ប្រជាពលរដ្ឋ រងគ្រោះដោយសារទឹកជំនន់ ចំនួន ៤០០គ្រួសារ ក្នុងស្រុកបាធាយ ខេត្តកំពង់ចាម បានទទួលអំណោយដ៏ថ្លៃថ្លា របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន

ខេត្តកំពង់ចាម៖ ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកព្រៃឈរ និងស្រុកបាធាយ អញ្ជើញនាំយកអំណោយដ៏ថ្លៃថ្លា របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ចែកជូនប្រជាពលរដ្ឋដែលរងគ្រោះដោយសារទឹកជំនន់ ចំនួន ៤០០គ្រួសារ ក្នុងស្រុកបាធាយ ខេត្តកំពង់ចាម នាព្រឹកថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២២នេះ ។

ឯកឧត្តមរដ្ឋមន្ត្រីថ្លែងថា កន្លងមកថ្មីៗនេះ ប្រជាពលរដ្ឋដែលរងគ្រោះដោយសារទឹកជំនន់នៅស្រុកបាធាយចំនួន ២,៥១៧គ្រួសារ បានទទួលអំណោយជាស្រូវពូជរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ម្តងរួចហើយ ហើយថ្ងៃនេះ តាងនាមឱ្យក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានស្រុកព្រៃឈរ និងស្រុកបាធាយ ឯកឧត្តម នាំយកនូវអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោនាយករដ្ឋមន្ត្រី ដើម្បីចែកជូនបងប្អូនប្រជាពលរដ្ឋ ដែលរងគ្រោះដោយសារទឹកជំនន់ ចំនួន ៤០០គ្រួសារ ក្នុងស្រុកបាធាយ បន្ថែមទៀត ដោយគ្រួសារនីមួយៗទទួលបាន៖ អង្ករ ចំនួន១បាវ, មី ១កេស, ទឹកត្រី ១យួរ, ទឹកស៊ីអ៊ីវ ១យួរ និងត្រីខ ១យួរ ។

ឯកឧត្តមរដ្ឋមន្ត្រីបញ្ជាក់ថា នេះជាសក្ខីភាពបង្ហាញឱ្យឃើញពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាល ដឹកនាំដោយគណបក្សប្រជាជនកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខ ដែលជានិច្ចកាលសម្តេចតែងតែណែនាំឱ្យក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានទាំងអស់ ត្រូវយកចិត្តទុកដាក់ជាប់ជាប្រចាំ គិតគូរ និងចូលរួមដោះស្រាយរាល់ទុក្ខលំបាករបស់ប្រជាជន ដើម្បីលើកកម្ពស់ជីវភាពឱ្យកាន់តែប្រសើរ ស្របតាមគោលនយោបាយអភិវឌ្ឍន៍ឃុំ-សង្កាត់ ឆ្នាំ២០២២-២០២៧ និងយុទ្ធសាស្ត្រចតុកោណរបស់រាជរដ្ឋាភិបាល សំដៅធានាឱ្យប្រជាជនគ្រប់រូបទទួលបានស្បៀងអាហារគ្រប់គ្រាន់ និងពូជស្រូវគ្រប់គ្រាន់សម្រាប់បង្កបង្កើនផលបន្តទៀត៕ ដោយ៖ ង់ាន់ ទិត្យ

ង៉ាន់ ទិត្យ
ង៉ាន់ ទិត្យ
ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។
ads banner
ads banner
ads banner