រាជធានីភ្នំពេញនឹងធ្វើជាម្ចាស់ផ្ទះ២ថ្ងៃនៃវេទិកាអភិបាលក្រុងអាស៊ានឆ្នាំ២០២២

រាជធានីភ្នំពេញ នឹងធ្វើជាម្ចាស់ផ្ទះរយៈពេល២ថ្ងៃនៃកិច្ចប្រជុំអភិបាលក្រុងអាស៊ានឆ្នាំ២០២២ ដែលចាប់ផ្តើមពីថ្ងៃសុក្រទី២ ធ្នូ ឆ្នាំ២០២២។ វេទិកាអភិបាលក្រុងអាស៊ានឆ្នាំ២០២២ នឹងរៀបចំ ធ្វើនៅក្នុងរាជធានីភ្នំពេញនាសណ្ឋាគាររ៉េស៊ីដង់សុខា ដែលនឹងមានការចូលរួមពីមន្ត្រីតំណាង មកពីខេត្តក្រុងចំនួនប្រមាណ៨០ទាំងក្នុងអាស៊ាននិងក្រៅអាស៊ាន។ សម្តេចតេជោ ហ៊ុន សែន នឹងអញ្ជើញជាអធិបតីក្នុងពិធីបើកវេទិកាអភិបាលក្រុងអាស៊ានឆ្នាំ២០២២។

វេទិកាអភិបាលក្រុងអាស៊ានឆ្នាំ២០២២ នឹងប្រព្រឹត្តទៅក្រោមមូលបទ «ការពង្រឹងកិច្ចសហ ការអាស៊ាន តាមរយៈការជំរុញ ការកសាងទីក្រុងឆ្លាត មានភាពធន់ និងមានចីរភាព ប្រកបដោយបរិវត្តកម្ម និងបរិយាប័ន្ន តាមគន្លងប្រក្រតីភាពថ្មី»។

វេទិការវាងពីថ្ងៃទី២ និង៣ ធ្នូ នឹងដឹកនាំដោយអភិបាលរាជធានីភ្នំពេញលោក ឃួង ស្រេង និងលោកស្រីបណ្ឌិត ប៊ែ័រណាដៀ អ៊ីរ៉ាវ៉ាទី ដែលជាអគ្គលេខាធិការសមាគម នៃសហក្រុង និងរដ្ឋាភិបាលក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក។

ads banner