សហរដ្ឋអាមេរិក​ កំពុងជំរុញធ្វើការជាមួយចិន ដើម្បីស្វែងរកវិធីសាស្រ្តត្រឹមត្រូវក្នុងការរួបរួមគ្នា

ប៉េកាំង៖ រដ្ឋមន្រ្តីការបរទេសអាមេរិក លោក អាន់ថូនី ប្លីងគែន បាននិយាយថា ប្រធានាធិបតីប្រទេសទាំងពីរមានកិច្ចប្រជុំប្រកបដោយផលិតភាពនៅកោះបាលី ប្រទេសឥណ្ឌូនេស៊ី កាលពីខែវិច្ឆិកាកន្លងទៅ។ នេះបើតាមប្រព័ន្ធផ្សព្វផ្សាយសហរដ្ឋអាមេរិក។

លោក ប្លីងគែន បន្តថា ដំណើរទស្សនកិច្ចរបស់លោកទៅកាន់ប្រទេសចិននាពេលខាងមុខនេះ គឺដើម្បីបន្តទំនាក់ទំនងនោះ ដោយធ្វើឱ្យប្រាកដថា មានការទំនាក់ទំនងដោយបើកចំហ សំដៅធ្វើឱ្យប្រទេសទាំងពីរអាចជៀសវាងជម្លោះណាមួយ ក៏ដូចជាសហការគ្នាដោះស្រាយបញ្ហាដែលប៉ះពាល់នានា ដែលមិនត្រឹមតែជនជាតិអាមេរិក និងចិនប៉ុណ្ណោះទេ ប៉ុន្តែក៏សម្រាប់ប្រជាជននៅជុំវិញពិភពលោកផងដែរ។

ជាការឆ្លើយតប អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Zhao Lijian បាននិយាយថា ប្រធានាធិបតីចិន លោក ស៊ី ជីនពីង និងសមភាគីអាមេរិក លោក ចូ បៃដិន បានពិភាក្សាគ្នាយ៉ាងស្មោះត្រង់ ស៊ីជម្រៅ ស្ថាបនា និងជាយុទ្ធសាស្ត្រលើបញ្ហាសំខាន់ៗទាក់ទងនឹងចិន-អាមេរិក ព្រមទាំងទំនាក់ទំនង និងការរំពឹងទុកសម្រាប់សន្តិភាព និងការអភិវឌ្ឍន៍ពិភពលោកនៅកោះបាលី។មេដឹកនាំទាំងពីរក៏បានព្រមព្រៀងពង្រឹងទំនាក់ទំនង និងការផ្លាស់ប្តូរ រួមទាំងការជំរុញកិច្ចសហប្រតិបត្តិការជាក់ស្តែងផងដែរ។

ដូច្នេះមន្រ្តីប្រទេសទាំងពីរត្រូវតែធ្វើសកម្មភាពលើការយល់ដឹងរួមរវាងប្រមុខរដ្ឋទាំងពីរ។
អនុលោមតាមអាទិភាពដែលបានកំណត់ដោយប្រមុខរដ្ឋទាំងពីរ ក្រុមមន្រ្តីទាំងពីរត្រូវរក្សាការសន្ទនា និងការប្រាស្រ័យទាក់ទងគ្នា គ្រប់គ្រងភាពតានតឹង និងភាពខុសគ្នា ព្រមទាំងជំរុញការផ្លាស់ប្តូរ និងកិច្ចសហប្រតិបត្តិការ ដើម្បីបន្ថែមថាមពលវិជ្ជមាន និងសន្ទះសុវត្ថិភាពដល់ទំនាក់ទំនងចិន-អាមេរិក៕ ប្រភព៖ ស៊ីនហួរ ដោយ៖ ទីណា និងបុត្រា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner