តម្លៃប្រេងឥន្ធនៈនៅកម្ពុជា គិតចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី១០ ខែធ្នូ សាំងធម្មតា តម្លៃ ៤,២០០រៀល និងម៉ាស៊ូត ៤,៦៥០រៀល
ភ្នំពេញ ៖ យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួង ពាណិជ្ជកម្ម នៅថ្ងៃព្រហស្បតិ៍ ទី០១ ខែធ្នូ ឆ្នាំ ២០២២នេះ បានប្រកាសពីតម្លៃលក់រាយប្រេងឥន្ធនៈ នៅតាមស្ថានីយនានានៅកម្ពុជា គិតចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២២ ត្រូវលក់សាំងធម្មតា តម្លៃសាំងធម្មតា ក្នុង១លីត្រ ៤,២០០រៀល និងម៉ាស៊ូត ក្នុង១លីត្រ ត្រូវលក់ ៤,៦៥០រៀល។
ជាក់ស្ដែងនៅក្នុងសេចក្តីជូនដំណឹងរបស់ក្រសួង បានបញ្ជាក់បន្ថែមទៀតថា ផ្អែកតាមតម្លៃមធ្យមប្រេងឥន្ធនៈលើទីផ្សារអន្តរជាតិ ថ្លៃលក់រាយប្រេងឥន្ធនៈ ចាប់ពីថ្ងៃទី០១ ដល់ ថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២២ នឹងត្រូវ លក់ ៤.៤៦៧រៀល ក្នុង១លីត្រ សម្រាប់ប្រេងសាំងធម្មតា EA92 និង ៤.៩៦៧រៀល ក្នុង១លីត្រ សម្រាប់ប្រេងម៉ាស៊ូត (DO50ppm)។
សូមជម្រាបផងដែរថា ពាក់ព័ន្ធនឹងបញ្ហាប្រេងឡេីងថ្លៃខាងលើនេះ ដើម្បីជួយសម្រួល់ដល់ជីវភាពរបស់ប្រជាជន និងដោយមានការរួមចំណែកពីក្រុមហ៊ុនចែកចាយប្រេងឥន្ធនៈនៅកម្ពុជា ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន នៅតែបន្តនឹងសម្រេចបញ្ចុះតម្លៃ លក់រាយប្រេងឥន្ធនៈនៅកម្ពុជាចំនួន ៤សេនដុល្លារ ដដែលនៅក្នុង១លីត្រ ៕ ដោយ៖ ឆៃហួត និងប៊ុនធី