អង្គការផ្កាយសមុទ្រលើកកម្ពស់ការចូលរួមក្នុងកីឡា តាមរយៈកម្មវិធី ប្រកួតបាល់ទាត់ សម្រាប់កីឡាករកីឡាការនី គ ថ្លង់

អត្ថបទដោយ៖
ជាវ ចន្ធូ

ភ្នំពេញ៖អង្គការផ្កាយសមុទ្របានរៀបចំប្រារព្ធកម្មវិធីប្រកួតបាល់ទាត់សម្រាប់កីឡាករកីឡាការនីថ្លង់ប្រចាំឆ្នាំរបស់ខ្លួននៅទីលានអង្គការផ្កាយសមុទ្រ ដើម្បីផ្តល់ជូននូវសុខមាលភាព ដល់យុវជនគរថ្លង់។

កម្មវិធីប្រកួតបាល់ទាត់នេះមានវត្តមានកីឡាករ កីឡាការនីថ្លង់សរុ បចំនួន ១៨០នាក់មកពីអង្គការមួយចំនួនដូចជាអង្គការកម្មវិធីអភិវឌ្ឍន៍មនុស្សថ្លង់ អង្គការ Epic Art និងវិទ្យាល័យអប់រំពិសេសជាដើម ។ក្នងរយៈពេលមួយឆ្នាំពេញ កីឡាករ កីឡាការនីថ្លង់បានធ្វើការហ្វឹកហាត់លេងបាល់ទាត់ជាមួយនឹងកីឡាករពិការអង្គុយលើរទេះ កីឡាករ ខ្សោយសតិបញ្ញា និងកីឡាករផ្ទុកមេរោគអេដស៍ ដែលជាផ្នែកមួយនៃកីឡា បាល់ទាត់សម្រាប់ជនពិការ នៃកម្មវិធីបាល់ទាត់របស់អង្គការផ្កាយសមុទ្រ ។

កីឡាបាល់ទាត់សម្រាប់ជនពិការគឺជាសកម្មភាពមួយ ដែលផ្តល់ឱកាសដល់ជនពិការក្នុងការលេង កំសាន្ត និងប្រកួតប្រជែងបាល់ទាត់ ដែលសកម្មភាពបែបនេះគឺមិនសូវសម្បូរឡើយនៅប្រទេសកម្ពុជា ។ជនពិការជារឿយៗមិនសូវទទួលបានឱកាសចូលរួមក្នុងសកម្មភាពសង្គម ក៏ដូចជាទទួលបានការ អប់រំ និងការលេងកីឡានោះទេ ។ វាជាផ្នែកមួយនៃការប្តេជ្ញាចិត្តរបស់អង្គការផ្កាយសមុទ្រក្នុងការ ផ្លាស់ប្តូរជីវិតកុមារ និងយុវជនក្រីក្រនៅកម្ពុជា ដែលពួកយើងរៀបចំកម្មវិធីប្រកួតបាល់ទាត់សម្រាប់ កីឡាករកីឡាការនីថ្លង់ឆ្នាំនេះ ដើម្បីលើកកម្ពស់ដល់ការចូលរួមរបស់ជនពិការក្នុងសកម្មភាពកីឡា ។

កីឡាករ សីហា ដែលមាន អាយុ១៨ឆ្នាំបានបង្ហាញចំណាប់អារម្មណ៍តាមរយះភាសាសញ្ញាថា៖កម្មវិធីប្រកួតបាល់ទាត់បែបនេះគឺពិតជាសំខាន់ខ្លាំងណាស់ ដោយសារតែវាបានផ្តល់ឱកាសដល់ កីឡាករថ្លង់ដូចជាខ្ញុំឱ្យអាចចូលរួមលេងកីឡា និងខិតខំប្រឹងប្រែងបញ្ចេញសមត្ថភាពយកជ័យជំនះ ដូចជាកីឡាករមានកាយសម្បទាធម្មតាផងដែរ ។

អង្គការផ្កាយសមុទ្រកម្ពុជា គឺជាអង្គការក្រៅរដ្ឋាភិបាលនៅកម្ពុជាមួយ ដែលទទួលបានពានរង្វាន់ និង មានបទពិសោធន៍ជាង ១៥ឆ្នាំ ក្នុងការប្រើប្រាស់ការអប់រំ កីឡា និងគម្រោងអភិវឌ្ឍន៍សហគមន៍ ដើម្បី ជួយកុមារងាយរងគ្រោះនៅកម្ពុជា និងក្រុមគ្រួសាររបស់ពួកគេឲ្យរួចចាកផុតពីភាពក្រីក្រ ។

កិច្ចគាំទ្រ ផ្តោតលើសហគមន៍របស់អង្គការនេះត្រូវបានធ្វើឡើងដោយបុគ្គលិកកម្មវិធី ដែលមានបទពិសោធន៍ជា ច្រើនឆ្នាំ ក្នុងការធ្វើការជិតស្និតជាមួយនឹងអាជ្ញាធរមូលដ្ឋាន ដើម្បីនាំឲ្យមានផ្លាស់ប្តូរប្រកបដោយ និរន្តរភាពនៅក្នុងរាជធានីភ្នំពេញ និងក៏ដូចជាប្រទេសកម្ពុជាទាំងមូល៕អត្ថបទ៖ ជាវ ចន្ធូ

ជាវ ចន្ធូ
ជាវ ចន្ធូ
អ្នកយកព័ត៌មានកីឡា ពិធីករព័ត៌មានកីឡា រាយការព័ត៌មានកីឡា ថត សសេរអត្ថបទព័ត៌មាន កាត់ត អានព័ត៌មាន។ បទពិសោធន៍ការងារ៖ ធ្លាប់ធ្វើការងារផ្នែកវិស័យព័ត៌មានកីឡាជាង១០ឆ្នាំ ធ្វើការក្នុងស្ថានប័នធំៗជាច្រើនខាងផ្នែកទូរទស្សន៍ និងទទួលបានការបណ្តុះបណ្តាលវគ្គព័ត៌មានកីឡាខ្លីៗពីស្ថានប័នជំនាញជាច្រើនវគ្គផងដែរ។
ads banner
ads banner
ads banner