ក្រសួងប្រៃសណីយ៍បើកសិក្ខាសាលាផ្សព្វផ្សាយស្តីពីគោលនយោបាយអភិវឌ្ឍន៍វិស័យប្រៃសណីយ៍ ទៅដល់គ្រប់មន្ទីរប្រៃសណីយ៍ និងទូរគមនាគមន៍

ខេត្តព្រះសីហនុ៖ ក្រសួងប្រៃណីយ៍និងទូរគមនាគមន៍ បានបើកសិក្ខាសាលាផ្សព្វផ្សាយ ស្តីពីគោលនយោបាយអភិវឌ្ឍន៍វិស័យប្រៃសណីយ៍ ២០២២-២០៣០ និងពិគ្រោះយោបល់លើសេចក្តីព្រាងច្បាប់ ស្តីពីសេវាប្រៃសណីយ៍ ដោយមានការចូលរួមពីសំណាក់ ឯកឧត្តម ម៉ម អំណត់ រដ្ឋលេខាធិការ ក្រសួងប្រៃសណីយ៍ និងទូគមនាគមន៍កាលពីថ្ងៃទី ២៤ ខែវិច្ឆិកា ឆ្នាំ២០២២ នៅសណ្ឋាគារឆ្នេរថ្មី ខេត្តព្រះសីហនុ ។

យោងតាមទំព័រហ្វេសប៊ុករបស់ក្រសួងប្រៃសណីយ៍បានឱ្យដឹងថា៖សិក្ខាសាលានេះធ្វើឡើងក្នុងគោលបំណងដើម្បីផ្សព្វផ្សាយគោលនយោបាយអភិវឌ្ឍន៍វិស័យប្រៃសណីយ៍ ២០២២-២០៣០ ទៅដល់គ្រប់មន្ទីរប្រៃសណីយ៍និងទូរគមនាគមន៍ ដើម្បីជ្រួតជ្រាប និងចូលរួមអនុវត្តផែនការសកម្មភាពនានាប្រកបដោយប្រសិទ្ធភាព សំដៅសម្រេចបាននូវគោលដៅ គោលបំណង និងចក្ខុវិស័យរបស់គោលនយោបាយ ៕ ដោយ៖ម៉ាដេប៉ូ

ជិន ម៉ាដេប៉ូ
ជិន ម៉ាដេប៉ូ
អ្នកយកព៏ត៌មាន ផ្នែក សង្គម និង សេដ្ឋកិច្ច ។លោកធ្លាប់ជាអ្នកយកព័ត៌មានប្រចាំឱ្យស្ថាប័នកាសែត និងទូរទស្សន៍ធំៗនៅកម្ពុជា។ក្រៅពីអ្នកយកព័ត៌មាន លោក ក៏ធ្លាប់ ជាអ្នកបកប្រែផ្នែកភាសាថៃ ប្រចាំឱ្យ កាសែត និងទស្សនាវដ្តីច្រើនឆ្នាំផងដែរ។បច្ចុប្បន្នលោកជាអ្នកយកព័ត៌មានឱ្យទូរទស្សន៍អប្សរាផ្នែកសេដ្ឋកិច្ច។
ads banner
ads banner
ads banner