សមាគមមិត្តយើង និងសហភាពសហព័ន្ធយុវជនកម្ពុជារាជធានីភ្នំពេញផ្តល់សេវាកាត់សក់ ចែកអំណោយដល់អ្នកធាក់ស៊ីក្លូ និងពលរដ្ឋក្រីក្រ

ភ្នំពេញ៖ សមាគមមិត្តយើង បានបន្តយុទ្ធនាការ“សក់ និងសម្រស់របស់មិត្តយើង”ជាលើកទី៣ ដោយសហការជាមួយសហភាពសហព័ន្ធយុវជនកម្ពុជារាជធានីភ្នំពេញ ដើម្បីផ្តល់សេវាកម្មកាត់សក់ ដល់ពលរដ្ឋដែលមានជីវភាពខ្វះខាត់ដោយពុំគិតប្រាក់ ។

កញ្ញា ផាន់ សុនីតា ប្រធានសមាគមមិត្តយើងបានឱ្យដឹងនៅក្នុងពិធីដែលបានរៀបចំឡើងនៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២២ថា ៖ នេះជាលើកទីបីហើយដែលសមាគមមិត្តយើងរៀបចំ កម្មវិធី “សក់ និងសម្រស់របស់មិត្តយើង” ការរៀបចំឡើងនេះក្នុងគោលបំណងដើម្បីជួយដល់បងប្អូនមានជីវភាពខ្វះខាត និងកម្មករនិយោជិត នៃវិស័យសេដ្ឋកិច្ចក្រៅប្រព័ន្ធទាំងអស់ ដែលពុំមានឱកាស ឬជួបការលំបាកក្នុងការទទួលបាននូវសេវាកម្មមួយនេះ។

ប្រធានសមាគមបានឲ្យដឹងថា សមាគមមានកម្មវិធីសប្បុរសធម៌ជាច្រើន ក្នុងការជួយដល់អ្នកដែលមានជីវភាពខ្វះខាត ។ កម្មវិធីបីលើកមកនេះ យើងបានផ្តល់ជូនសេវាកាត់សក់ ដល់បងប្អូនដែលមានជីវភាពខ្វះខាតជាង ១ពាន់នាក់ ជាមួយគ្នានោះយើងមានកញ្ចប់ជំនួយ ដូចជា អង្ករ និងសម្ភារៈមួយចំនួនជូនដល់ពួកគាត់ក្នុងការដោះស្រាយជីវភាពប្រចាំថ្ងៃផងដែរ ។

កញ្ញាបន្ថែមថា៖”កម្មវិធី “សក់ និងសម្រស់របស់មិត្តយើង” នេះផងដែរ ក៏មានការចូលរួមពីសំណាក់ម្ចាស់ហាងសាឡន និងហាងកាត់សក់ ក៏ដូចជាជាងសក់ជាង ៥០នាក់ តំណាងក្រុមហ៊ុនដៃគូសហការរបស់សមាគមមិត្តយើង និងក្រុមយុវជនស្ម័គ្រចិត្តមិត្តយើង ៕ ដោយ ៖ ម៉ាដេប៉ូ

ជិន ម៉ាដេប៉ូ
ជិន ម៉ាដេប៉ូ
អ្នកយកព៏ត៌មាន ផ្នែក សង្គម និង សេដ្ឋកិច្ច ។លោកធ្លាប់ជាអ្នកយកព័ត៌មានប្រចាំឱ្យស្ថាប័នកាសែត និងទូរទស្សន៍ធំៗនៅកម្ពុជា។ក្រៅពីអ្នកយកព័ត៌មាន លោក ក៏ធ្លាប់ ជាអ្នកបកប្រែផ្នែកភាសាថៃ ប្រចាំឱ្យ កាសែត និងទស្សនាវដ្តីច្រើនឆ្នាំផងដែរ។បច្ចុប្បន្នលោកជាអ្នកយកព័ត៌មានឱ្យទូរទស្សន៍អប្សរាផ្នែកសេដ្ឋកិច្ច។
ads banner
ads banner
ads banner