ក្រសួងសុខាភិបាលចេញសេចក្តីប្រកាសព័ត៌មានពីករណីរំលូតគ៌ភស្លាប់ក្នុងផ្ទៃអាយុ ១៨សប្តាហ៍ នៅមន្ទីរសម្រាកព្យាបាលដើមអង្ក្រង(ព្រៃទទឹង)

ភ្នំពេញ៖ ក្រសួងសុខាភិបាល បានចេញសេចក្តីប្រកាសព័ត៌មាននៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២២ ស្ដីពីករណីរំលូតគ៌ភស្លាប់ក្នុងផ្ទៃអាយុ ១៨សប្តាហ៍ នៅមន្ទីរសម្រាកព្យាបាលដើមអង្ក្រង(ព្រៃទទឹង) ស្ថិតក្នុងភូមិលៀក ឃុំព្រះនិពាន្វ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ។

ក្នុងសេចក្តីប្រកាសព័ត៌មាន ក្រសួងសុខាភិបាល បានបញ្ជាក់ថា ក្រោយចុះពិនិត្យស្រាវជ្រាវរកឃើញថា មន្ទីរព្យាបាលនេះ មានការធ្វេសប្រហែសអនុញ្ញាតឱ្យឆ្មបមិនទាន់ទទួលការបណ្តុះបណ្តាលបន្ថែមលើការរំលូតគ៌ភ អនុវត្តខុសបច្ចេកទេសគោលការណ៍សុខាភិបាល ហើយបច្ចុប្បន្នស្ត្រីរងគ្រោះកំពុងព្យាបាល និងជួយសង្គ្រោះជីវិត ដោយការយកចិត្តទុកដាក់ពីក្រុមគ្រូពេទ្យនៃមន្ទីរពេទ្យកាល់ម៉ែត្រ និងជួយគាំទ្រការព្យាបាលដោយសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា។

សូមអានសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល ដូចខាងក្រោម៖

ឈឹម សុផល
ឈឹម សុផល
ពីឆ្នាំ៩១-៩៦ គឺជាអ្នកយកព័ត៌មាន ទូរទស្សន៍ជាតិកម្ពុជា។ ពីឆ្នាំ៩៦ដល់បច្ចុប្បន្ន បម្រើការងារព័ត៌មាននៅទូរទស្សន៍អប្សរា។ ក្រោមការអនុវត្តប្រឡូកក្នុងវិស័យព័ត៌មាន រយៈពេលជាច្រើនឆ្នាំ នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner