ក្រុមហ៊ុនវៀតណាម ចែកចាយយានជំនិះអគ្គិសនីលើកដំបូង ទៅសហរដ្ឋអាមេរិក

ហាណូយ៖ ក្រុមហ៊ុន VinFast បានដឹកជញ្ជូនរថយន្តចំនួន៩៩៩គ្រឿងដំបូងរបស់ខ្លួន ទៅកាន់សហរដ្ឋអាមេរិក ជាគម្រោងការកំណត់រយៈពេល ៥ ឆ្នាំ ដើម្បីអភិវឌ្ឍន៍មជ្ឈមណ្ឌលផលិតរថយន្ត នៅក្នុងប្រទេសវៀតណាម សម្រាប់ទីផ្សារនៅអាមេរិកខាងជើង និងអឺរ៉ុប។

នាយកប្រតិបត្តិក្រុមហ៊ុន VinFast លោកស្រី Le Thi Thu Thuy បាននិយាយថា រថយន្ត SUV អគ្គិសនី VF 8 មួយចំនួនដែលត្រូវបានដឹកជញ្ជូន កាលពីថ្ងៃសុក្រ ដែលនឹងត្រូវបានបញ្ជូនទៅ សេវាកម្មលក់រថយន្តរបស់សហរដ្ឋអាមេរិក Autonomy ប៉ុន្តែភាគច្រើននឹងទៅអ្នកទិញលក់រាយដែលបានបញ្ជាទិញរថយន្តនេះ។

លោកស្រី Thuy បាននិយាយថា VinFast រំពឹងថា នឹងអាចដឹកជញ្ជូនរថយន្តជាក្រុមទីពីរ ទៅកាន់សហរដ្ឋអាមេរិក ដែលជាទីផ្សារនាំចេញដំបូងរបស់ខ្លួន នៅប្រហែលខែមករា ២០២៣៕ ប្រភពពី VNexpress, ដោយ៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner