ឧត្តមសេនីយ៍ឯក ស ថេត ផ្តល់ការណែនាំដល់ការិយាល័យអត្តសញ្ញាណប័ណ្ណសញ្ញាតិខ្មែរ អធិការដ្ឋាននគរបាលខណ្ឌទាំង១៤ និងប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង១០៥ ចាប់ផ្តេីមរៀបចំ ចុះធ្វេីអត្តសញ្ញាណប័ណ្ណសញ្ញាតិខ្មែរ ដល់តាមភូមិ និង តាមខ្នងផ្ទះប្រជាពលរដ្ឋ

ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២២ ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានអញ្ជេីញដឹកនាំកិច្ចប្រជុំ ស្តីពីការត្រួតពិនិត្យ និងជម្រុញបន្ថែម ក្នុងការផ្សព្វផ្សាយ ដេីម្បីពន្លឿនក្នុងការធ្វេីអត្តសញ្ញាណប័ណ្ណសញ្ញាតិខ្មែរប្រភេទថ្មីជូនដល់ប្រជាពលរដ្ឋទាំង២ភេទ ដែលគ្រប់អាយុ ១៥ឆ្នាំ និងសម្រាប់ប្រពលរដ្ឋដែលមានអត្តសញ្ញាណបណ្ណហួសសុពលភាព និងសល់សុពលភាពត្រឹម ៩០ថ្ងៃហួសសុពលភាព ។

ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានធ្វេីការកោតសរសេីរដល់មន្ត្រីទាំងអស់ ដែលបានខិតខំបំពេញ តួនាទីភារកិច្ចកន្លងមកក្នុងការបម្រេី និងផ្តល់សេវាសាធារណ:ចំបាច់ផ្សេងៗដល់ប្រជាពលរដ្ឋបានយ៉ាងល្អ ជាពិសេសឯកឧត្តមស្នងការ បានផ្តល់ការណែនាំដល់មន្ត្រីទទួលការងារអត្តសញ្ញាណប័ណ្ណសញ្ញាតិខ្មែរទាំងអស់ ត្រូវរៀបចំធ្វេីជាតារាងផែនការ ម៉ោងវេលា ទីកន្លែង ឲ្យច្បាស់លាស់ ដោយចាប់ផ្តេីមធ្វេីយុទ្ធនាការចុះធ្វេីអត្តសញ្ញាណប័ណ្ណសញ្ញាតិខ្មែរ ជូនប្រជាពលរដ្ឋដល់តាមភូមិ និងតាមខ្នងផ្ទះប្រជាពលរដ្ឋ ក្នុងករណីមានប្រជាពលរដ្ឋសួរនាំផ្សេងៗ មន្ត្រីពាក់ព័ន្ធត្រូវមានការបញ្ជាក់ហេតុផលឲ្យបានច្បាស់លាស់ និងសមរម្យជាមួយប្រជាពលរដ្ឋ ។ មន្ត្រីត្រូវណែនាំប្រជាពលរដ្ឋឲ្យបានយល់ច្បាស់ នៅពេលគាត់សុំកែអក្សរឡាតាំង ថ្ងៃខែឆ្នាំកំណេីត គឺត្រូវផ្តោតសំខាន់លេីសំបុត្រកំណេីត មិនមែនកែតាមការចង់បាននោះទេ ។ មួយវិញទៀត ការធ្វេីអត្តសញ្ញាណប័ណ្ណសញ្ញាតិខ្មែរនេះត្រូវការពេលវេលា ៤៥ថ្ងៃ គិតចាប់ពីថ្ងៃបំពេញឯកសារ និងថតរូប ។

ឯកឧត្តមស្នងការ ក៏បានដាក់បទបញ្ជា និងណែនាំដល់ការិយាល័យជំនាញ អធិការខណ្ឌ ប៉ុស្តិ៍ ពង្រឹងបន្ថែមលេីការល្បាត ដេីម្បីបង្ការទប់ ស្កាត់ បទល្មេីស លួច ឆក់ ប្លន់ ជាពិសេសត្រូវស្រាវជ្រាវបង្ក្រាប កំណត់មុខសញ្ញាដែលប្រព្រឹត្តបទល្មេីស ដែលនៅសេសសល់ឲ្យបាន ។ ម្យ៉ាងទៀតត្រូវអនុវត្តជាប្រចាំ ក្នុងការបង្ក្រាប ក្រុមក្មេងទំនេីង ដែលតែងតែបង្កបញ្ហា ធ្វេីឲ្យប៉ះពាល់ដល់សន្តិសុខ សណ្តាប់ធ្នាប់សាធារណ: ៕ ដោយ ៖ ជីម ភារ៉ា

ជឹម ភារ៉ា
ជឹម ភារ៉ា
អ្នកយកព័តមានសន្តិសុខសង្គម នៃស្ថានីយទូរទស្សន៍អប្សរា ចាប់ពីឆ្នាំ២០១៤ ដល់ឆ្នាំ២០២២ រហូតមកដល់បច្ចប្បន្ននេះ ដោយធ្លាប់ឆ្លងកាត់បទពិសោធន៍ និងការលំបាក ព្រមទាំងបានចូលរួមវគ្គបណ្ដុះបណ្ដាលវិជ្ជាជីវៈអ្នកសារព័ត៌មានជាច្រើនលើកផងដែរ ៕
ads banner
ads banner
ads banner