ខ្លឹមសារសំខាន់ៗរបស់សម្តេចតេជោនៅថ្ងៃទី១ ធ្នូ ២០២២

អត្ថបទដោយ៖
AMS OneMinute

ជំនឿចិត្តជាចំណុចពិសេសនៃការរីកលូតលាស់របស់ក្រុមមីនេបៀរបស់ជប៉ុននៅកម្ពុជា

គោលនយោបាយវិនិយោគរបស់កម្ពុជា “ត្រីណាមកមុនចាប់ស្ងោរមុន មិនប្រកាន់ត្រីតូច ឬត្រីធំនោះទេ”

រីករាយដែលបានរួមចំណែកឱ្យក្រុមហ៊ុនមីនេបៀរីកចម្រើន ជាមួយទុនកើនដល់ ៦០០លានដុល្លារ មានកម្មករបម្រើការងារដល់ ៦ពាន់នាក់

ពេលចាប់ផ្តើមរាតត្បាតជំងឺកូវីដ១៩ កម្ពុជាបានរងការប្រមាថខ្លាំងណាស់ពីបណ្តាញព័ត៌មានអន្តរជាតិ លើការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩។ តើពួកគេមានការខ្មាសអៀនទេ ពេលកម្ពុជាទទួលបានជោគជ័យលើការប្រយុទ្ធប្រឆាំងលើជំងឺកូវីដ?

អំពាវនាវប្រជាពលរដ្ឋបន្តចូលរួមប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ ព្រោះវាមិនទាន់រលាយនៅឡើយទេ

ណែនាំអភិបាលរាជធានី-ខេត្ត ឱ្យបញ្ជាទិញអំពូលភ្លើងវ័យឆ្លាត ដែលផលិតនៅកម្ពុជា ដាក់បំភ្លឺតាមដងផ្លូវ

កម្ពុជាមានថាមពលស្អាតច្រើជាងបណ្តាប្រទេសមួយចំនួនក្នុងតំបន់

ធនធានមនុស្សជាធាតុដ៏ចាំបាច់សម្រាប់ការវិនិយោគ

កត្តាសំខាន់បំផុតដែលនាំឱ្យក្រុមហ៊ុនទាំងអស់អាចបន្តវិនិយោគនៅកម្ពុជា គឺត្រូវការចាំបាច់បំផុត គឺសុខសន្តិភាព និងស្ថេរភាពនយោបាយ

កងទ័ពមួកខៀវរបស់កម្ពុជារបួស៣នាក់ ដោយសារគ្រាប់មីននៅសូម៉ាលី

គ្មានអ្នកវិនិយោគណាទៅវិនិយោគនៅប្រទេសមានសង្គ្រាមនោះទេ

ឆាប់ៗខាងមុខនេះ រោងចក្រដំឡើងរថយន្តតូយ៉ូតា នឹងមានវត្តមាននៅតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ

ឆ្នាំ២០២២នេះ សម្តេចបានជួបនាយករដ្ឋមន្ត្រីជប៉ុនចំនួន៤ដង ក្នុងនោះសម្តេចអញ្ជើញទៅជប៉ុន២ដង ហើយនាយករដ្ឋមន្ត្រីជប៉ុនមកកម្ពុជាចំនួន២ដង

ឆ្នាំ២០២៣ ដែលជាខួប៧០ឆ្នាំនៃទំនាក់ទំនងប្រទេសទាំងពីរនោះ កម្ពុជា និងជប៉ុន នឹងលើកកម្រិតទំនាក់ទំនងទៅជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ

ទំនាក់ទំនងពាណិជ្ជកម្មកាន់តែល្អប្រសើរ នឹងធ្វើឱ្យទំនាក់ទំនងដទៃរវាងប្រទេស និងប្រទេសកាន់តែល្អប្រសើរ

បង្ហាញជំនឿចិត្តថា ទៅថ្ងៃមុខកម្ពុជាកាន់តែរីកចម្រើន និងមានការវិនិយោគកាន់តែច្រើនដោយសារកម្ពុជាមានសុខសន្តិភាព។

📚 https://www.facebook.com/photo?fbid=585591916905071&set=a.527597996037797

#ams1minute

ads banner