបញ្ចូលថាមពលយានយន្តអគ្គិសនី ចំនួន ២០០ទីតាំង នៅទូទាំងប្រទេសកម្ពុជា ត្រឹមឆ្នាំ២០២៣។ លោក Henry Yip ថា ការដំឡើងស្ថានីយយានយន្តអគ្គិសនី ២០០ទីតាំង នៅទូទាំងប្រទេសកម្ពុជានេះ លោកសង្កេតឃើញ ការប្រើប្រាស់យានយន្តអគ្គិសនីនៅកម្ពុជា ឃើញថាមានការកើនឡើងជាលំដាប់ កំណើនេះជាបច្ច័យល្អដល់បរិស្ថាន ហើយក្រុមហ៊ុនបានសន្យានឹងនាំចូលរថយន្តអគ្គិសនី ព្រមជាមួយនឹងបច្ចេកវិទ្យាទំនើបថ្មីៗមកក្នុងប្រទេសកម្ពុជា។ ឯកឧត្តម ស៊ុន ចាន់ថុល លើកទឹកចិត្តដល់ក្រុមហ៊ុនឯកជន ជាពិសេសស្ថានីយប្រេងឥន្ធនៈ ក៏ដូចជាក្រុមហ៊ុន BYD Auto Industry បន្តលើកទឹកចិត្តប្រជាពលរដ្ឋក្នុងការប្រើប្រាស់យានយន្តអគ្គិសនី តាមរយៈការដំឡើងបញ្ចូលថាមពលយានយន្តអគ្គិសនីនៅតាមស្ថានីយរបស់ខ្លួនឱ្យបានកាន់តែច្រើន ហើយក្រសួង នឹងពិនិត្យពិចារណាលើការបញ្ចុះតម្លៃរថយន្តអគ្គិសនីប្រសិនបើមានការបញ្ជាទិញពីក្រសួង-ស្ថាប័នរដ្ឋពាក់ព័ន្ធ៕





