២៤ម៉ោងចុងក្រោយកម្ពុជាមានតួលេខឆ្លងកូវីដ១៩ចំនួន ៧ករណី
អត្ថបទដោយ៖
Apsara Net
តួលេខឆ្លងថ្មីកូវីដ១៩នៅកម្ពុជា បានថយចុះវិញចំនួន១០ករណី ក្នុងរយៈពេល២៤ ម៉ោងចុងក្រោយនេះ បើប្រៀបធៀបនឹងការរកឃើញឆ្លងកាលពីម្សិលមិញ ។ យោងតាមក្រសួងសុខាភិ បាលការឆ្លងថ្មីកូវីដ១៩ នៅថ្ងៃនេះមានចំនួន ៧ករណី ដែលកើតឡើងក្នុងរង្វង់សហគមន៍ទាំងអស់ ។
កម្ពុជានៅតែបន្តការចាក់វ៉ាក់សាំងកូវីដ១៩ ជាដដែលដើម្បីជម្រុញភាពស៊ាំក្នុង សហគមន៍ ។ តួលេខអ្នកចាក់វ៉ាក់សាំងដូសមូលដ្ឋានទូទាំងប្រទេស គិតត្រឹមថ្ងៃទី២៩ វិច្ឆិកា បានកើនដល់ចំនួន ១៥លាន ២២ម៉ឺន ៨ពាន់ ៤៥៦នាក់ ដែលស្មើនឹង ៩៥,១៨ភាគរយ ។