អគ្គស្នងការនគរបាលជាតិ និងស្ថាប័នពាក់ព័ន្ធ ធានាឱ្យដំណើរការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ប្រព្រឹត្តទៅដោយរលូន
ភ្នំពេញ:អគ្គស្នងការនគរបាលជាតិ នឹងសហការជាមួយរដ្ឋបាលរាជធានី-ខេត្ត និងអ្នកពាក់ព័ន្ធនានាក្នុងការរៀបចំយន្តការនានា ដើម្បីធានាឱ្យដំណើរការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬបាក់ឌុប ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី ៥ ខែធ្នូ ខាងមុខនេះ ប្រព្រឹត្តទៅដោយរលូន។
កាល ពី ថ្ងៃទី ២៥ ខែវិច្ឆិកា ក្រសួងអប់រំ យុវជន និងកីឡា បានរៀបចំកិច្ចប្រជុំសម្របសម្រួលការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ដែល មានការចូលរួម ពី ឯកឧត្តម ស សុខា រដ្ឋលេខាធិការ ក្រសួង អប់រំ , លោកជំទាវ គឹម សេដ្ឋានី រដ្ឋលេខាធិការ ក្រសួងអប់រំ, ឯកឧត្តម ឆាយ គឹមខឿន អគ្គស្នងការរងនគរបាលជាតិ ព្រមទាំង ថ្នាក់ដឹកនាំ និងមន្រ្តីអប់រំ រួមទាំង តំណាងក្រសួងសុខាភិបាលជាច្រើនរូប ទៀត ផងដែរ ។
នា កិច្ច ប្រជុំនោះ ឯកឧត្តម ឆាយ គឹមខឿន អគ្គស្នងការរងនគរបាលជាតិ បាន លើកឡើងថា អគ្គស្នងការនគរបាលជាតិ នឹងសហការជាមួយរដ្ឋបាលរាជធានី-ខេត្ត និងអ្នកពាក់ព័ន្ធនានាក្នុងការរៀបចំយន្តការនានា ដើម្បីធានាឱ្យដំណើរការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង នៅ ០៥ ធ្នូ ២០២២ ខាងមុខនេះ។
តាមរយៈ លទ្ធផលនេះ បាន បញ្ជាក់ថា ៖ « អគ្គស្នងការនគរបាលជាតិ នឹង ការការពារសុវត្ថិភាពនៃការដឹកជញ្ជូន និ ងការរក្សាទុកដាក់ប្រធានវិញ្ញាសា និងសន្លឹកកិច្ចការបេក្ខជន ការចាត់ចែងកម្លាំងប្រចាំការ និងចល័តនៅតាមម ណ្ឌលប្រឡងនានា ការរក្សាសុវត្ថិភាពបេក្ខជន គណៈមេប្រយោគ និងគណៈកម្មការនានា ការសហការដកហូតសំ ណៅឯកសារ និងការក្សាទុកដាក់សម្ភារៈនានា ពិសេសការសម្រួលចរាចរណ៍ក្នុងការធ្វើដំណើរទៅមកប្រឡង និងការរក្សាសុវត្ថិភាពកន្លែងស្នាក់នៅរបស់បេក្ខជន និងគណៈមេប្រយោគ»។
កន្លងមកនេះ បាន ឱ្យដឹងថា តាមរយៈការការពារសុវត្ថិភាពនៃការដឹកជញ្ជូន និងការរក្សាទុកដាក់ប្រធានវិញ្ញាសា និងសន្លឹកកិច្ចការបេក្ខជន ការចាត់ចែងកម្លាំងប្រចាំការ និងចល័តនៅតាមមណ្ឌលប្រឡងនានា ការរក្សាសុវត្ថិភាពបេក្ខជន គណៈមេប្រយោគ និងគណៈកម្មការនានា ការសហការដកហូតសំណៅឯកសារ និងការក្សាទុកដាក់សម្ភារៈនានា ពិសេសការសម្រួលចរាចរណ៍ក្នុងការធ្វើដំណើរទៅមកប្រឡង និងការរក្សាសុវត្ថិភាពកន្លែងស្នាក់នៅរបស់បេក្ខជន និងគណៈមេប្រយោគ។
ជាមួយគ្នានោះដែរ មន្រ្តីនៃ ក្រសួងសុខាភិបាល ក៏ដូចជារដ្ឋបាលរាជធានី-ខេត្ត ក៏បាន លើកឡើងដែរថា នឹងរៀបចំចាត់ចែងយន្តការរក្សាសុខភាព និងសុវត្ថិភាពបេក្ខជនទាំងមុនពេលប្រឡង និងក្នុងដំណើរការសំណេរ និងកំណែ។
ឯកឧត្តម ស សុខា ក៏បាន ស្នើដល់គ្រប់ភាគីពាក់ព័ន្ធទាំងអស់ ត្រូវចូលរួមសហការឱ្យបានជិតស្និទ្ធក្នុងស្មារតីរួម ដោយធានាបាននូវការប្រឡងប្រកបដោយគោលការណ៍ច្បាប់ យុត្តិធម៌ តម្លាភាព និងលទ្ធផលទទួលយកបាន ស្របតាមការយកចិត្តទុកដាក់របស់ប្រមុខរាជរដ្ឋាភិបាល ដែលបានដាក់ចេញនូវទិសដៅកំណែទម្រង់វិស័យអប់រំ។
ទាក់ទងនឹងការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬបាក់ឌុបនេះ ឯកឧត្តម ហង់ជួន ណារ៉ុន រដ្ឋមន្ត្រី ក្រសួង អប់រំ យុវជន និង កីឡា បាន លើកឡើងថា ការប្រឡង នេះ មិនមែន ជា ការដាក់ ទោសទណ្ឌ ដល់ សិស្ស នោះទេ ប៉ុន្តែ ជាការ គិតគូរ ដល់ សិស្ស ក្នុង ការរៀនសូត្រ ១២ ឆ្នាំ មកនេះ ដើម្បីឱ្យ ពួកគេ ទទួលបាន នូវ ផលប្រយោជន៍ នៃ ចំណេះដឹង ។
ឯកឧត្តមបាន លើកឡើង ក្នុង សន្និសីទ សារព័ត៌មាន ស្ដីពី ដំណើរ ការរៀបចំ ការប្រឡង សញ្ញាបត្រ មធ្យមសិក្សា ទុតិយភូមិ កាល ពី ថ្ងៃទី ២១ ខែវិច្ឆិកា ថា អ្វីដែល ក្រសួង គិតគូរ ក្នុង ការរៀបចំ ការប្រឡង គឺ ដើម្បី លើកទឹកចិត្ត ឱ្យ សិស្ស ខិតខំ រៀនសូត្រ ផង និង សំខាន់ ឱ្យ សិស្ស ទទួលបាន ចំណេះដឹង ចំណេះធ្វើ មាន ចរិយា សម្បទា ល្អប្រសើរ ផង ។
ឯកឧត្តមបញ្ជាក់ថា ៖ «ការប្រឡង ឆ្នាំនេះ មិន តឹង ពេក ដែល ធ្វើឱ្យ សិស្ស ច្រើន ធ្លាក់ ប៉ុន្តែ ក៏ មិន ធូរ ពេក ដែរ ដើម្បីឱ្យ សិស្ស អាច ទៅ រៀន ឧត្តមសិក្សា និង សិក្សា នៅក្រៅ ប្រទេស បាន »។
សូមបញ្ជាក់ថា ការប្រឡង មធ្យមសិក្សា ទុតិយភូមិ ឆ្នាំ ២០២២ នេះ មាន បេក្ខជន សរុប ចំនួន ១២៨ ១៣៤ នាក់ ដែល មាន បេក្ខជន ជា នារី ចំនួន ៦៨ ៧៧១ នាក់ មាន មណ្ឌល ប្រឡង សរុប ទាំងអស់ ២២១ មណ្ឌល ត្រូវជា ៥ ១៧៤ បន្ទប់ ។ ក្រសួង អប់រំ សង្ឃឹម ថា លទ្ធផល នៃ ការប្រឡង សញ្ញាបត្រ មធ្យមសិក្សា ទុតិយភូមិ អាច នឹង ប្រកាស បាន នៅ ថ្ងៃទី ២៧ ខែធ្នូ សម្រាប់ រាជធានី ភ្នំពេញ និង ខេត្តកណ្តាល និង ថ្ងៃទី ២៨ ខែធ្នូ សម្រាប់ ខេត្ត ផ្សេងៗ ទៀត ៕ ដោយ:នាង សុគន្ធា