យានយន្តល្មើសចំនួន ៣៩២គ្រឿង ត្រូវបានត្រួតពិនិត្យ និងផាកពិន័យ កាលពីថ្ងៃទី៣០ ខែវិច្ឆិកា ម្សិលមិញ
ភ្នំពេញ ៖ សមត្ថកិច្ចជំនាញចរាចរណ៍ កាលពីថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២២ ម្សិលមិញនេះ នៅទូទាំងប្រទេសកម្ពុជា បានដៅគោលដៅសរុបចំនួន ១៤៥គោលដៅ ដើម្បីធ្វើការត្រួតពិនិត្យការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក ។
ក្នុងនោះ មានយានយន្តចូលគោលដៅចំនួន ១,៨៧០គ្រឿង ម៉ូតូ ១,៦៨៥គ្រឿង រកឃើញយានយន្តល្មើសសរុបចំនួន ៣៩២គ្រឿង មានម៉ូតូចំនួន ៣៥៣គ្រឿង ត្រូវបានផាកពិន័យតាមអនុក្រឹត្យលេខ ៣៩.អនក្រ.បក នៅទូទាំងប្រទេស។ នេះបើយោងតាមរបាយការណ៍ពីនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ ស្តីពីការរឹតបន្ដឹងច្បាប់ ស្ដីពីចរាចរណ៍ផ្លូវគោក បានឱ្យដឹងនៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២២។
របាយការណ៍ ដដែល ក៏បាន វាយតម្លៃ រយៈពេល ២៨ថ្ងៃ នៃ ខែវិច្ឆិកា នេះ ឃើញ ថា ការ អនុវត្ត តាម អនុក្រឹត្យ ការ ផាកពិន័យ យានយន្ត ល្មើស បាន ដំណើរការ ទៅ យ៉ាង ល្អ ប្រសើរ ទទួល បានការ គាំទ្រ ពិសេស អ្នក ប្រើប្រាស់ ផ្លូវ ទាំងអស់ បាន ចូលរួម គោរព ច្បាប់ ចរាចរណ៍ យ៉ាង ល្អ ប្រសើរ ៕ ដោយ៖ ឆៃហួត និងប៊ុនធី