បុរសជនជាតិកាណាដាត្រូវចាប់ខ្លួន ក្នុងសំណុំរឿងឃាតកម្មលើស្ត្រីពីរនាក់កាលជិត៤០ឆ្នាំមុន
កាណាដា៖ បុរសជនជាតិកាណាដាអាយុ ៦១ ឆ្នាំម្នាក់ត្រូវបានចាប់ខ្លួនពីបទជាប់ពាក់ព័ន្ធករណីឧក្រិដ្ឋកម្មសម្លាប់មនុស្សស្រីចំនួនពីរនាក់នៅក្នុងផ្ទះរបស់ពួកគេក្នុងរដ្ឋតូរ៉ន់តូកាលពីឆ្នាំ១៩៨៣ ។
យោងតាមគេហទំព័រសារព័ត៍មាន The guardian បានបង្ហាញឱ្យឃើញថា ការចាប់ខ្លួននេះត្រូវបានធ្វើឡើងបន្ទាប់ពីក្រុមស៊ើបអង្កេតប្រើប្រាស់ប្រព័ន្ធពិនិត្យឌីអិនអេ( DNA) ដោយរកឃើញថាបុរសម្នាក់ឈ្មោះ Joseph George Sutherland ជាប់ពាក់ព័ន្ធក្នុងការធ្វើឃាតកម្មទៅលើស្ត្រី២នាក់ឈ្មោះ Erin Gilmour និង Susan Tice ។
ជនរងគ្រោះទីមួយឈ្មោះថា Erin Gilmour អាយុ ២២ ឆ្នាំមានអាជីពជាអ្នកឆ្នៃម៉ូតនិងជនរងគ្រោះទីពីរ Susan Tice អាយុ ៤៥ ឆ្នាំមានមុខរបរជាបុគ្គលិកសង្គមកិច្ចធ្វើការជាមួយកុមារដែលជួបការលំបាក។ តាមការធ្វើកោសល្យវិច្ច័យបង្ហាញថា អ្នកទាំងពីនេះត្រូវបានគេរំលោភបំពានលើរូបរាងកាយ និងចាក់រហូតដល់ស្លាប់ ។
ប៉ូលីសស៊ើបអង្កេតលោក Steve Smith និយាយថានៅឆ្នាំ ២០១៩ គេបានយកសំណាកហ្សែនរបស់ជនរងគ្រោះនិង DNA ដែលបានរកឃើញពីកន្លែងកើតហេតុ បញ្ជូនទៅមន្ទីរពិសោធន៍ក្នុងរដ្ឋតិចសាស់ ជាលទ្ធផលហ្សែនត្រូវគ្នានឹងជនសង្ស័យ។
ប៉ូលីសបាននិយាយថាករណីឃាតកម្មនេះប៉ូលីសតំបន់ធ្លាប់ចាប់ខ្លូនបុរសម្នាក់ដែលគេសង្ស័យថាជាឃាតករ បុរសរូបនោះត្រូវបានតុលាការចោទប្រកាន់និងដាក់គុកអស់ជាច្រើនឆ្នាំ ខណៈដែលចេញពីគុកមកវិញរូបគាត់បានស្លាប់ដោយសារធ្វើអត្តឃាត។
ទើបតែនៅខែវិច្ឆិកាឆ្នាំ២០២២នេះសំណុំរឿងនេះបានបើកកកាយឡើងវិញ។តាមរយៈការធ្វើតេស្តDNAដែលជាភស្តុតាងសំខាន់ មន្ត្រីប៉ូលីសខេត្ត Ontarioនៃប្រទេសកាណាដា បានចាប់ខ្លួនជនសង្ស័យឈ្មោះ Sutherland កាលពីសប្ដាហ៍មុននៅខេត្ត Moosone ។ ជនសង្ស័យនេះនិងត្រៀមបង្ហាញខ្លួនចំពោះមុខតុលារការនៅថ្ងៃទី ៩ ខែធ្នូ៕
ដោយ៖ ឡេង អារីតា
ប្រភពព័ត៌មាន៖ Canadian man arrested for 1983 killings of two women after DNA breakthrough