រដ្ឋមន្រ្តីក្រសួងការងារលើកទឹកចិត្តឱ្យទីភ្នាក់ងារជ្រើសរើសឯកជន ចូលរួមក្នុងការអនុវត្តក្រមសីលធម៌ ដើម្បីការពារសិទ្ធ និងផលប្រយោជន៍ស្របច្បាប់របស់ពលករ

ភ្នំពេញ៖ រដ្ឋមន្រ្តីក្រសួងការងារ និង បណ្តុះបណ្តាលវិជ្ជាជីវៈបានថ្លែងដោយ បានលើកទឹកចិត្តឱ្យទីភ្នាក់ងារជ្រើសរើសឯកជនទាំងអស់ដែលបានទទួលអាជ្ញាបណ្ណពីក្រសួង ចូលរួមក្នុងការអនុវត្តនូវក្រមសីលធម៌ដ៏មានសារសំខាន់នេះ ដើម្បីបង្ហាញឱ្យឃើញការបេជ្ញាចិត្តខ្ពស់របស់ខ្លួនក្នុងការការពារសិទ្ធ និងផលប្រយោជន៍ស្របច្បាប់របស់ពលករ។

ឯកឧត្តម អ៊ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារ បានថ្លែងបែបនេះក្នុងពិធីចុះហត្ថលេខាលើក្រមសីលធម៌សម្រាប់ទីភ្នាក់ងារជ្រើសរើសឯកជនកម្ពុជា និងពិធីផ្សព្វផ្សាយដាក់ឱ្យប្រើប្រាស់នូវប្រព័ន្ធវាយតម្លៃសាកល្បង នៃ ការអនុវត្តក្រមសីលធម៌សម្រាប់ទីភ្នាក់ងារជ្រើសរើសឯកជនកម្ពុជា ធ្វើឡើងនៅសណ្ឋាគារ សាន់វ៉េ នាព្រឹកថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២២ ។

ឯកឧត្តម អ៊ិត សំហេង បានមានប្រសាសន៍ថា៖”ក្រមសីលធម៌សម្រាប់ទីភ្នាក់ងារជ្រើសរើសឯកជនកម្ពុជាជាឧបករណ៍មួយកំណត់នូវគោលការណ៍គ្រឹះជាមូលដ្ឋានស្របតាមច្បាប់ជាតិ និងបទដ្ឋានការងារអន្តរជាតិសម្រាប់ទីភ្នាក់ងារជ្រើសរើសឯកជនកម្ពុជាទាំងអស់អនុវត្តប្រកបដោយប្រសិទ្ធភាព ការទទួលខុសត្រូវ និងគោរពក្រមសីលធម៌ខ្ពស់ក្នុងការគ្រប់គ្រងការជ្រើសរើស ការបណ្តុះបណ្តាល ការបញ្ជូន និងការគ្រប់គ្រងពលករទៅធ្វើការនៅក្រៅប្រទេស”។

ក្រមសីលធម៌សម្រាប់ទីភ្នាក់ងារជ្រើសរើសឯកជនកម្ពុជា និងប្រព័ន្ធវាយតម្លៃសាកល្ប ងនៃការអនុវត្តក្រមសីលធម៌ ទទួលបានការគាំទ្រជំនួយបច្ចេកទេស និងកិច្ចសហប្រតិបត្តិការពីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងអង្គការអន្តរជាតិខាងការងារ ILO សមាគម ACRA និងសមាគម MAC ដើម្បីផ្សព្វផ្សាយ និងបង្កើនការយល់ដឹង ស្តីពីការជ្រើសរើសពលករប្រកបដោយយុត្តិធម៌ដល់ទីភ្នាក់ងារជ្រើសរើសឯកជនទាំងអស់ និងអ្នកពាក់ព័ន្ធផ្សេងៗទៀត។

ឯកឧត្តម បានថ្លែងដោយបញ្ជាក់ថា៖ បច្ចុប្បន្នប្រទេសកម្ពុជាមានពលករសរុបចំនួនប្រមាណជាង ១លាន២សែននាក់។ បើតាមការប៉ាន់ស្មានពលករកម្ពុជា បានផ្ញើរថវិកាមកកម្ពុជាដើម្បីជួយទ្រទ្រង់ជីវភាពក្រុមគ្រួសាររបស់ពួកគាត់ប្រមាណជាង២ពាន់លានដុល្លារក្នុង១ឆ្នាំៗ។ នៅពេលបញ្ចប់កិច្ចសន្យាការងារ និងវិលត្រឡប់មកកម្ពុជាវិញ ពួកគាត់នឹងក្លាយជាធនធានមនុស្សដ៏សំខាន់ក្នុងការចូលរួមអភិវឌ្ឍសេដ្ឋកិច្ចជាតិ ពីព្រោះតាមរយៈ ការធ្វើការងារនៅបរទេស ពួកគាត់មិនត្រឹមតែអាចរកប្រាក់ចំណូលបានបន្ថែមទេ ថែមទាំងទទួលបាននូវជំនាញ បទពិសោធន៍ ចំណេះដឹងភាសា និងរបៀបរបបរស់នៅក្នុងប្រទេសអភិវឌ្ឍន៍ទៀតផង ៕ ដោយ៖ ម៉ាដេប៉ូ

ជិន ម៉ាដេប៉ូ
ជិន ម៉ាដេប៉ូ
អ្នកយកព៏ត៌មាន ផ្នែក សង្គម និង សេដ្ឋកិច្ច ។លោកធ្លាប់ជាអ្នកយកព័ត៌មានប្រចាំឱ្យស្ថាប័នកាសែត និងទូរទស្សន៍ធំៗនៅកម្ពុជា។ក្រៅពីអ្នកយកព័ត៌មាន លោក ក៏ធ្លាប់ ជាអ្នកបកប្រែផ្នែកភាសាថៃ ប្រចាំឱ្យ កាសែត និងទស្សនាវដ្តីច្រើនឆ្នាំផងដែរ។បច្ចុប្បន្នលោកជាអ្នកយកព័ត៌មានឱ្យទូរទស្សន៍អប្សរាផ្នែកសេដ្ឋកិច្ច។
ads banner
ads banner
ads banner