គ្រោះថ្នាក់ចរាចរណ៍នៅវៀតណាមសម្លាប់មនុស្សចំនួន ៥,៨០០នាក់ របួសជិត ៧,០០០នាក់ ក្នុងរយៈពេល ១១ខែ ឆ្នាំ២០២២
ហាណូយ៖ យោងតាមការិយាល័យស្ថិតិរបស់ប្រទេសវៀតណាម កាលពីថ្ងៃពុធទី២៩ ខែវិច្ឆិកា ឆ្នាំ២០២២ បានឱ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍សរុបចំនួន ១០,៣២៣ បានកើតឡើងពីខែមករា ដល់ខែវិច្ឆិកា ឆ្នាំ២០២២នេះ នៅក្នុងប្រទេសវៀតណាម ដែលបានសម្លាប់មនុស្សចំនួន ៥,៨០០នាក់ របួសធ្ងន់ចំនួន ៣៧៥២ នាក់ និងរបួសស្រាលចំនួន ៣,២២១នាក់។
ចំនួនគ្រោះថ្នាក់ចរាចរណ៍ កើនឡើង ២.១ ភាគរយ, ការស្លាប់ ១៤.១ ភាគរយ ខណៈដែលចំនួនអ្នករបួសធ្ងន់ធ្ងរ កើនឡើង ១០.១ ភាគរយ តែរបួសស្រាលថយចុះ ១១.៣ ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ជាមធ្យម ក្នុងរយៈពេល ១១ ខែដើមឆ្នាំនេះ វៀតណាមបានជួបគ្រោះថ្នាក់ចរាចរណ៍ចំនួន ៣១លើក ក្នុងមួយថ្ងៃ ដែលបានឆក់យកជីវិតមនុស្ស ១៧នាក់ និងរបួស ២១នាក់។
យោងតាមការិយាល័យបានឱ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍ សរុបចំនួន ១១៤៥៤ បានកើតឡើងនៅប្រទេសវៀតណាម ក្នុងឆ្នាំ២០២១ ដែលបានសម្លាប់មនុស្សជាង ៥៧០០នាក់ និងរងរបួសជិត ៨០០០នាក់៕ ប្រភពពីស៊ីនហួរ, ដោយ៖ សារ៉ាត



