យានយន្តល្មើសចំនួន ២៥៤គ្រឿង ត្រូវបានត្រួតពិនិត្យ និងផាកពិន័យ ទូទាំងប្រទេស កាលពីថ្ងៃទី២៩ ម្សិលមិញ

ភ្នំពេញ ៖ សមត្ថកិច្ចជំនាញចរាចរណ៍ កាលពីថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២២ ម្សិលមិញ នៅទូទាំងប្រទេសកម្ពុជា បានដៅគោលដៅសរុបចំនួន ១៦៣គោលដៅ ដើម្បីធ្វើការត្រួតពិនិត្យការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក។

ក្នុងនោះ មាន យានយន្ត ចូល គោលដៅ ចំនួន ២.៥៦៥ គ្រឿង ក្នុងនោះ រថយន្តធំ ១៥គ្រឿង រថយន្តតូច ៥២០គ្រឿង និងម៉ូតូ ចំនួន ២.០៣០ គ្រឿង រក ឃើញយានយន្ត ល្មើស សរុប ចំនួន ២៥៤ គ្រឿង រថយន្តធំ ០៣គ្រឿង រថយន្តតូច ៣៥គ្រឿង និង ម៉ូតូ ចំនួន ២១៦ គ្រឿង ត្រូវ បាន ផាកពិន័យ តាម អនុក្រឹត្យ លេខ ៣៩. អន ក្រ . បក នៅ ទូ ទាំង ប្រទេស ។ នេះបើយោងតាមរបាយការណ៍ពីនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ ស្តីពីការរឹតបន្ដឹងច្បាប់ ស្ដីពីចរាចរណ៍ផ្លូវគោក បានឱ្យដឹងនៅថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២២។

ប្រភពដដែលបានបន្តថា ក្នុង រយៈពេល ២៩ថ្ងៃ ( ថ្ងៃ ទី ០១-២៩ ខែវិច្ឆិកា ) ការ រឹត បន្ដឹង ការ អនុវត្ត ច្បាប់ ស្ដី ពី ចរាចរណ៍ ផ្លូវគោក យានយន្ត ចូល គោលដៅ មាន ចំនួន ៥១.២៣០គ្រឿង រថយន្តធំ ២៩៤គ្រឿង រថយន្តតូច ៦.៥៨៩គ្រឿង និងម៉ូតូ ៤៤.៣៤៧គ្រឿង ក្នុង នោះ រក ឃើញ យានយន្ត ល្មើស សរុប ចំនួន ៤.៩០៣ គ្រឿង រថយន្តធំ ១០៥គ្រឿង រថយន្តតូច ៦១២គ្រឿង និងម៉ូតូ ៤.១៨៦គ្រឿង ត្រូវ បាន ផាកពិន័យ តាម អនុក្រឹត្យ លេខ ៣៩ អន ក្រ . បក នៅ ទូ ទាំង ប្រទេស ។

សូមជម្រាប់ថា កាលពីថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២២ ម្សិលមិញ មានករណីគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេសកម្ពុជា បណ្តាលអោយមនុស្ស ស្លាប់ ចំនួន ៣ នាក់ របួសធ្ងន់ ចំនួន ៨នាក់ ( ស្រី ៤នាក់ ) និង របួសស្រាល ចំនួន ១ នាក់ (ស្រី១នាក់) គឺកើតឡើងដោយសារការប៉ះទង្គិចគ្នា ចំនួន ៦លើក ៕ ដោយ៖ ឆៃហួត និងប៊ុនធី

ស៊ូ ប៊ុនធី
ស៊ូ ប៊ុនធី
ការីផ្នែកសង្កម-សន្តិសុខ ធ្លាប់បំរើការងារលើវិស័យព័ត៌មានជាច្រើនឆ្នាំ ជាពិសេស លើព័ត៌មានសន្តិសុខសង្គម និងបម្រើនៅស្ថានីយ៍វិទ្យុ និងទូរអប្សរា ចាប់ពីឆ្នាំ ២០១០ រហូតមកដល់បច្ចប្បន្ននេះ ។
ads banner
ads banner
ads banner